សិស្សប្រុសចិនត្រូវដាច់សរសៃខួរក្បាល ពិការដៃមួយចំហៀង ក្រោយពេលលេងហ្គេមមួយថ្ងៃ ២២ម៉ោង
- 2020-07-17 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សប្រុសចិនត្រូវដាច់សរសៃខួរក្បាល ពិការដៃមួយចំហៀង ក្រោយពេលលេងហ្គេមមួយថ្ងៃ ២២ម៉ោង
នៅក្នុងកំឡុងពេលរៀនអនឡាញនៅផ្ទះ ដោយសារជំងឺកូវីដ ១៩ ក្មេងប្រុសម្នាក់មកពីប្រទេសចិន បានចំណាយពេលលេងហ្គេមច្រើនពេក នាំឲ្យដាច់សរសៃឈាមក្បាល កម្រើកដៃលែងបាន។ កាលពីថ្ងៃទី ១៦ ខែកក្កដាមុននេះ ទូរទស្សន៍ខេត្ត Nanning ប្រទេសចិនបានរាយការណ៍ថា យុវសិស្សវ័យ ១៥ឆ្នាំមួយរូប បានដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមនៅមន្ទីរពេទ្យនៅ Guang Xi។
ក្រោយពេលត្រួតពិនិត្យ វេជ្ជបណ្ឌិតបានប៉ាន់ស្មានថា យុវជនរូបនេះដាច់សរសៃឈាមដោយសារ ខ្វះឈាមក្នុងខួរក្បាល ធ្វើឲ្យគេកម្រើកដៃឆ្វេងបានទាំងស្រុង។
តាមនោះដែរ ដោយសារតែជំងឺកូវីដ១៩ ក្មេងប្រុសរូបនេះបានប្ដូរពីរៀននៅសាលាមករៀនអនឡាញវិញ។ តែឪពុកម្ដាយគេមិនដឹងឡើយថា កូនមានរៀនឬអត់ ដោយគេតែងចាក់សោរជាប់ជានិច្ច។ នៅពេលដឹងខ្លួនឡើង ទើបក្មេងប្រុសកើតឆ្នាំ ២០០៥ នេះឲ្យដឹងថា គេនៅក្នុងបន្ទប់ លេងហ្គេមមួយថ្ងៃដល់ទៅ ២២ម៉ោង។ បច្ចុប្បន្ន វេជ្ជបណ្ឌិតកំពុងហ្វឹកហាត់គេឲ្យកម្រើកដៃបន្តិចម្ដង ដោយសង្ឃឹមថា អាចឲ្យដៃនេះជាឡើងវិញ៕