ចូលអានអត្ថបទមួយនេះ បើអ្នកដេកតូចចិត្តមិនរីករាយនឹងជីវិតរបស់ខ្លួន

  • 2020-05-29 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើអ្នក​មិន​សប្បាយរីករាយ​នឹងការងាររបស់ខ្លួនឯង ចូរក្រឡេកទៅមើល មនុស្សជាច្រើនដែល​កំពុងគ្មានការងារធ្វើ កំពុងស្វះស្វែងដាក់ពាក្យធ្វើការ កំពុងអង្គុយរង់ចាំយ៉ាងអន្ទះសារទម្រាំបានសម្ភាសន៍ជាប់។ អ្នកខ្លះគ្មានសំណាង នឹងទទួលបានការងារដែលអ្នកកំពុងតែធ្វើសព្វចថ្ងៃនេះផង។

រូបតំណាង

​បើគិតថាខ្លួនឯងមិនទាន់ក្លាយជាអ្នកមាន ព្យាយាមក្រឡេកទៅមើលអ្នកដទៃផ្សេងទៀត ដែលកំពុងតែក្រតោកយ៉ាក រកតែលុយដាក់ក្នុងហោវប៉ៅមិនបាន ហូបក៏មិនគ្រប់ ផ្ទះសម្បែងក៏គ្មានជ្រកត្រឹមត្រូវហ្នឹងគេ ជីវិតតែលតោលហាលថ្ងៃហាលខ្យល់។

រូបតំណាង

បើអ្នកគិតថាជីវិតខ្លួនឯងគ្មានក្តីសុខ រស់នៅគ្មានន័យ សាកដើរចូលទៅក្នុងមន្ទីរពេទ្យ មាន​អ្នកជំងឺជាច្រើនកំពុងតែដេកតម្រៀមជួរគ្នា អ្នកខ្លះ​កំពុងសង្គ្រោះបន្ទាន់ អ្នកខ្លះ​ដើរមិនរួច ខ្លះនិយាយមិនចេញ ឯខ្លះទៀតពឹងដង្ហើមទៅលើខ្យល់អុកស៊ីសែន ប៉ុន្តែពួកគេនៅតែត្រដរ​ចង់រស់ ចង់​មើលឃើញពិភពលោកបានយូរ​អង្វែង។

ពេលខ្លះអ្នកមិនបានមើលឃើញ យកចិត្តទុកដាក់នូវអ្វីដែលខ្លួនមានស្រាប់ហើយនោះទេ តែបែរជាសុខចិត្តសម្លឹងអ្វីដែលនៅឆ្ងាយ ឈោងចាប់មិនដល់ ជាហេតុនាំឲ្យអ្នកពិបាកក្នុងការរកសុភមង្គលសម្រាប់ខ្លួនឯង។

រូបតំណាង

តាមពិតធម្មជាតិរបស់មនុស្សម្នាក់ៗសុទ្ធតែមានគំនិតវិជ្ជមានជាប់ខ្លួន ប៉ុន្តែដោយសារការគិតច្រើនលើសកម្រិត ទើបបណ្តាលឲ្យភាពវិជ្ជមានទាំងនោះ បាត់ស្រមោលបន្តិចម្តងៗ។

ហេតុនេះហើយគួរទុកពេលវេលាឲ្យខួរក្បាលបំភ្លេចនូវរឿងមិនល្អ អតីតកាលដែលធ្លាប់តែឈឺចាប់ ទុក្ខកង្វល់នានា ដែលគ្មានប្រយោជន៍សម្រាប់អ្នកទាល់តែសោះ។

ទោះ​ថ្ងៃ​មុន​ជួបរឿងអាក្រក់ ថ្ងៃ​នេះ​មាន​បញ្ហានាំឲ្យសៅហ្មង មិនមែនមានន័យថាថ្ងៃស្អែក អ្នកត្រូវដេកកើតទុក្ខរហូតនោះឡើយ។ ចូរប្រើជីវិតឲ្យមានន័យ រស់នៅសប្បាយស្រស់ស្រាយ កុំគិតខ្វល់ខ្វាយហួសប្រមាណពេកអី៕

ចុចអានបន្ត៖ មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម