មនុស្សស្រី ៤ប្រភេទ អាចបាត់បង់ការចាប់អារម្មណ៍មួយភាគធំបើនៅប្រកាន់ចរិតបែបនេះ
- 2020-07-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រី ៤ប្រភេទ អាចបាត់បង់ការចាប់អារម្មណ៍មួយភាគធំបើនៅប្រកាន់ចរិតបែបនេះ
មិនថាអ្នកមានរូបសម្បត្តិស្អាតយ៉ាងណាឡើយ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវអត្តចរិតទាំងនេះ អ្នកនឹងពិបាកនឹងរកអ្នកដែលប្រាកដប្រជាជាយើងបានណាស់។
១. មានតែសម្បក មិនសូវខ្វល់រឿងរៀនសូត្រ ទោះមានឱកាស
គេតែងនិយាយថា មនុស្សប្រុសនឹងយកសង្សារស្អាត តែពេលយកប្រពន្ធប្រាកដជាយកអ្នកពូកែ និងមានចំណេះដឹង។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ការប្រែរូបសម្រស់ពីមិនស្អាតទៅស្អាត គឺមិនចំណាយពេលច្រើន។ យ៉ាងណាមិញ ប្រសិនបើអ្នកគ្មានគំនិតចង់ពង្រឹងសមត្ថភាពខ្លួនឯង មួយជីវិតគឺអ្នកនៅតែនៅកន្លែងជាក់ជាមិនខាន។
២. ប្រចណ្ឌដូចងងឹតភ្នែក
ពិតណាស់ ទាល់តែមនុស្សស្រលាញ់គ្នា ទើបគេប្រចណ្ឌ ដូចពាក្យគេថា ម្ទេសណាមិនហិរ ស្រីណាមិនប្រចណ្ឌ។ យ៉ាងណាក្ដី ប្រសិនបើដល់ថ្នាក់ ប្រចណ្ឌលែងដឹងទិសតំបន់ លែងដឹងខុសត្រូវហើយ គ្មានអ្នកណាហ៊ានយកធ្វើជាគូស្រករឡើយ ត្បិតគេដឹងថាមនុស្សស្រីនេះ មិនមែនជាអ្នកថែរក្សាគ្រួសារឡើយ តែជាអ្នកបំផ្លាញទៅវិញទេ។
៣. អត់អំណោយទាន
បច្ចុប្បន្នគេសង្កេតឃើញថា នារីដែលមានរូបសម្រស់លេចធ្លោ តែចរិតមិនបានគឺមានច្រើនខ្លាំងណាស់។ ដោយគ្រាន់តែនាង បើកមាត់និយាយភ្លាម គឺធ្វើឲ្យដឹងដល់ក្នុងជាមនុស្សយ៉ាងដូចម្ដេច។ ភាគច្រើន ពួកគេនិយាយចេញមករបៀបមិនដឹងសាច់រឿង និងមិនមានប្រយោជន៍ គ្មានអ្វីគួរឲ្យចងចាំ។
៤. មិនឲ្យតម្លៃខ្លួនឯង
បើនិយាយឲ្យត្រង់គឺ ឲ្យដៃគេ។ នារីប្រភេទនេះ គឺមានមនុស្សដែលចូលជីវិតនាងច្រើន តែប្រសិនជាយកជាការ ប្រាកដជាមិនមានសូម្បីម្នាក់។ ព្រោះគេអាចលេងសើចនឹងនាងបាន តែបើឲ្យយកធ្វើឧត្តមភរិយា គេប្រាកដជារត់មិនងាកក្រោយឡើយ៕