បែកធ្លាយតម្លៃខ្លួនតួឯកស្រីរឿង The World of the Married តែ Lee Min Ho ទើបជាអ្នកត្រូវរិះគន់
- 2020-05-12 05:47:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយតម្លៃខ្លួនតួឯកស្រីរឿង The World of the Married តែ Lee Min Ho ទើបជាអ្នកត្រូវរិះគន់
ទោះបីជាកំពុងមានតម្លៃខ្លួនខ្ពស់កប់ពពកសម្រាប់ថតរឿងមួយភាគក៏ដោយ តែតួលេខរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Kim Hee Ae នៅតែទាបជាងតារាសម្ដែងប្រុសកូរ៉េ Lee Min Ho ឆ្ងាយណាស់។
ខ្សែភាពយន្តភាគ ២ដែលកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជននោះគឺរឿង The World of Married និងរឿង The King។ ទន្ទឹមនឹងនោះដែរ បណ្ដាញព័ត៌មានកូរ៉េទើបតែបញ្ចេញតម្លៃខ្លួនរបស់តារាសម្ដែងស្រីលំដាប់ A កូរ៉េ Kim Hee Ae ដែលជាតួឯកស្រីនៃរឿង The World of Married។
តាមនោះដែរ ដើម្បីអញ្ជើញបានសិល្បករចាស់វស្សានេះទទួលសំណើរថតរឿងខាងលើ ផលិតករត្រូវចំណាយថវិការឲ្យនាងចំនួន ៦៥០០០ដុល្លារ សម្រាប់រឿងមួយភាគ។ តាមតួលេខនេះ ក្រោយពេលថតរឿងដែលមានចំនួន ១៦ភាគនេះរួច តារាវ័យ ៥៥ឆ្នាំ នឹងទទួលបានថវិការសរុប ១លាន ៤ម៉ឺនដុល្លារ។ ខណៈនេះគឺជាតួលេខដ៏ខ្ពស់មួយ ដែលមានតែតារាស្រីដូចជា Go Hyun Jung, Jun Ji Hyun, Son Ye Jin និង Song Hye Kyo ទើបមានតម្លៃខ្ពស់ជាងនេះនោះ តែវាទស្សនិកជនគិតថាវាពិតជាស័ក្ដិសមនឹងសមត្ថភាពរបស់ Kim Hee Ae ខ្លាំងណាស់។
យ៉ាងណាក្ដី រឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយខ្សែភាពយន្តភាគដែលកំពុងប្រជែងផ្ទាល់ជាមួយ The World of Married គឺរឿង The King ក៏ស្រាប់តែត្រូវគេរិះគន់ផងដែរ។ ជាក់ស្ដែង តួឯកប្រុសនៃរឿង គឺតារាប្រុសល្បីឈ្មោះ Lee Min Ho។ សម្រាប់វណ្ណកម្មថ្មីនេះ ប្រុសស្អាតវ័យ ៣៣ឆ្នាំទទួលបានតម្លៃខ្លួន ៧ម៉ឺនដុល្លារសម្រាប់មួយភាគ។ យ៉ាងណាមិញ ខណៈចំនួនអ្នកទស្សនារបស់ The World of Married បានកើនឡើងហួស ២០% ហើយនោះ The King ទទួលបានត្រឹម ៨% ប៉ុណ្ណោះ។
ទស្សនិកជនបានលាន់មាត់ថា ជាមួយនឹងតម្លៃខ្លួនខ្ពស់កប់ពពកបែបនេះ Lee Min Ho គួរសម្ដែងឲ្យបានល្អជាងនេះ ត្បិតថ្លៃនេះ អាចហួសពីសមត្ថភាពរបស់លោកហើយ៕
ចុចអានបន្ត៖ អតីតតារាផលិតកម្ម YG សម្រកទំងន់ពីធាត់ខ្លាំងរហូតបានសាច់ដុំ ៨កង់មិនគួរឲ្យជឿ