ពេលបែកគ្នាអ្នកនឹងធ្វើបែបណា យ៉ោងតាមតារានិករអ្នក

  • 2020-08-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជួប និង បែកគ្នាជារឿងធម្មតាទេនៅក្នុងជីវិតមនុស្សម្នាក់ៗ ហើយការចែកផ្លូវគ្នាដើររៀងខ្លួនមិនមែនជារឿងអ្វីមិនល្អនោះទេ ជាពិសេសបើបន្ដជាមួយគ្នាគ្មានបានអ្វីក្រៅពីទុក្ខសោកនោះ។ នេះជារឿងមួយចំនួនដែលអ្នកអាចនឹងធ្វើពេលចែកផ្លូវជាមួយមនុស្សដែលអ្នកស្រលាញ់ យ៉ោងតាមថ្ងៃ ខែ កើតរបស់អ្នក៖

១. Aries (២១ មីនា - ១៩ មេសា)

ពេលបែកគ្នាដំបូងៗ អ្នកអាចនឹងមិនព្រមទទួលស្គាល់ភ្លាមៗថាអ្នកនឹងគេលែងមានអ្វីពាក់ព័ន្ធជាមួយគ្នាតទៅទៀត។ តែបើឆ្លងផុតដំណាក់កាលនេះហើយនោះ អ្នកនឹងត្រឡប់មករឹងមាំជាងមុន តែត្រូវចាំថាមិនគួរទទួលអ្នកថ្មីមកក្នុងជីវិតអ្នកភ្លាមៗពេកនោះទេ ចៀងវាងអោយគេយល់ថាអ្នកត្រូវការគេមកដើម្បីតែកាត់ចិត្តពិអ្នកចាស់តែប៉ុណ្ណោះ។  ២. Taurus (២០ មេសា - ២០ ឧសភា)

ពេលដែលអ្នកដឹងថាស្នេហាអ្នកកំពុងតែដើរដល់ផ្លូវទាល់ហើយ អ្នកនឹងព្យាយាមគ្រប់យ៉ាងដើម្បីស្រោចស្រង់វា។ ការដែលត្រឡប់មកធម្មតាវិញ មិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែបើសិនជាអ្នកតែម្នាក់ឯងដែលអ្នកជាអ្នកប្រឹងប្រែងតស៊ូដើម្បីសម្ព័ន្ធភាពនេះ សួរខ្លួនឯងមើលតើគេសាកសមនឹងមានអ្នកដែរទេ។

៣. Gemini (២១ ឧសភា - ២០ មិថុនា)

អ្នកអាចនឹងពិបាកចិត្តខ្លាំងពេកបែកគ្នាដំបូង តែក៏ឆាប់បាត់ខូចចិត្តទៅវិញដូចគ្នា។ ទោះបីជាអ្នកអាចនឹងភ្លេចរឿងចាស់ៗបានឆាប់រហ័សពិតមែន តែបើនៅតែមិនទាន់ស្រួលចិត្តក៏កុំលាក់ទុកអី​ បើចង់យំក៏យំចេញមក ហើយជូតទឹកភ្នែកហើយបន្តជីវិតទៅមុខទៀត។

៤. Cancer (២១ មិថុនា - ២២ កក្កដា)

អ្នកអាចជាប្រភេទមនុស្សដែលមានចិត្តច្រើនបន្តិច ហើយប្រាកដជាបន្ទោសខ្លួនឯង ថាមកពីខ្លួនមិនល្អគ្រប់គ្រាន់ទើបបានជាបែកគ្នាយ៉ាងនេះ។ អ្នកអាចនឹងព្យាយាមចងចាំពីគេ រឿងរ៉ាងល្អដែលសាងមកជាមួយគ្នា​ទោះបីជាលែងពាក់ព័ន្ធជាមួយគេហើយក្ដី។ បើសិនជាត្រូវការជំនួយដើម្បីកាត់ចិត្តនោះ កុំភ្លេចថានៅមានមនុស្សជាច្រើននាក់ទៀតនៅក្នុងជីវិតអ្នកដែលរីករាយជួយអ្នកអោយត្រឡប់មកដូចដើមវិញ។

៥. Leo (២៣ កក្កដា - ២២ សីហា)

គ្រាន់តែលឺថាគេចង់បែកពីអ្នកភ្លាម ដំបូងអ្នកអាចនឹងគិតថាបែកក៏បែកទៅ តែអ្នកក៏ចង់ដឹងណាស់ពីហេតុផលដែលមិនអាចអោយអ្នកទាំងបន្តទៅមុខជាមួយគ្នាបាននោះ។ ពេលដែលអ្នកបែកពីគេហើយនោះ អ្នកមិនចង់មានអ្វីជាប់ពាក់ព័ន្ធនឹងគេទៀតនោះទេ សូម្បីតែឈ្មោះគេក៏អ្នកមិនចង់លឺតទៅទៀតដែរ។

៦. Virgo (២៣ សីហា - ២២ កញ្ញា)  អ្នកជាប្រភេទមនុស្សដែលនឹងធឹង ព្រមទាំងចាស់ចិត្តចាស់គំនិតល្អណាស់ ដូចនេះអ្នកចង់ប្រាកដចិត្តពីមូលហេតុដែលគេសុំបែកពីអ្នក ហើយព្យាយាមបែកគ្នាដោយសន្តិវិធី មិនរករឿងច្រើន ដែលធ្វើអោយអ្នកមិនងាយនឹងកាច់ចិត្តពីគេបាន។

៧. Libra (២៣ កញ្ញា - ២២ តុលា)

នៅពេលដែលបែកគ្នាភ្លាមៗ អ្នកអាចធ្វើហាក់ដូចជាវាមិនបានប៉ះពាល់ដល់អ្នកអីដល់អ្នកទេ ប៉ុន្តែតាមពិតអ្នកគឺជាអ្នកចិត្តទន់ណាស់ ប្រាកដជាមកលួចអង្គុយពិបាកចិត្តតែឯងមិនខាន ហើយអាចនឹងគិតមិនចង់សេពគប់ជាមួយនរណាទៀតទៅថ្ងៃមុខ។ ត្រូវចាំថាមិនគួរបិទទ្វារបេះដូងអ្នកពីព្រោះទំនាក់ទំនងមិនល្អមួយនោះទេ វាមិនមានន័យថាទំនាក់ទំនងនាពេលអនាគតសុទ្ធតែបែបនេះនោះទេ។

៨. Scorpio (២៣ តុលា - ២១ វិច្ឆិកា)

មើលពីសម្បកក្រៅទៅអ្នកជាមនុស្សដែលរឹងមាំណាស់ តែតាមពិតទៅអ្នកជាមនុស្សដែលគិតច្រើន ហើយមានចិត្តទន់ជ្រាយថែមទៀតផង។ គេអាចនឹងគិតថាអ្នកមិនខ្វល់ ចង់បែក ឫ បន្តវាមិនសំខាន់អីចំពោះអ្នកនោះទេ ហើយភ្លាមនោះចង់រកអ្នកថ្មីមក ដើម្បីបង្ហាញអោយគេដឹងថា ស៊យហើយដែលបោះបង់អ្នកនោះ តែត្រូវចាំណាការធ្វើបែបនេះដើម្បីលាក់បង់អារម្មណ៏ពិតនោះមិនល្អទេ។

៩. Sagittarius (២២ វិច្ឆិកា - ២១ ធ្នូ)  អ្នកអាចនឹងកើតទុក្ខតែមូយភ្លែតតែប៉ុណ្ណោះ ដោយអ្នកជាប្រភេទមនុស្សដែលមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី អ្នកប្រាកដជារករឿងអ្វីមួយមកធ្វើបន្លប់ចិត្តបានយ៉ាងឆាប់។

១០. Capricorn (២២ ធ្នូ - ១៩ មករា)

ដោយមិនចង់បាក់មុខ អ្នកនឹងរកអ្នកថ្មីមកជំនួសភ្លាមៗ តែបើអ្នកជឿថាគេល្អណាស់សម្រាប់អ្នក អ្នកនឹងព្យាយាមគ្រប់យ៉ាងដើម្បីស្រុះស្រួលគ្នាវិញ តែក៏មិនខ្លាចនឹងទទួលស្គាល់ការពិតពេកព្យាយាមអស់លទ្ធភាពហើយដែរ។

១១. Aquarius (២១ មករា - ២០ កុម្ភៈ)

ដោយសារតែអ្នកបានតាំងចិត្តតាំងតែពីពេលរាប់អានគ្នាដំបូងមកម៉្លេះថាថ្ងៃនេះគង់តែមកដល់ ហេតុនេះអ្នកអាចនឹងបានត្រៀមខ្លួនខ្លះៗមកហើយសម្រាប់ពេលនេះ។ ជាពិសេសអ្នកអាចនឹងគិតថាមានរឿងសំខាន់ជាងនេះច្រើនណាស់ដែលអ្នកគួរចំណាយពេលទៅខ្វល់ខ្វាយជាមួយ។

១២. Pisces (២១ កុម្ភៈ - មីនា ២០)  ដោយសារតែអ្នកជាប្រភេទមនុស្សដែលតែងតែយល់ពីអារម្មណ៏អ្នកដទៃបានយ៉ាងច្បាស់នោះ ការបែកបាក់គ្នាមិនមែនជារឿងងាយស្រួលសម្រាប់អ្នកនោះទេ។ ព្រោះតែគិតថាអ្នកជុំវិញខ្លួនមានបញ្ហាច្រើនណាស់ដែលពួកគេត្រូវដោះស្រាយ ហេតុនេះអ្នកអាចនឹងមិនសុំអោយគេជួយ ហើយមកសម្ងំកើតទុក្ខតែម្នាក់ឯង។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម