ប្រយោជន៍របស់យ៉ាអួរទាំង៥យ៉ាង បង្កើនវីតាមីន ពង្រឹងសុខភាពដែលមនុស្សស្រីចង់បាន

  • 2020-05-21 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យ៉ា​អួរ​ ​ជា​​អាហារ​ដ៏​ពេញ​និយម​ដែល​ផ្ដល់​សុខភាព​ល្អ​ ​រួម​ទាំង​ជីវជាតិ​ទាំង​​ក្នុង​និង​ក្រៅ ហើយ​ក៏​ងាយ​រំលាយ​ផង​ដែរ។ ​វា​មាន​រសជាតិ​ឆ្ងាញ់ ​ដែល​ទាំង​នេះ​​ហើយ​ជា​ហេតុផល ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​តែង​ទិញ​យ៉ា​អួរ​​ស្តុក​ក្នុង​ទូ​ទឹកកក។ ​ខាង​ក្រោម​នេះ ​ជា​គុណ​ប្រយោជន៍​របស់​យ៉ា​អួរ​ចំពោះ​សុខ​ភាព។​

១. កាត់​បន្ថយ​ការ​ពុក​ធ្មេញ ​​ហើម​អញ្ចាញ​ធ្មេញ និង​ក្លិន​មាត់​អាក្រក់

តាម​ការ​ស្រាវ​ជ្រាវ​ ​ការ​ជ្រើស​រើស​ញ៉ាំ​យ៉ាអួ​គ្មាន​ជាតិ​ស្ករ​ទទួល​ទាន ​អ្នក​នឹង​លែង​បារម្ភ​ពី​បញ្ហា​ក្លិន​មាត់ ​ក៏​ដូច​ជា​ធ្មេញ​ពុក និង​ជំ​ងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ។ ​ដោយសារ​ក្នុង​​យ៉ា​អួរ​សម្បូរ​ជាត់​កាល់​ស្យូម​​​ច្រើន​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត ​។

២. ​មិន​ឲ្យ​រាគ

​អ្នក​​ប្រហែល​អាច​ប្រឈម​នឹង​ការ​រាគ​បើ​ផឹក​ទឹក​ដោះ​គោ​ច្រើន ​តែ​ញ៉ាំ​យ៉ា​អួរ​វិញ ​មាន​តែ​ល្អ​ចំពោះ​សុខភាព​​ ហើយ​វា​ងាយ​រំលាយ​ដោយ​គ្មាន​បញ្ហា​។ ​​នេះ​មក​ពី​​ដំណើរ​ការ​​ផលិត​​​ lactose ​ក្នុង​យ៉ា​អួរ​បម្លែង​ជា​ស្ករ ​ហើយ Galactose ​បម្លែង​​ជា Glucose​។ ម្យ៉ាង​ទៀត microboes ​ក្នុង​យ៉ា​​អួរ​មាន​ប្រសិទ្ធភាព​អាច​សម្លាប់​បាក់​តេរី​ទាំង​ឡាយ​ក្នុង​ពោះ​វៀន​បាន ​ដោយ​លែង​បារម្ភ​ពី​បញ្ហា​រាគ​ទៀត​ហើយ។​

៣. ការ​ពារ​​ពី​មហារីក

​​​ក្នុង​យ៉ា​អួរ​មាន​សារធាតុ Lactobacillus ​​​ដែល​អាច​ចង​នឹង​សារធាតុ carcinogens ​​ហើយ​វា​​ជា​កត្តា​ជួយ​ទប់​ស្កាត់​បាក់​តេរី​ក្នុង​​ពោះ​វៀន ​​ក្នុង​ការ​ផលិត​នីត្រាត​មិន​ឲ្យ​កើត​មហារីក។

៤. ​ជួយ​ការពារ​ពី​ជំ​ងឺ​បេះ​ដូង

​ដោយសារ​តែ​សារធាតុ​ Lactobacillus ​ក្នុង​យ៉ា​អួរ ​អាច​​គ្រប់​គ្រង​បរិមាណ​ជាតិ​ខ្លាញ់ ព្រម​ទាំង​​ជាតិ Triglycerides ​ក្នុង​ឈាម​បាន​ផង​ដែរ ដូច្នេះ​​អ្នក​អាច​ចៀស​ផុត​ពី​ជំ​ងឺ​បេះ​ដូង​បាន។

៥. ជួយ​រាង​កាយ​ស្រូប​យក​​កាល់​ស្យូម​បាន​រហ័ស

វា​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ងាយ​ស្រូប​យក​កាល់​ស្យូម​បាន​ងាយ​ស្រួល ដោយសារ​អាស៊ីត​ឡាក់​ទិច​ក្នុង​យ៉ាអួរ ដែល​រំលាយ​ចេញ​ពី​ទឹក​ដោះ​គោ៕

អានបន្ត៖ ​ អាហារ៥មុខ អាចជំនួសការផឹកកាហ្វេបាន ដោយមិនបារម្ភពីការញៀន

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម