មក​ដឹង​ពី​របៀប​ជ្រើស​រើស​ម៉ូដ​សក់​ឲ្យ​សម​នឹង​ទម្រង់​មុខ

  • 2020-05-08 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​ចង់​ឲ្យ​មើល​ទៅ​ឃើញ​មុខ​ប្លែក​ នារី​គ្រប់​រូប​​តែង​ទៅ​ធ្វើ​សក់​។​ ធ្វើ​បែប​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​នៅ​តែ​អាច​ខុស​បាន​។​ តើ​មូលហេតុ​អ្វី​ទៅ​បាន​ធ្វើ​ឲ្យ​អ្នក​កាត់​សក់​មិន​សម​នឹង​មុខ​? ទម្រង់​មុខ​របស់​មនុស្ស​មាន​ច្រើន​ទម្រង់​ណាស់​ ដូច្នេះ​មក​ដឹង​ថា​ម៉ូដ​សក់​បែប​ណា​ទើប​ត្រូវ​នឹង​ទម្រង់​មុខ​របស់​អ្នក​។

មុខ​រាង​ពង​ក្រពើ

ទម្រង់​មុខ​បែប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​ឥត​ខ្ចោះ​ ព្រោះ​វា​មាន​ភាព​សមាមាត្រ​គ្នា​ល្អ​។​ ម៉ូដ​សក់​អី​ក៏​ស័ក្ដិសម​នឹង​ទម្រង់​មុខ​នេះ​ដែរ​ ប៉ុន្តែ​បើ​សិន​ជា​ជ្រើស​រើស​ម៉ូដ​សក់​ ខ្លី​ល្មម​ជា​មួយ​នឹង​ស្ទីល​សក់រួញ​បែប​​ទឹក​រលក​នោះ​ពិត​ជា​សម​នឹង​មុខ​យ៉ាង​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង​។

មុខ​រាង​មូល

ទម្រង់​មុខ​ប្រភេទ​នេះ​ហាក់​មិន​សូវ​វែង​ និង​គ្មាន​មុំ​ទេ​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ជ្រើស​យក​សក់​វែង​ត្រង់​ ហើយ​បើ​ដាក់​សក់​សេះ​ពី​មុខ​ទៀត​រឹត​តែ​ល្អ​។

មុខ​រាង​ជ្រុង

មុខ​បែប​នេះ​មាន​មុំ​ច្រើន​បន្តិច​។ អ្នក​គួរ​តែ​ជ្រើស​រើស​ម៉ូដ​សក់​អង្កាញ់​វែង​ឬ​ខ្លី​ក៏​បាន​។

មុខ​រាង​បេះដូង

មុខ​បែប​នេះ​មាន​ចង្កា​លេច​ធ្លោ​បន្តិច​ អ្នក​គួរ​តែ​ជ្រើស​រើស​ការ​សក់​ប្រះ​ស្មា​ហើយ​មូរ​រួញ​តិច​ៗ​ទើប​ល្អ​។

មុខ​រាង​ដូច​ត្បូងពេជ្រ

មុខ​បែប​នេះ​មាន​មុំ​ច្រើន​កន្លែង​បន្តិច​ អ៊ីចឹង​ហើយ​អ្នក​គួរ​ជ្រើស​រើស​កាត់​​សក់​ខ្លី​ ហើយ​បន្ថែម​សក់​មុខ​បន្តិច​។

មុខ​រាង​ការ៉េ

ទម្រង់​មុខ​បែប​នេះ​ត្រូវ​ការ​បិទបាំង​ផ្នែក​ខាង​ៗ​បន្តិច​។​ គួរ​តែ​គ្រប់​ថ្ពាល់​​របស់​អ្នក​ដោយ​ប្រើ​សក់​​ ព្រោះ​វា​មើល​ទៅ​​សម​នឹង​មុខ​របស់​អ្នក​៕

ចុចអាន៖ វិធិ​ផាត់​​​ថ្ពាល់​​ ឲ្យ​​​​ស៊ីតាម​ទម្រង់​មុខ​​ផ្សេងៗ​​គ្នារបស់​មនុស្ស​ស្រី​

ប្រភព៖ blushybabe.com ប្រែសម្រួល៖ ឃួន សុលីកា

អត្ថបទពេញនិយម