ផ្លូវមួយខ្សែក្នុងខេត្តនៃប្រទេសវៀតណាម ធ្វើឲ្យអ្នកជិះកាត់ឃើញហើយរំភើប មិនថតទុកមិនបាន

  • 2020-07-08 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវ​មួយ​ខ្សែ​​ដែល​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Dak Lak នៃ​ប្រទេស​វៀតណាម ថ្វីត្បិតតែ​ជាតំបន់មិនទាន់ទំនើបខ្លាំង មិនទាន់មានការវិនិយោគផ្នែកទេសចរណ៍ល្បីៗក៏ដោយ ប៉ុន្តែវាជាទស្សនីយ៍ភាពដ៏ត្រជាក់ភ្នែកសម្រាប់មនុស្សគ្រប់គ្នាដែលបានជិះកាត់។ហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិមិនទាន់កែច្នៃ ភាពសាមញ្ញស្រស់ស្អាតរបស់ផ្លូវមួយខ្សែនេះ កាន់តែមានភាពលេចធ្លោគួរឲ្យចង់គយគន់។

ក្រៅពីមានបរិយាកាសស្រស់ស្រាយ លាយឡំជាមួយនឹងភ្នំធំៗនៅសងខាង ផ្ទៃមេឃខៀវខ្ចី ពពកសក្បោះ ខ្យល់បក់រំភើយៗ ទើបធ្វើឲ្យផ្លូវនេះ ក្លាយជាកន្លែងមួយដែលអ្នកជិះកាត់ ឃើញហើយទប់ចិត្តមិនថតទុកមិនបាន។

ម្យ៉ាងទៀតប្រសិនបើអ្នកចេះ ឈរនៅជ្រុងដែលត្រូវប្លង់ នោះចំណោតផ្លូវនឹងឃើញកាន់តែត្រង់ខ្ពស់ខ្លាំងតែម្តង៕

ចុចអានបន្ត៖ អ្នក​លក់​ទុរេន​នៅ​ម៉ាឡេស៊ី គិត​លុយ​ទៅ​តាម​ស៊េរី​ឡាន​ដែល​ភ្ញៀវ​ជិះ​មក​ទិញ

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម