ប្ដី​ប្រពន្ធចេះ​តែ​ឈ្លោះ​គ្នា រក​ស៊ី​មិន​ឡើង សូម​មើល​បន្ទប់​គេង​ឡើង​វិញ តើ​មាន​របស់​ទាំង​នេះ​ឬ​អត់?

  • 2020-06-03 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​អចេតនា​ទុក​របស់​ទាំង​នេះ​នៅ​ក្នុង​បន្ទប់​គេង​នោះ សូម​កុំ​សួរ​ថា​ហេតុ​អ្វី​ប្ដី​ប្រពន្ធ​មិន​ដែល​ត្រូវ​គ្នា ហើយ​ការ​រក​ស៊ី​ជួញ​ដូរ​មិន​ដែល​រលូន​ដូច​គេ។

១. របស់​មានសភាព​ហិង្សា

មនុស្ស​ជា​ច្រើន​តែង​ទុក​របស់​បែប​ហិង្សា​ដូច​ជា​កាំបិត កន្ត្រៃ ដាវ​នៅ​ក្នុង​បន្ទប់​ដើម្បី​បង្ការ​ខ្លួន​ពេល​យប់​ព្រលប់​ដោយ​មិន​ដឹង​ថា​របស់​ទាំង​នេះ​គឺ​ជា​ធាតុ​ឆុង​របស់​ហុងស៊ុយ​ឡើយ។ របស់​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ថាមពល​ក្នុង​បន្ទប់​ទទួល​រង​សម្ពាធ​អាក្រក់ មាន​ផ្ទុក​ថាមពល​អវិជ្ជមាន បង្ករ​ភាព​ក្ដៅ​ក្រហាយ​ក្នុង​គ្រួសារ។

២. រូប​សំណាក់​ព្រះ ទេវតា

ចំពោះ​អ្នក​តាម​ជំនឿ​មួយ​ចំនួនតែង​តាំង​រូប​ព្រះ​ក៏​ដូច​ជា​រូប​សំណាក់​សក្ការៈ​មួយ​ចំនួន​លើ​ក្បាល​ដំណេក។ យ៉ាងណាក្ដី ដោយ​សារ​តែ​រូបសំណាក់​ទាំង​នេះ​មានឥទ្ធិពល​ខ្លាំង​ជាង​ទេវតា​លាភ ដូច​នេះ​ហើយ វិថី​រក​ស៊ី​របស់​លោក​អ្នក​នឹង​មិន​បាន​រលូន​ឡើយ។

៣. រូប​អ្នក​លាចាកលោក​រួច

ដោយ​សារ​តែ​នៅ​នឹក​ស្រលាញ់ មិន​ទាន់​បំភ្លេច​បាន គ្រួសារ​ជា​ច្រើន​បាន​យក​រូប​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​មក​តាំង​ក្នុង​បន្ទប់​គេ​ង​ទុក​ជា​វត្ថុអនុស្សាវីយ៍។ យ៉ាងណាក្ដី ប្រសិន​បើ​ដាក់​រូប​​ទាំង​នេះ​នៅ​ក្នុង​បន្ទប់ អ្នក​នឹង​ងាយ​ជួប​រឿង​ខ្មោច​សង្កត់ ក៏​ដូច​ជា​សុខភាព​មិន​ល្អ​​ជា​រឿយ​ៗ។

៤. ដាក់​ហឹង​លើ​ក្បាល​ដំណេក

ដោយ​សារ​តែ​ទំហំ​ផ្ទះ​តូច គ្មាន​កន្លែង​ណា​ផ្សេង គ្រួសារ​ជា​ច្រើន​បាន​ដាក់​តាំង​អសនៈ​នៅ​ក្នុង​បន្ទប់​គេ​ង​ផ្ទាល់​ដោយ​ដាក់​នៅ​លើ​ក្បាល​ដំណេក​ជា​ដើម។ ដូ​ច​គ្នា​នឹង​ខាង​លើ​ដែរ ដោយ​សារ​បារមី​អាសន្នៈ​មាន​ឥទ្ធិពល​ធំ​ជាង​ជំនាង​ផ្ទះ ដូច​នេះ នៅ​ក្នុង​ផ្ទះ​នឹង​ចេះ​តែ​មាន​រឿង​មិន​ដាច់។ ដូច​នេះ​ហើយ អាសន្នៈ​ត្រូវ​ដាក់​ដោយ​ឡែក។ ប្រសិន​បើ​មិន​ទាន់​មាន​ទីធ្លា​​ទេ គួរ​គប្បី​កុំ​ដាក់តែ​ម្ដង៕

អានបន្ត៖ ​ល្បែងចិត្តសាស្រ្ត៖ លួច Crush គេហើយចង់ដឹងអនាគតអាចក្លាយជាគូស្នេហ៍នឹងគ្នាទេ សាករើសសន្លឹកបៀរមួយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម