ងាយណាមាន! ពិព័រណ៍សម្រស់ដើមខែក្រោយ ត្រៀមចែកKOI ១៥០កែវ និង កាដូគ្រឿងសម្អាងឡើងច្រើន

  • 2020-07-31 12:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រៀមៗ ពិព័រណ៍សម្រស់នឹងធ្វើឡើងជាលើកទី ៧ នៅថ្ងៃទី ៧, ៨ និង ៩ ខែសីហា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ កម្មវិធីនេះ មានការចែកជូនកាដូ ភេសជ្ជ និងប្រម៉ូសិនច្រើនសន្ធឹកសន្ធាប់ ពិសេសសម្រាប់មិត្តនារីៗតែម្ដង។

ពិព័រណ៍សម្រស់លើកនេះនឹងប្រមូលយកផលិតផលពាក់ព័ន្ធនឹងសម្រស់ ក៏ដូចជា Lifestyle ជាច្រើនមុខ មកបង្ហាញជូនសាធារណជនឲ្យតេស្តិ៍ និងសាកល្បងប្រើដោយសេរី អមដោយការលក់ប្រូម៉សិនពិសេសជាច្រើន ។ ជាមួយគ្នានេះ ក៏មានការចែកជូន ភេសជ្ជ Koi ចំនួន ១៥០ កែវ និងគ្រឿងសម្អាងចំនួន ២០០ ផងដែរ ព្រមទាំងកម្មវិធីលេងល្បែកកម្សាន្តផ្សេងៗដើម្បីឈ្នះរង្វាន់ទៀតផង។

លើសពីនេះ គ្រឿងសម្អាងជាច្រើនម៉ាក នឹងមានប្រម៉ូសិន ពិសេសៗដូចជា៖

  • ទិញ១ ថែម១ ពី Vertalyca Cosmetic
  • ទិញ១ ថែម១ ពី KT oil
  • បញ្ចុះតម្លៃ ១០% និងចែកកាដូពិសេស ពី Bo lady trading co,ltd
  • ទិញ១ ថែម១ ពី Queen rose Co,ltd
  • ទិញ១ ថែម ២ ព្រមទាំងទទួលបានទឹកលាងដៃ (hand-sanitizer) ដោយឥតគិតថ្លៃពី KSPD
  • លេងហ្គេមយករង្វាន់ពី BOBO Brand by MLCS trading co,ltd
  • ទទួលបានការបញ្ចុះតម្លៃ ៥០% ពី Algul Yeppeo trading co,ltd
  • ទិញ ១ ថែម ១ ពី Ah Gi leader
  • ទិញ ១ ថែមជូនកាដូ ១ ពី Central Clinic
  • ទទួលបានការបញ្ចុះតម្លៃ ៥០% ពី Nemori
  • ទទួលបានការបញ្ចុះតម្លៃចាប់ពី ៥% ទៅ ២០% ពី Susu cosmetic
  • និងមានហាងជាច្រើនដែលមកចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ដូចជា ៖ Master care, Nanny Nanny cosmetic, Humnile, Momo, CCE, Charlotte chic, Bodia, Elianto, និង Kerina។
ទទួលបានការបញ្ចុះតំលៃ៥០%ពី Bo Lady Trading Co,Ltd

ចំណេញច្រើន យ៉ាងនឹងចាំអីទៀត? កុំភ្លេចថ្ងៃមកចូលរួមកម្មវិធីពិព័រណ៍សម្រស់ជាមួយគ្នា ណា៎។ សម្រាប់អ្នកចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • បង្ហាញពីផលិតផលរបស់ខ្លួនទៅអតិថិជន ឲ្យបានស្គាល់
  • ទទួលបានអតិថិជនថ្មី មានឱកាសឲ្យអតិថិជន បានសាកប្រើផលិតផលអ្នក
  • នេះជាឱកាសល្អ ដែលមិនងាយបានតាំងផលិតផលខាងក្រៅចូលទៅក្នុងផ្សារទំនើប អ៊ីអននោះទេ
  • ជាឱកាសណែនាំនូវផលិតផលថ្មីរបស់ខ្លួន ទៅកាន់ទីផ្សារ និងអតិថិជនគោលដៅ
  • ជាឱកាសពិសេស ដែលអ្នកអាចស្វែងរក និងទទួលបានតំណាងចែកចាយថ្មីៗ និងដៃគូជំនួញ។

ពិព័រណ៍សម្រស់នេះត្រូវបានរៀបចំឡើងពីក្រុមហ៊ុន 360 Event ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការរៀបចំពិព័រណ៍នានា និងមានអតិថិជនជាច្រើនបានស្គាល់ពិព័រណ៍នេះនៅក្នុងផ្សារទំនើប អ៊ីអនម៉ល (Aeon mall ) តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

នៅប៉ុន្មានថ្ងៃខាងមុខនេះ 360 Event នឹងរៀបចំឡើងជាលើកទី ៧ នៅខែសីហា ថ្ងៃទី ០៧, ០៨, ០៩ ឆ្នាំ ២០២០ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ( Aeon Mall Phnom Penh) នៅ Lively Plaza។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង 360 Events អាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ 360 Events

សម្រាប់ព័ត៌មានថ្មីៗ នៃការផ្សព្វផ្សាយពីការតាំងពិព័រណ៍ ឬមានបំណងចង់ជួលស្តង់អាចទាក់ទងតាម៖

អត្ថបទពេញនិយម