ហេតុ​អ្វី​បាន​ជា​ស្នេហា​ខ្ញុំ​​ ជួប​ហើយ​បែក​​ បែក​ហើយ​ជួប​​​ ដូច​លេង​សើច​ម៉េ្លះ?

  • 2020-04-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​ដែល​គ្មាន​ភាព​ជាក់លាក់​ទេ? វា​ហាក់​បី​ដូចជា​ភាគី​ទាំង​សង​គ្មាន​ភាព​ច្បាស់លាស់​នឹង​គ្នា​​ តែ​ក៏​មិន​អាច​ខ្វះ​គ្នា​បាន​។ ពេល​ខ្លះ​​ អ្នក​ព្យាយាម​តាំង​ចិត្ត​ថា​នឹង​ដើរ​ចេញ​ពី​ស្នេហា​ដែល​ហាក់​បី​ដូច​ជា​ឆាក​កំប្លែង​នោះ​ តែ​ជានិច្ចកាល​អ្នក​នៅ​តែ​ផ្ដល់​ឱកាស​ឲ្យ​ទំនាក់ទំនង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ ដូច​ជា​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់​អ៊ីចឹង។​

ដឹង​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ទំនាក់ទំនង​មួយ​នោះ​ ឬ ពី​មនុស្ស​ម្នាក់​នោះ?

រូបតំណាង
  • អ្នក​នៅ​មាន​ក្ដី​សង្ឃឹម

មូលហេតុ​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​គេ​ម្នាក់​នោះ​​គឺ ព្រោះ​អ្នក​គិត​ថា​គេ​នឹង​ផ្លាស់​ប្តូរ​ដើម្បី​អ្នក​ និង​ដើម្បី​ទំនាក់ទំនង​អ្នក​ទាំង​ពីរ។​ ជា​ការពិត​​ វា​ជា​រឿង​ល្អ​ម្យ៉ាង​ដែល​អ្នក​មាន​ចិត្ត​ស្ដាយ​ស្រណោះ​​និង​ចេះ​អត់ឱន​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។​ យ៉ាង​ណា​មិញ​​ ការ​អត់ឱន​គឺ​មាន​កម្រិត​​ បើ​អ្នក​នៅ​តែ​លើក​លែង​ម្ដង​ហើយ​ម្ដង​ទៀត​​ គេ​ក៏​នៅ​តែ​សាង​កំហុស​ម្តង​ហើយ​ម្ដង​ទៀត​ដូចគ្នា ព្រោះ​អ្នក​ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​មនុស្ស​ម្នាក់​បាន​នោះ​ទេ​ ដរាប​ណា​គេ​មិន​តាំង​ចិត្ត​ផ្លាស់ប្ដូរ​ដោយ​ខ្លួន​ឯង។

  • អ្នក​ខ្លាច​អារម្មណ៍​ឯកា

ពេល​ដែល​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​ឬ​ឧបសគ្គ​​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ចង់​នៅ​ម្នាក់​ឯង​ តែ​នៅ​ពេល​អ្នក​នៅ​ម្នាក់​ឯង​ វា​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឯកា​​ទៅ​វិញ​ ហាក់​ដូច​បាន​បាត់​បង់​អ្វី​ម្យ៉ាង​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​អ្នក។​ ពេល​ខ្លះ​ទៀត​ អ្នក​អាច​នឹង​បារម្ភ​ថា​ខ្លួន​នឹង​មិន​អាច​រក​បាន​មនុស្ស​ម្នាក់​ដែល​ល្អ​ជាង​អ្នក​ចាស់​ឡើយ​ ដូច្នេះ​ការ​គិត​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ដើរ​ទៅ​មុខ​បាន​គឺ​វិល​រក​អ្នក​ចាស់​​រហូត។

រូបតំណាង
  • អ្នក​ទាំង​ពីរ​មិន​ដែល​​ស្វែង​យល់​ពី​​ឫស​គល់​នៃ​បញ្ហា

តាម​ពិត​​ អ្នក​និង​ដៃគូ​គឺ​មាន​ចិត្ត​ស្រឡាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជ្រាល​ជ្រៅ​ ទើប​អ្នក​ទាំង​ពីរ​មិន​អាច​ចោល​គ្នា​បាន។​ ​ជួនកាល​ ការ​ហួង​ហែង​គ្នា​ច្រើន​ក៏​អាច​បង្ក​ទៅ​ជា​បញ្ហា​នៅ​ក្នុង​ស្នេហា​អ្នក​ទាំង​ពីរ​បាន​ដែរ​ តែ​គ្រាន់​តែ​ពេល​មាន​បញ្ហា​ម្ដង​ៗ​ អ្នក​មិន​អាច​គ្រប់​គ្រង​វា​បាន​​ហើយ​បណ្ដោយ​ឲ្យ​អារម្មណ៍​ជា​អ្នក​​សម្រេច​ថា​ត្រូវ​ចែក​ផ្លូវ​គ្នា​។ ដូច្នេះ​ យក​ល្អ​​ បើ​អ្នក​ទាំងពីរ​អាច​ចំណាយ​ពេល​ដើម្បី​និយាយ​គ្នា​ស្រួល​បួល​ដើម្បី​ស្វែង​រក​បញ្ហា​ចម្បង​ដែល​តែង​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ជួប​នូវ​​ឧបសគ្គ​នោះ​ទើប​ជា​ការ​ប្រសើរ៕

រូបតំណាង

ចុចអានបន្ត៖ ស្រឡាញ់​ប៉ុណ្ណា​ក៏​គួរ​ដើរ​ចេញ​ដែរ បើ​គេ​ស្ដែង​ចេញ​ទង្វើ​ទាំង ៤ នេះ​ ​ ​

ប្រភព៖ mindbodygreen ប្រែ​សម្រួល៖ Siyou Tang