មក​រៀន​វិធី​ចម្អិន​​​បង្គារ​បំពង​ខ្ទឹម​ស​សម្រាប់​មុខ​ម្ហូប​ថ្ងៃ​នេះ

  • 2020-04-17 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារី​ដែល​ជា​ស្ត្រី​មេ​ផ្ទះ​បាន​រក​នឹក​មុខ​ម្ហូប​សម្រាប់​ថ្ងៃ​នេះ​ហើយ​ឬ​នៅ? បើ​នៅ​ អាច​សាកល្បង​ធ្វើ​បង្គារ​បំពង​ខ្ទឹម​ស​វិញ​មើល ងាយៗ​ដូច​កញ្ញា​នឹង​បង្ហាញ​ជូន​ខាង​ក្រោម​នេះ៖

ចុចអាន៖ ​រៀន​ធ្វើ​​មុខ​ម្ហូបងាយៗ "ស្លាប​មាន់​ចៀន​ហឹរៗ"

គ្រឿង​ផ្សំ

-បង្គារ​ស្រស់១​គីឡូ​ក្រាម​

-ឫស​ជី​ង៉ាំង៉ូវ​

-ខ្ទឹម​ស​៦​កំពិស

-ម្រេច​ម៉ត់​១​ស្លាប​ព្រា

-អំបិល​១​ស្លាប​ព្រា

-ម្សៅ​បំពង​

-ប្រេង​សម្រាប់​បំពង

ចុចអាន៖ ម្ហូប​ខ្មែរ​ពិសេស​៣​មុខ ស្រីៗ​គួរ​ចេះ​ធ្វើ​ដើម្បី​ចង​ចិត្ត​ស្វាមី

វិធី​ធ្វើ

-ដំ​បូង​យក​បង្គារ​មក​លាង​ទឹក​ឱ្យ​ស្អាត វះ​យក​សរសៃ​ខ្មៅៗ​នៅ​ខាង​ខ្នង​ចេញ​ បន្ទាប់​មក​យក​ទៅ​ប្រឡាក់​នឹង​ម្សៅ​បំពង​ឱ្យ​ជាប់​តិចៗ​បាន​ហើយ។

-ដាក់​ប្រេង​ក្នុង​ខ្ទះ​ឱ្យ​ក្ដៅ សឹម​យក​បង្គារ​ប្រឡាក់​ម្សៅ​ទៅ​ដាក់​បំពង​ឱ្យ​ឡើង​ក្រហម​ ដួស​ទុក​មួយ​អន្លើ។

-យក​ឫស​ជី​ង៉ាំង៉ូវ ខ្ទឹមស បុក​ចូល​គ្នា និង​រោយ​ម្រេច​ពី​លើ​បន្តិច​ផង។

-យក​ខ្ទះ​ដែល​សល់​ពី​ការ​បំពង​បង្គារ​មក​ដាក់​ឱ្យ​ក្ដៅ​ឡើង​វិញ រួច​ចាក់​គ្រឿង​ដែល​បុក​ចូល​គ្នា​ខាង​លើ​ចូល​ឱ្យ​ក្រៀម សឹម​ចាក់បង្គារ​បំពង​រួច​ចូល​ច្របល់​ឱ្យ​សព្វ​ជា​ការ​ស្រេច៕

​​

ប្រភព៖ wongnai ប្រែសម្រួល៖ សរ សុគន្ធី