តារា​ប្រុស​ស្រី​ជប៉ុន​បង្ក​ចម្រូង​ចម្រាស់​ព្រោះ​ឡើង​ក្លាយ​ជា​ឪពុក​ម្ដាយ​គេ​នៅវ័យ ១៦​ឆ្នាំ

  • 2020-05-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​តារា​ប្រុស​ស្រីជប៉ុន ​មិន​ទាន់​ដល់​អាយុ​ពេញ​វ័យ​មួយ​គូ​ តែ​ក្លាយបាន​មាន​កូន​ហើយ បាន​ធ្វើ​ឲ្យ​ប្រជាជន​ប្រទេស​ជ្រួលច្របល់​ជា​ខ្លាំង។ មិន​ថា​ជា​រឿង​មង្គលការ ឬ​មាន​ផ្ទៃ​ពោះ​នោះទេ រឿង​ទាំង​២​នេះ​​សុទ្ធ​តែ​ជា​រឿង​ធំ​ដែល​ទាមទារ​ការពិចារណា​ច្បាស់​លាស់។ ជាពិសេស​គឺ​រឿង​ពពោះ ត្បិត​វា​មិន​ត្រឹម​តែ​ពាក់ព័ន្ធនឹង​ម្ចាស់​សមីខ្លួន​ផ្ទាល់​នោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​អនាគត​ដល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ប្រសិន​បើ​អ្នក​ពពោះ​គ្មាន​ទំនួលខុសត្រូវ។ ជាក់ស្ដែង ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ម្ភៃ​ក្រាស់ ចូល​សាមសិបហើយ​ក្ដី គូ​ស្វាមី​ភរិយា​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ហ៊ាន​យក​កូន​ ត្បិត​ខ្លាច​មិន​ទាន់​ជ្រមជ្រែង​រួច​។

ផ្ទុយ​មក​វិញ គូស្នេហ៍​ជប៉ុន​មួយ​គូ​ទើប​រៀន​ថ្នាក់​វិទ្យាល័យ​បែរ​ជា​ឡើង​តំណែង​ជា​ឪពុក​ម្ដាយ​គេ​ទៅ​ហើយ។ នោះ​គឺ​គូ​ស្នេហ៍​តារា​ជប៉ុន ដែល​ឪពុក​គឺ​ប្រុស​ស្អាត Maeda Shun អាយុ ១៧​ឆ្នាំ និង​មិត្ត​ស្រី Shigekawa Maya អាយុ ១៦​ឆ្នាំ។ គូ​ស្នេហ៍​មួយ​គូ​នេះ គឺ​សុទ្ធតែ​ជា​តារា​ទូរទស្សន៍​វ័យ​ក្មេង​របស់​ជប៉ុន​ទាំង​អស់។

ក្មេង​ៗ​ទាំង​២​នាក់​នេះ ជួប​គ្នា​ដំបូង​តាម​រយៈ​កម្មវិធី Kyou, Suki ni Narimashita បន្ទាប់​មក​ក៏​ស្រលាញ់​គ្នា​តែ​ម្ដង។ ក្រោយ​ស្រលាញ់​គ្នា​តែ​មួយ​ឆ្នាំ ស្រាប់​តែ​ខាង​ស្រី​បង្ហោះ​លើ​បណ្ដាញ​សង្គមនូវ​រូបភាព​ឆ្លុះ​អេកូ​របស់​ខ្លួន។ ហើយ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​គឺ ទោះ​ទើប​ស្រលាញ់​គ្នា​តែ ១ឆ្នាំ តែ​ស្រី​ស្អាត​នេះ​បាន​ពពោះ​ ៨ខែ​មក​ហើយ។ ទោះ​បីជា​មាន​ផ្ទៃ​ពោះ​ហើយ​ក្ដី​ តែ​តាម​ច្បាប់​ជប៉ុន ទាល់​តែ​ខាង​ប្រុស​អាយុ​គ្រប់​១៨​ឆ្នាំ ទើប​ពួក​គេ​អាច​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​បាន មាន​ន័យ​ថា​ ពួក​គេ​ត្រូវ​រង់​ចាំ​មួយ​ឆ្នាំ​​ទៀត។

ទស្សនិជន​បាន​លាន់​មាត់​ថា តារា​វ័យ​ក្មេង​ទាំង​២​នេះ ក្លាហាន​ណាស់ ត្បិត​ពួក​គេ​អាយុ​ក្រៅ​សាម​សិប​ហើយ​ក្ដី ក៏​ពួក​គេ​មិន​ទាន់​ហ៊ាន​គិត​ដល់​ការ​មាន​កូន​ផង។ ហើយ​ពួក​គេ​មាន​ចម្ងល់​ថា បើ​ឪពុក​ម្ដាយ​រៀន​វិទ្យាល័យ​បែប​នេះ កើត​មក​តើ​កូន​នេះ​អ្នក​ណា​មើល៕

ចុចអានបន្ត៖ Yang Zi ឡើង​គីឡូ​សាហាវ ខុស​គ្នា​ដាច់​នឹង​រូបភាព​ក្រោយ​ពេល​កាត់​ត

 

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel