៥ ក្បាច់ ម៉ាស្សាកឲ្យតឹងណែន មិនជ្រីវជ្រួញ
- 2020-05-19 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ក្បាច់ ម៉ាស្សាកឲ្យតឹងណែន មិនជ្រីវជ្រួញ
នៅពេលថែរក្សាស្បែកមុខ គួរតែយកចិត្តទុកដាក់ចំពោះស្បែកកដូចគ្នា។ មុខស្អាតស្រស់ថ្លា តែកបែរជាខ្មៅស្រអាប់ជ្រីវជ្រួញក៏មិនកើតដែរ។ ក្រៅពីលាបផលិតផលផ្សេងៗហើយ អ្នកគួរដឹងពីវិធីម៉ាស្សាងាយៗ ដើម្បីជួយឲ្យស្បែកកតឹងណែនមិនជ្រួញយារធ្លាក់។
ក្បាច់ទី១៖ ម៉ាស្សាទាញពីក្រោមឡើងលើ
មានវិធីច្រើនណាស់សម្រាប់ម៉ាស្សានៅផ្នែកក ប៉ុន្តែជម្រើសដ៏ល្អបំផុត គឺត្រូវប្រើម្រាមដៃទាំងសងខាង ដោយធ្វើការអូសថ្នមៗពីផ្នែកខាងលើឆ្អឹងដងកាំបិត ឡើងដល់ផ្នែកក្រោមថ្គាម។ ម៉ាស្សាឲ្យសព្វបរិវេណក ធ្វើបែបនេះដើម្បីកាត់បន្ថយស្នាមជ្រួញ ជួយឲ្យស្បែកកតឹងណែន មិនយារធ្លាក់មុនវ័យ។
ក្បាច់ទី២៖ ទាញបន្តឹងស្បែកថ្នមៗ
ត្រូវក្តាប់ម្រាមដៃទាំងសងខាង ហើយសង្កត់តិចៗនៅបរិវេណកក្រោមឆ្អឹងថ្គាម បន្ទាប់មកត្រូវអូសចុះមកក្រោមថ្នមៗរហូតដល់ឆ្អឹងដងកាំបិត និងអូសឡើងលើវិញចុះឡើងៗ។ ក្បាច់នេះអាចជួយសម្រួលដល់ដំណើរការនៃឈាមនិងកាត់បន្ថយអាការៈមើលទៅហើមៗ បន្ទាប់ពីអ្នកភ្ញាក់ឡើងនៅពេលព្រឹកបានយ៉ាងល្អទៀតផង។
ក្បាច់ទី៣៖ ទាញស្បែកកដោយប្រើម្រាមដៃ
ប្រើម្រាមដៃចង្អុលនិងដៃមេ ដើម្បីទាញស្បែកកឲ្យតឹង ហើយកុំភ្លេចប្រើម្រាមដៃកណ្តាលម៉ាស្សាជារង្វង់ថ្នមៗ។ អ្នកក៏អាចប្រើផលិផលផ្តល់សំណើមផ្សេងៗក្នុងអំឡុងពេលម៉ាស្សា ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។
ក្បាច់ទី៤៖ អង្គុយដាក់កឲ្យត្រង់
ប្រសិនបើអ្នកខ្ជិលឬមិនសូវមានពេលម៉ាស្សានោះទេ ត្រូវអង្គុយឲ្យត្រង់ មិនឱនចុះគ្រប់ពេលខ្លាំងពេក ហើយកុំភ្លេចឆ្លៀតពេលផ្អែកស្មាទៅក្រោយ ងើយក្បាលឡើងលើបន្តិច ដើម្បីបន្តឹងនិងការពារកមិនឲ្យជ្រួញ។
ក្បាច់ទី៥៖ លាបឡេផ្តល់សំណើម
ផ្នែកកក៏ត្រូវការការថែរក្សាផ្តល់សារធាតុបំប៉នឲ្យបានគ្រប់គ្រាន់ដែរ ពុំដូច្នោះនៅពេលដែកកស្ងួតគ្មានសំណើម ស្បែកកនឹងប្រែជាជ្រួញឆាប់យារចាស់ ពិបាកកែខៃខ្លាំងណាស់។
ព្យាយាមអនុវត្ត ៥វិធីខាងលើជាប្រចាំ ធានាថាស្បែកករបស់អ្នកនឹងតឹងណែន គ្មានជ្រួញ ស្អាតមិនចាញ់ស្បែកមុខឡើយ៕
ចុចអានបន្ត៖ ប្រអប់ដៃទន់ម៉ដ្ឋខៃគ្មានស្នាមជ្រួញ ដោយគ្រឿងផ្សំនៅផ្ទះបាយ