កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត
- 2020-05-18 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត
អាហារទាំងនេះសម្បូរដោយវីតាមីន និងជីវជាតិដែលជួយប្រយុទ្ធប្រឆាំងមិនឲ្យស្បែកងាយវិវត្តទៅរកភាពចាស់នោះទេ។ បើអ្នកទទួលទានអាហារទាំងប៉ុន្មានមុខខាងក្រោមនេះ សម្រស់អ្នកនឹងក្មេងជាងវ័យ ព្រមទាំងសុខភាពល្អថែមទៀត។
**១. ទឹក**
កង្វះជាតិទឹកនឹងធ្វើឲ្យស្បែកស្ងួតហើយងាយជ្រួញទៀតផង។ នៅពេលរាងកាយអ្នកថយចុះនៅសមត្ថភាពរក្សាជាតិទឹក បណ្ដាលឲ្យស្បែកបាត់បង់លទ្ធភាពក្នុងការជួសជុលដោយខ្លួនឯង។ ម្ល៉ោះហើយ គួរផឹកទឹកយ៉ាងហោច៨កែវ ក្នុងមួយថ្ងៃ ដើម្បីជួយរក្សាសំណើម កុំឲ្យស្បែកស្ងួតនិងងាយជ្រួញ។
២. ត្រសក់
ជាបន្លែដែលផ្ទុកនូវជាតិទឹកច្រើនជាងគេ ដែលមានសមត្ថភាពបង្កើនជាតិទឹកក្នុងការជួសជុលស្បែកឲ្យមានពន្លឺ។
៣. ដំឡូងជ្វា
វាសម្បូរដោយសារជាតិ បេតាការ៉ូតេអ៊ីន ដែលជួយផ្ដល់នូវវីតាមីន A ដល់រាងកាយ ជួយជួសជុលឲ្យស្បែកមានលំនឹង ធ្វើឲ្យប្រសើរឡើងនូវការផ្លាស់ប្ដូរកោសិកាស្បែក ព្រមទាំងរក្សាបាននូវស្បែកទន់ដូចកូនក្មេងទៀតផង។
៤. ផ្លែបឺរ
ជាផ្លែឈើមួយប្រភេទដែលល្អចំពោះសុខភាព ជួយពង្រឹងកោសិកាស្បែក និងផ្ដល់សំណើមដល់ស្បែកផងដែរ។ វាក៏សម្បូរដោយជីវជាតិ Carotenoids ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ។ មិនតែប៉ុណ្ណោះ ផ្លែបឺរក៏ផ្ទុកនូវ D - mannoheptulose ដែលជាភ្នាក់ងាបង្កើតខូឡាជែនបានយ៉ាងល្អប្រសើរ។
៥. តែបៃតង
តែបៃតងក៏សម្បូរដោយ Polyphenols រួមទាំង Catechins និង antioxidants ដែលមានប្រសិទ្ធភាពជួយការពារស្បែកពីពន្លឺព្រះអាទិត្យ ។ លើសពីនេះ វាក៏មានឥទ្ធិពលកាត់បន្ថយការរោលក្រហមនិងរលាកពីការបំផ្លាញនៃពន្លឺចេញពីកុំព្យូទ័របានថែមទៀត។
៦. ទឹកដោះគោជូ
ក្រុមអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថាទឹកដោះគោជូអាចជួយប្រឆាំងនឹងការរលាកនៅក្នុងពោះវៀន រួមទាំងបញ្ហាស្បែកថែមទៀត។ ក្រៅពីនេះ សម្រាប់ផ្នែកសម្រស់វិញ វាជួយបន្តឹងស្បែកមុខបានផងដែរ។ អាស៊ីតឡាក់ទិចនៅក្នុងទឹកដោះគោជូ ជួយប្រយុទ្ធប្រឆាំងភាពចាស់ កាត់បន្ថយស្នាមជ្រួញនិងបង្កើតឲ្យស្បែកមានពន្លឺផងដែរ។
៧. ទឹកឃ្មុំ
វាផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្មអង់ទីអុកស៊ីដង់ ព្រមទាំងសារធាតុធម្មជាតិ ដែលផ្ដល់គុណប្រយោជន៍ច្រើនដល់ស្បែក។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ លើរបបអាហារប្រសិនបើអ្នកមិនចង់ទទួលទានស្ករហើយកំពុងស្ថិតក្នុងដំណាក់ការសម្រកទម្ងន់ ដែលវិធីនេះជួយឲ្យស្បែកអ្នកស្អាតលើសការរំពឹងទុក។
៨. ផ្លែក្រូច
ផ្លែឈើនេះសម្បូរច្រើនលើសលុបនូវវីតាមីន C និងបង្កើនជាតិទឹក ដែលជួយឲ្យស្បែកមានសំណើមពីខាងក្នុង រួមទាំងការពារមិនឲ្យកើតមុនថែមទៀត។ រីឯ វីតាមីន C វិញ ក៏ជាមុខងារសំខាន់បង្កើតខូឡាជែន ជួយរក្សាស្បែកមិនឲ្យជ្រួញបានទៀត។
៩. ប៉េងប៉ោះ
វាជាប្រភពនៃវីតាមីន C រួមទាំងផ្ទុកនូវសារជាតិ Carotenoids ដូចជា លីកូពីន លូតេអ៊ីន និងសារធាតុសំខាន់ៗជួយទប់ទល់ស្បែកពេលស្ថិតក្រោមពន្លឺព្រះអាទិត្យខ្លាំង ។ លើសពីនេះ ក៏ជួយការពារមិនឲ្យលេចស្នាមជ្រួញ និងប្រយុទ្ធប្រឆាំងការរលាកបានយ៉ាងប្រសើរថងដែរ។
១០. រមៀត
រមៀតមានតួនាទីយ៉ាងពូកែជួយទប់ស្កាត់មិនឲ្យរោលរលាកពីពន្លឺព្រះអាទិត្យ ព្រមទាំងទប់ស្កាត់ជរាភាព មិនឲ្យស្បែកងាយកើតមហារីកផងដែរ៕
ចុចអាន៖ តើទឹកដូងមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាពនិងស្បែក