អ្នក​លក់​ទុរេន​នៅ​ម៉ាឡេស៊ី គិត​លុយ​ទៅ​តាម​ស៊េរី​ឡាន​ដែល​ភ្ញៀវ​ជិះ​មក​ទិញ

  • 2020-07-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​ទាញ​ផល​ប្រយោជន៍​ពី​ទីផ្សារ​សេរី អ្នក​លក់​ផ្លែទុរេន​​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អាច​កាត់​ថ្លៃ​លក់​តាម​ចិត្ត ដោយ​អាស្រ័យ​លើ​យាន​ជំនិះ​ដែល​ភ្ញៀវ​ជិះ​មក​ទិញ។ ទោះ​បី​ជា ផ្លែ​ទុរេន​មិន​មែន​ជា​ចំណូល​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ ដោយ​អ្នក​ខ្លះ​គិត​ថា​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​ក្លិន​ស្អុយ​នោះ មនុស្ស​ជា​ច្រើន​​ផ្សេង​ទៀត​គិត​ថា ផ្លែ​នេះ​ឆ្ងាញ់​ខ្លាំង ដោយ​អាច​ញ៉ាំ​បាន​រាល់​ថ្ងៃ​ដោយ​មិន​ទ្រលាន់។

ខណៈ​ផ្លែ​ទុរេន​កំពុង​ចូល​រដូវ​នៅ​ពេល​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី មនុស្ស​ជា​ច្រើន​បាន​សម្រុក​គ្នា​ទៅ​ទិញផ្លែ​នេះ​មក​បរិភោគ​ទាន់​កំពុង​មាន​ច្រើន។ យ៉ាងណាក្ដី​ ដោយ​សារ​តែ​ឃើញ​កំណើន​នៃ​អតិថិជន​កើន​ឡើង អ្នក​លក់​នៅ​ប្រទេស​នេះ​បាន​ឆ្មក់​ឱកាស ហើយ​លក់​នៅ​ក្នុង​តម្លៃ​តាម​តែ​ចិត្ត​ខ្លួន​ចង់​។

វិធី​ដែល​ពួក​គេ​កំណត់​តម្លៃ​លក់​ចេញ​នោះ​គឺ អាស្រ័យ​លើ​រថយន្ត​ដែល​ភ្ញៀវ​ជិះ​មក​ទិញ។ តាម​នោះ​ដែរ ប្រសិន​បើ​ភ្ញៀវ​ជិះ​ឡាន​ថ្លៃ​ៗ ពួក​គេ​នឹង​លក់​តម្លៃ​ថ្លៃ ហើយ​បើ​អ្នក​បើក​បរ​តម្លៃ​ទាប​មក​ទិញ នឹង​ទទួល​បាន​តម្លៃ​លក់​ចេញ​ទាប​ដូច​គ្នា។

មូលហេតុ​ដែល​អ្នក​លក់​អាច​ធ្វើ​បែប​នេះ​បាន​នោះ​គឺ មក​ពី​ការ​លក់​នេះ គ្មាន​ការ​ស្លាក​តម្លៃ​នោះ​ឡើយ ដូច​នេះ​អ្នក​លក់ អាច​កាត់​ថ្លៃ​តាម​មាត់។ ជាក់​ស្ដែង អ្នក​លក់​ទាំង​នេះ នឹង​លក់​តម្លៃ​គុណ​នឹង ២ ឬ​នឹង​៣ ប្រសិន​បើអ្នក​ភ្ញៀវ​ជិះ​ឡាន​ថ្លៃ​មក​ទិញ៕

ចុចអានបន្ត៖ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ក្នុង​រឿង​ទិនហ្វី ដាច់​សរសៃ​ឈាមខួរក្បាលពិការ​មួយ​ចំហៀង​ខ្លួន និយាយលែងកើត

ប្រភព៖ Mashable ប្រែ​សម្រួល៖ Caramel