រឿងទាំង ១០ យ៉ាងដែលនារីប្រភេទ Bad Ass តែងប្រកាន់ខ្ជាប់ក្នុងជីវិត

  • 2020-09-03 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង ១០ ចំនុចខាងក្រោមនេះហើយដែលធ្វើអោយនាងខុសប្លែកពីនារីទូទៅ៖

១. មិនខ្លាចនឹងបញ្ចេញយោបល់ដែលខ្លួនមាន

នារីដែលមានភាពជឿជាក់លើខ្លួនឯងមិនខ្លាចនឹងបញ្ចេញយោបល់ និង និយាយពីការយល់ឃើញរបស់នាង ដោយមានអំណោយផលខាងទំនាក់ទំនង មិនអោយការបញ្ចេញគំនិតនោះមកជាបែបដែលអោយអ្នកដទៃទទួលយកមិនបាន។

២. ឆ្លើយព្រមលុះត្រាតែខ្លួនយល់ស្រប

នារីដែលមានទំនុកចិត្តលើខ្លួនឯងតែងមិនយល់ស្របនឹងនរណាម្នាក់ អោយតែរួចពីមាត់នោះទេ។ ទោះជាពេលខ្លះនាងអាចនឹងព្យាយាមមិនអោយអ្នកដែលអ្នកមិនយល់ស្របជាមួយអន់ចិត្ត តែនាងក៏មិនស្ទាក់ស្ទើរក្នុងការបញ្ចេញនូវការមិនយល់ស្របរបស់អ្នកដែរ។

៣. មិនជាន់ពន្លិចនរណាដើម្បីឡើងខ្ពស់ខ្លួនឯង

មនុស្សស្រីដែលរឹងមាំ តែងតែជួយគាំទ្រ និង ចង់ឃើញរឿងល្អៗកើតឡើងចំពោះមនុស្សជុំវិញខ្លួន។ មនុស្សស្រីដែលរឹងមាំតែងតស៊ូរូមសុខរួមទុក្ខជាមួយគូស្នេហ៏ខ្លួន ជួយផ្ដល់កម្លាំងចិត្តគាត់ និង លើកទឹកចិត្តគាត់ពេលឆ្លងកាត់រឿងរ៉ាវផ្សេងៗក្នុងជីវិត។

៤. មិនត្រូវការដៃគូដែលតាមស្អិតពេក

មនុស្សស្រីដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ ចង់អោយដៃគូខ្លួនយល់ និង ផ្ដល់សិទ្ធសេរីភាព ព្រមទាំងមិនចេះតែខឹងខុសរឿងនៅពេលដែលដៃគូខ្លួនមិន Chat ឫ Call មកនោះទេ។ នាងទាមទារសេរីភាព ហើយក៏ចេះផ្ដល់សេរីភាពអោយគូស្នេហ៏វិញផងដែរ។

៥. គិតអ្វីក្នុងផ្លូវល្អ

នាងជាប្រភេទមនុស្សដែលមានមហិច្ចតា គោលដៅក្នុងជីវិតច្បាស់លាស់ ព្រមទាំងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការសម្រេចគោលដៅទាំងនោះ ប្រកបដោយការគិតបែបវិជ្ជមាន។ នាងដឹងយ៉ាងច្បាស់ថា មិនថាផ្នែកណាៗនៃជីវិត ការគិតបែបវីជ្ជមានតែងនាំមកនូវសកម្មភាពបែបវិជ្ជមាន ដែលជួយអោយការធ្វើការងារអ្វីក៏ចេះតែសម្រេច។

៦. ស្គាល់ថាខ្លួនឯងជានរណា

ទោះបីជាពេលកំពុងទាក់ទងជាមួយនរណាម្នាក់ក្ដី នារីដែលប៉ិនប្រសប់ មិនងប់ងល់ពេក និង យល់ព្រមបោះបង់ចោលគ្រប់យ៉ាង ដើម្បីតែមនុស្សម្នាក់នោះទេ នាងនៅតែប្រកាន់ខ្ជាប់នូវផ្នត់គំនិត ជំនឿ និង ចំណង់ចំនូលចិត្តរបស់នាងចោលនោះទេ។ ទោះជាសម្ព័ន្ធភាពនោះមានន័យចំពោះនាងមែនពិត តែជីវិតរបស់នាងក៏នៅតែសំខាន់ចំពោះនាងដែរ។

៧. ចេះស្ដាប់ហេតុផល

នាងមិនដែលបដិសេដមិនស្ដាប់នូវហេតុផល ដោយយកតែចិត្តខ្លួនឯងនោះទេទោះបីជាមិនយល់ស្របយ៉ាងណាក្ដី ក៏នាងនៅតែបើកចិត្តទូលាយ ដើម្បីទទួលយកគំនិតពីអ្នកដទៃដែរ។

៨. មិនខ្លាចនឹងចាប់ផ្ដើមម្ដងទៀតជាមួយអ្នកថ្មី

ទោះជាធ្លាប់មានរបួសពីគូស្នេហ៏ចាស់ក្ដី ក៏នាងនៅតែមិនអគតិចំពោះអ្នកដែលនឹងចូលមកក្នុងជីវិតនាងបន្ទាប់មកនោះដែរ។ មិនត្រឹមតែមិននៅអង្គុយកើតទុក្ខនឹងរឿងចាស់នោះទេ នាងបានចាត់ទុកថាវាជាបទពិសោធន៏អាក្រក់ដែលត្រូវតែចៀសអោយផុតជាមូយអ្នកថ្មី។

៩. ពេលខុសចេះទទួលកំហុស និង សុំទោស

ព្រោះតែមានភាពជឿជាក់លើខ្លួនឯងនេះហើយ ទើបនាងព្រមទទួលស្គាល់ថា លើលោកនេះគ្មានអ្នកណាម្នាក់ល្អគ្មានទាស់នោះទេ អ្វីដែលគួរធ្វើនោះគួរតែព្រមទទួលស្គាល់ថានាងមានចំនុចខ្វះខាត និង មានកំហុសនៅពេលដែលនាងប្រព្រឹត្តខុស។ ដោយស្គាល់ច្បាស់ពីភាពខ្លាំង និង ខ្សោយរបស់ខ្លួនបែបនេះហើយទើបនាងអាចធ្វើអោយខ្លួនឯងកាន់តែប្រសើរឡើង។

១០. ទុកចិត្តដៃគូ

នាងមិនដែលច្រណែនឬគំរាមកំហែងចង់ដឹងពីជីវិតផ្ទាល់ខ្លួនរបស់ដៃគូហួសហេតុពេកនោះទេ ព្រោះនារីប្រភេទនេះ ដែលមានទំនុកចិត្ត និង មានការជឿជាក់លើដៃគូខ្លួន។ នាងជឿជាក់ថាគាត់នឹងផ្តល់ឱ្យនាងនូវអ្វីដែលល្អបំផុតនៅក្នុងទំនាក់ទំនងហើយក៏មិនរំពឹងពីគាត់ដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើនាងមានអារម្មណ៍ថាគេមិនយកចិត្តទុកដាក់ឬមិនធ្វើអោយនាងសប្បាយចិត្តទេនោះ នាងនឹងមិនស្ទាក់ស្ទើរក្នុងការបញ្ចប់ទំនាក់ទំនងនោះដែរ។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម