ស្រក់ទឹកមាត់! រៀនធ្វើ “មាន់ដុតទឹកដោះគោទឹកឃ្មុំ” រសជាតិពិសេសជាប់ចិត្ត
- 2020-04-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក់ទឹកមាត់! រៀនធ្វើ “មាន់ដុតទឹកដោះគោទឹកឃ្មុំ” រសជាតិពិសេសជាប់ចិត្ត
ក្នុងទំព័រមុខម្ហូបថ្ងៃនេះ កញ្ញា សូមចែករំលែកអំពីវិធីធ្វើ "មាន់ដុតប្រឡាក់ទឹកឃ្មុំ"។ ចង់ដឹងថាវិធីធ្វើយ៉ាងណា ហើយមានគ្រឿងផ្សំអ្វីខ្លះ សូមតាមដានខាងក្រោមនេះតែម្ដង៖
គ្រឿងផ្សំ៖
មាន់ ១ទាំងមូល
ឫសវ៉ាន់ស៊ុយ ៥ឬស
ខ្ទឹមស ១០កំពឹស
ម្រេចគ្រាប់ពណ៌ស ១ស្លាបព្រាបាយ
ស្ករត្នោត ៤ស្លាបព្រាបាយ
ទឹកឃ្មុំ ១២០ក្រាម
ទឹកដោះគោឆៅ ៤ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ
បាយដំណើប និងទឹកជ្រលក់សម្រាប់ញ៉ាំជាមួយ។
វិធីធ្វើ៖
១. បុកឫសវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចគ្រាប់ឲ្យម៉ដ្ឋ។
២. យកគ្រឿងដែលបុកហើយ មកលាយស្ករត្នោត ទឹកឃ្មុំ ទឹកដោះគោឆៅ ទឹកស៊ីអ៊ីវខាប់ ទឹកស៊ីអ៊ីវ ប្រេងខ្យង ហើយកូរឲ្យចូលជាតិគ្នា រួចយកប្រឡាក់ជាមួយសាច់មាន់ឲ្យសព្វ ទុក២០នាទី។
៣. យកមាន់ដែលប្រឡាក់រួចមករៀបចំដាក់ដុត បើកភ្លើង ១៧០អង្សា រយៈពេល ៣០ទៅ៤៥នាទី (ល្មមសាច់មាន់ឆ្អិន)។ បើមិនមានចង្ក្រាន Microwave ទេ អាចប្រើឆ្នាំងធម្មតា ឬដាក់អាំងក៏បាន។
៤. នៅពេលសាច់មាន់ឆ្អិនហើយ អាចកាប់ជាដុំៗ ទទួលទានជាមួយបាយដំណើប និងទឹកជ្រលក់ហឹរៗ ៕