យល់អារម្មណ៍អ្នកដើរផ្សារ មិនដឹងទិញអី ! ដឹងតិចនិកនេះធានាចំណេញលុយកប់ សុខភាពក៏មាំ
- 2020-04-02 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់អារម្មណ៍អ្នកដើរផ្សារ មិនដឹងទិញអី ! ដឹងតិចនិកនេះធានាចំណេញលុយកប់ សុខភាពក៏មាំ
ថ្វីដ្បិតនៅផ្សារមានលក់បន្លែ ត្រី សាច់ និងទំនិញសព្វសារពើក៏ដោយ តែពេលខ្លះក៏ទាល់គំនិតមិនដឹងថា ទៅម្ដងៗគួរទិញអ្វីខ្លះសម្រាប់ធ្វើម្ហូបថ្ងៃនេះដែរ។ នេះជារឿងដ៏ស្មុគស្មាញនិងឈឺក្បាលមិនធម្មតាដែរ សម្រាប់ស្ត្រីមេផ្ទះ។
ដូច្នេះ កញ្ញា សូមបង្ហាញតិចនិកខ្លះៗដើម្បីកាត់បន្ថយបញ្ហានេះ ដូចខាងក្រោម៖
១. គិតទុកឲ្យហើយថាត្រូវធ្វើម្ហូបអ្វី
មុនដំបូង ត្រូវគិតឲ្យហើយសិនថា តើចង់ញ៉ាំមុខម្ហូបអ្វីថ្ងៃនេះ ដើម្បីពេលទៅផ្សារអ្នកអាចស្រួលដើររកទិញបន្លែចំគោលដៅតែម្ដង។ ក្រៅពីនេះ ក៏ជួយឲ្យអ្នកបានធ្វើម្ហូបតាមចំណង់ចំណូលចិត្ត ហើយអាចធ្វើអាហារណាដែលអ្នកយល់ថា ខានញ៉ាំយូរហើយ ដូច្នេះអាចយកមកធ្វើឡើងវិញបាន ឲ្យឆ្ងាញ់ប្លែកមាត់ និងសុខភាពល្អទៀតផង។
២. កត់មុខបន្លែដែលត្រូវទិញ
បន្ទាប់ពីដឹងថា ឈ្មោះម្ហូបដែលអ្នកចង់ញ៉ាំជាអ្វីហើយ ចំណុចទី២គឺត្រូវកត់ឈ្មោះបន្លែ និងគ្រឿងផ្សំរបស់អាហារនោះ។ ធ្វើបែបនេះ អ្នកនឹងមិនដើរពេញផ្សារ គិតបណ្ដើររកមើលបន្លែត្រូវទិញបណ្ដើរដូចគេផ្សងព្រេងទៀតនោះទេ។ ម្យ៉ាងទៀត នៅពេលអ្នកដឹងថា បន្លែ សាច់អ្វីត្រូវទិញហើយ អ្នកមិនចំណាយពេលគិតច្រើន និងចេះតែទិញនេះទិញនោះ សល់យកមកទុកពេញទូទឹកកកចោលដែរ។
៣. ឆែកមើលតម្លៃតាមអនឡាញ
វិធីនេះកាន់តែងាយស្រួលទៀតសម្រាប់ស្ត្រីមេផ្ទះសម័យថ្មី។ ដោយសារតែបច្ចុប្បន្ន មានកន្លែងលក់បន្លែជាច្រើនមានសេវាលក់តាមអ៊ីនធឺណេត ដោយបញ្ជាក់ពីតម្លៃរួចជាស្រេច។ អ្នកអាចចូលមើលតម្លៃទាំងនោះជាមុនសិនក៏ល្អ។ កាន់តែពិសេសទៀតនោះ បើអ្នកដឹងពីមុខម្ហូបដែលត្រូវធ្វើ បន្លែនិងគ្រឿងដែលត្រូវផ្សំរួចអស់ហើយ អ្នកមិនចង់ទៅផ្សារផ្ទាល់ក៏បាន ដោយអាចចុចកុម្មង់ទិញតាមអនឡាញ ហើយភ្នាក់ងារគេនឹងដឹកបន្លែ សាច់មកដល់ផ្ទះរបស់អ្នកដោយមិនបាច់ហត់នឿយច្រើន។
ជាជម្រើសដ៏ល្អនិងមានភាពងាយស្រួលបំផុត អ្នកអាចចូលទៅកុម្ម៉ង់តាមរយៈ ៖
វិបសាយ ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ឬអាចចូលទៅកាន់ Google Play ក៏បាន។
ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
អានបន្ត៖ មិនត្រឹមតែចេះរកលុយ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ