សញ្ញាទាំង ៨ យ៉ាងដែលបង្ហាញថាអ្នកមិនរឹងមាំដូចដែលគិតនោះទេ
- 2020-08-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៨ យ៉ាងដែលបង្ហាញថាអ្នកមិនរឹងមាំដូចដែលគិតនោះទេ
ការថ្លឺងទម្ងន់ និង BMI (សន្ទស្សន៍ម៉ាសរាងកាយ) អាចនឹងមិនគ្រប់គ្រាន់ទេក្នុងការយល់ដឹងអោយបានច្បាស់ពីរាងកាយអ្នក។ អ្នកអាចមានទំងន់ដែលមើលទៅសមស្រប មានសុខភាពល្អ តែអ្នកអាចនឹងត្រូវការសម្រកទម្ងន់ក៏ថាបាន។ នេះជាសញ្ញាដែលអ្នកគួរយកចិត្តទុកដាក់បំផុត។
១. ឆាប់ហត់
បើសិនជាអ្នកមានអាការៈះឆាប់អស់ដង្ហើម និង ដង្ហក់ពេលធ្វើសកម្មភាពសាមញ្ញដូចជាដើរឡើងជណ្តើរ អ្នកប្រហែលជាត្រូវការហាតើប្រាណជាបន្ទាន់។ ការធ្វើលំហាត់ប្រាណបេះដូងទៀងទាត់ដូចជាការរត់អាចជួយជំរុញដល់ការរំលាយអាហាររបស់អ្នកនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក។
២. ឈរមិនត្រង់ខ្លួន 
ម៉ាក់ៈ មើលធ្វើដើរអោយត្រង់ខ្លួន?
អ្នកៈ ត្រង់អស់ប៉ុនហ្នឺងហើយតើម៉ាក់!
មានត្រូវរឿងអត់? បើមែនល្មម ដល់ពេលហាត់ប្រាណហើយ។ ការដែលមានខ្នងកោង ឈរមិនត្រង់ខ្លួនរបៀបនេះ ទោះជាព្យាយាមកែហើយយ៉ាងណាក្ដី អាចនឹងជាសញ្ញារាងកាយអ្នក មិនរឺងម៊ាំល្អនោះទេ ដែលធ្វើអោយអ្នកតែងតែពិបាកក្នុងរក្សាខ្លួនអោយត្រង់ល្អ ដោយហេតុអ្នកមានសាច់ដុំមិនរឹងម៊ាំ ព្រមទាំងមានជាតិខ្លាញ់លើស។
៣. មានអារម្មណ៏ល្ហិតល្ហៃជាប្រចាំ
តែងមានអារម្មណ៏ហត់នឿយគ្រប់ពេល អាចជាសញ្ញាពីរាងកាយអ្នកទាមទារ អោយបញ្ចេញញើសខ្លះហើយ។ បើសិនជាអ្នកព្យាយាមសម្រាកនៅផ្ទះមិនធ្វើអ្វី ហើយនៅតែមានអារម្មណ៍ថានឿយហត់ និងស្រពាប់ស្រពោននោះ មានតែការធ្វើលំហាត់ប្រាណអោយបានទៀងទាត់ទេដែលអាចជួយឱ្យអ្នកមានថាមពលពេញមួយថ្ងៃបាននោះ។
៤. ពិបាកគេងលក់
បើសិនជាអ្នកឧស្សាហ៏ប្រែចុះឡើង ហើយនៅតែគេងមិនលក់នោះ អ្នកគួរតែចាប់ផ្ដើមហាត់ប្រាណខ្លះៗ។ ការធ្វើលំហាត់ប្រាណបង្កើនសីតុណ្ហភាពរាងកាយរបស់អ្នកហើយការថយចុះសីតុណ្ហភាពក្រោយហាត់ប្រាណអាចជួយសម្រួលដល់ការគេងលក់ស្រួល។
៥. ទល់លាមកជាប្រចាំ
ក្រៅពីផឹកទឹកឱ្យបានច្រើននិងទទួលទានអាហារដែលមានជាតិសរសៃច្រើនការហាត់ប្រាណក៏អាចជួយពង្រឹងសុខភាពពោះវៀនអ្នកបានដែរ។ ពេលអ្នកហាត់ប្រាណកាន់តែច្រើន អ្នកត្រូវចំណាយពេលតិចធ្វើដំណើរឆ្លងកាត់ពោះវៀនធំ ដែលជួយសម្រូលដល់ការបន្ទោរបង់បាន។
៦. ឧស្សាហ៏ឈឺ
ធ្លាក់ខ្លួនឈឺជាញឹកញាប់គឺជាសញ្ញានៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ដូចជារបបអាហារដែលមានសុខភាពល្អនិងការគេងឱ្យបានគ្រប់គ្រាន់ អាចជួយប្រព័ន្ធការពាររាងកាយអ្នកបាន។
៧. ចូលចិត្តទទួលទានអាហារដែលមិនល្អសម្រាប់សុខភាព
ក្រៅពីការដុតបំផ្លាញកាឡូរីពីការទទួលទានពីអាហារប្រភេទនេះ ការធ្វើលំហាត់ប្រាណក៏អាចជួយកាត់បន្ថយការឃ្លានអាហាររបស់អ្នកផងដែរ ដោយរាងកាយអ្នកនឹងចាប់ផ្ដើមកាត់បន្ថយការបញ្ចេញសារអរម៉ូនដែលបណ្ដាលអោយអ្នកមានអារម្មណ៏ថាឃ្លាន។
៨. តែងមានអារម្មណ៏មិនល្អ
យើងតែងមានថ្ងៃដែលមិនសប្បាយចិត្ត វាជារឿងធម្មតានោះទេ តែបើសិនជាអារម្មណ៏បែបនេះតែងនៅជាមួយអ្នកជាប្រចាំនោះ រាងកាយអ្នកកំពុងត្រូវការសកម្មភាពយ៉ាងចាំបាច់។ ការធ្វើលំហាត់ប្រាណជួយរាងកាយបញ្ចេញអរម៉ូន endorphins និងរំញោច serotonin ដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍។