អ្នកម៉ាក់នឹងសប្បាយចិត្ត បើកូនៗធ្វើរឿងទាំងនេះក្នុងឱកាសទិវាម្តាយ

  • 2020-05-07 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទិ​វា​ម្ដាយ ​គឺ​ជា​ថ្ងៃ​សំខាន់​​មួយ​ប្រចាំ​ឆ្នាំ​សម្រាប់​កូន​ៗ ​និង​​អ្នក​ម្ដាយ​ក្នុង​ការ​ធ្វើ​ពិធី​អបអរ។ ម្ល៉ោះ​ហើយ ​ដើម្បី​ឲ្យ​អ្នក​ម្ដាយ​សប្បាយ​ចិត្ត ​និង​បង្ហាញ​ពី​ភាព​កតញ្ញូ ​អ្នក​អាច​សាក​ល្បង​ធ្វើ​រឿង​ទាំង​នេះ ​សម្រាប់​ថ្ងៃ​ដ៏​វិសេស​នេះ។

រូបតំណាង

**១. ចម្អិន​អាហារ​ពេល​ព្រឹក**

​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​ធ្វើ​អាហារ​ពេល​ព្រឹក ដែល​អ្នក​ម្ដាយ​ចូល​ចិត្ត​ពិសា។ ​ថែម​ទាំង​កុំ​ភ្លេច​ដាក់​ភេសជ្ជៈ​ជំនួយ​សុខភាព​ភ្ជាប់​​​មក​ផង ​លើក​ជូន​អ្នក​ម្ដាយ​ដោយ​ទឹក​មុខ​រីក​រាយ។ ​អ្នក​ក៏​អាច​លួច​ដាក់​កាត​មួយ​សន្លឹក​ក្រោម​ចាន​អាហារ ​ដោយ​សរេសរ​ថា​អ្នក​ស្រលាញ់​ម៉ាក់​ជាង​គេ​ក្នុង​លោក​នេះ ​ហើយ​អ្នក​ពិត​​ជា​កូន​មាន​សំណាង​បំផុត​ដែល​​កើត​ក្នុង​គ្រួសារ​នេះ​។

រូបតំណាង

២. ​ជូន​ផ្កា​ស្រស់

ផ្កា​​ តំណាង​នូវ​ភាព​ស្រស់​ស្អាត​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​មនុស្ស​រីករាយ និង​មាន​កម្លាំង​ចិត្ត។ ​ក្នុង​ឱកាស​នេះ ​អ្នក​គួរ​រៀប​ចំ​បាច់​ផ្កា​ដោយ​ផ្ទាល់​ដៃ សម្រាប់​អ្នក​ម៉ាក់​​ដើម្បី​បង្ហាញ​​ពី​ក្តី​ស្រលាញ់​និង​ធ្វើ​ឲ្យ​​ម៉ាក់​សប្បាយ​ចិត្ត​បាន។

៣. ធ្វើ​ការងារ​ផ្ទះ​ជំនួស​ម៉ាក់

​ជា​ទូ​ទៅ ​ការងារ​ផ្ទះ​ស្ទើរ​តែ​អ្នក​ម៉ាក់​រ៉ាប់​រង​ម្នាក់​ឯង ​​ដោយ​សារ​កូន​ៗ​រវល់​នឹង​ការ​សិក្សា ឬ​ការងារ​ជា​ដើម។ ​​ដោយ​ឡែក​ ​អ្នក​គួរ​ឆ្លៀត​​ធ្វើ​ការងារ​ទាំង​អស់​នេះ ហើយ​ឲ្យ​ម៉ាក់​សម្រាក​ឲ្យ​ពេញ​ភ្នែក​ម្ដង។ ​

៤. ជប់លៀង​ឲ្យ​ម៉ាក់​ភ្ញាក់​ផ្អើល

​ធ្វើ​ពុត​ថា ​ថ្ងៃ​នោះ​ជា​ថ្ងៃ​កំណើត​របស់​​បង​ជីដូន​មួយ​របស់​អ្នក ​ដូច្នេះ​អ្នក​ចង់​​រៀប​ចំ​ជប់​លៀង​មួយ​សម្រាប់​នាង។ ​ធ្វើ​បែប​នេះ ​ម៉ាក់​​​នឹង​មិន​ចាប់​អារម្មណ៍​​ហើយ​អ្នក​អាច Surprise ​ម៉ាក់​​បាន​ដោយ​រំភើប​ចិត្ត​មិន​ខាន។

រូបតំណាង

៥. ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ជាមួយ​ម៉ាក់

ថ្ងៃ​ពិសេ​ស​នេះ ​កុំ​ភ្លេច​​យក​ចិត្ត​ទុក​ដាក់​ម៉ាក់​ប្រៀប​ដូច​ជា​ម្ចាស់​ក្សត្រី ​ដោយ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ធ្វើ​រឿង​ដែល​ម៉ាក់​ចង់​​បំ​ផុត។ ​អ្នក​​និង​ម៉ាក់​អាច​រៀប​ចំ​ជា​ពិក​និក ជិះ​កង់​ដើរ​លេង ​ចម្អិន​អាហារ​ជាមួយ​គ្នា ​ថត​រូប​ជុំ​គ្រួសារ ​ឬ​គ្រាន់​តែ​លេង​ហ្គេម​ណាមួយ​សប្បាយ​ៗ​នៅ​ផ្ទះ​ក៏​បាន។ ​លើស​ពី​នេះ ​ក៏​អាច​នៅ​ផ្ទះ​មើល​ភាព​យន្ត​ ឬ​រឿង​កំប្លែង​ជាមួយ​គ្នា​ ​ដើម្បី​បង្កើត​ពេល​វេលា​ដ៏​មាន​ន័យ។​

អានបន្ត៖ ​ រូបគំនូរបង្ហាញមនោសញ្ចេតនា អ្នកម្តាយនិងកូន បង្កប់ក្តីស្រលាញ់មិនអាចប្រៀបផ្ទឹមបាន

​​​

ប្រភព៖ fnp.com ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម