ក្រោកឡើងមិនសុំអ្វីច្រើន បានត្រឹមដូចក្នុងរូបភាពទាំងនេះក៏អស់ចិត្តដែរ
- 2020-05-20 22:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោកឡើងមិនសុំអ្វីច្រើន បានត្រឹមដូចក្នុងរូបភាពទាំងនេះក៏អស់ចិត្តដែរ
ក្តីស្រមៃរបស់មនុស្សគ្រប់គ្នាចំពោះរឿងស្នេហា គឺមានភាពខុសគ្នាទៅតាមគំនិតនិងចំណង់ចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះស្រលាញ់ស្នេហាបែបចាស់ទុំ ខ្លះបែបយុវវ័យ ឯខ្លះទៀតងប់ងុលនឹងស្នេហាដែលមានភាពហ៊ឺហាជាដើម។ សម្រាប់មនុស្សមួយចំនួនវិញមិនប្រាថ្នាអ្វីលើសលប់ពេកទេ ត្រឹមមានដៃគូដែលអាចផ្តល់សុភមង្គល ភ្ញាក់ឡើងអាចធ្វើរឿងផ្សេងៗជាមួយគ្នា ក៏សប្បាយចិត្តហួសថ្លែងទៅហើយ។
ភ្ញាក់ឡើងនៅក្នុងរង្វង់ដៃរបស់មនុស្សដែលខ្លួនស្រលាញ់
សុំគេងតបន្តិចទៀតនៅលើទ្រូងមនុស្សដែលខ្លួនស្រលាញ់
ដុសធ្មេញជាមួយគ្នា
ងូតទឹកជាមួយគ្នា
មានចុងភៅប្រចាំបេះដូង
ញ៉ាំអាហារពេលព្រឹកជាមួយគ្នា
លាងចានជាមួយគ្នា
ធ្វើការងារផ្ទះជាមួយគ្នា
ថែទាំដំណាំនិងសួនផ្កាជាមួយគ្នា
មានពេលអានសៀវភៅ ស្តាប់តន្រ្តី ផឹកកាហ្វេពេលព្រឹកជាមួយគ្នា
មានអារម្មណ៍នឹកគ្នា មុនពេលចេញពីផ្ទះ
មានអ្នកទៅយកបន្ទាប់ចេញពីធ្វើការ
អាចដើរផ្សារជាមួយគ្នា មុនពេលចូលផ្ទះវិញ
មនុស្សម្នាក់ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តតាំងពីពេលព្រះអាទិត្យរះនៅពេលព្រឹក រហូតដល់មានព្រះចន្ទនៅពេលយប់៕
រូបភាព៖ Pinterest
ចុចអានបន្ត៖ ស្គែនមើលបេះដូងដឹងថាគាត់ស្រលាញ់អ្នកខ្លាំងប៉ុណ្ណា តាម៣វិធីនេះ