តិចនិក​ឆា​បន្លែ​២​មុខ​ឲ្យ​នៅ​ស្រស់​ញញឹម មិន​ចាញ់​សណ្ឋាគារ​ផ្កាយ​៥

  • 2020-03-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ដែរ​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​ហាង​ធំ​ៗ ឬ​សណ្ឋាគារ​លំដាប់​ផ្កាយ គ្រាន់​តែ​ឆា​បន្លែ​ធម្មតា​មួយ​ចាន​សោះ ក៏​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នោះ? នេះ​មិន​មែន​មក​ពី​គ្រឿង​ផ្សំ​មាន​តម្លៃ​ថ្លៃ​នោះ​ទេ គឺ​មក​តិចនិក​ឆា​របស់​ចុងភៅ​មាន​ជំនាញ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​មុខ​ម្ហូប​បន្លែ​ទាំង​នេះ ទាក់ទាញ​គួរ​ឲ្យ​ចង់​​ញ៉ាំ​។ ខាង​ក្រោម​នេះ​ គឺ​​តិចនិក​មុខ​ម្ហូប​ឆា​បន្លែ​២​មុខ ដែល​ជួយ​ឲ្យ​ម្ហូប​អ្នក​ឆ្ងាញ់​មិន​ចាញ់​នៅ​ហាង​ធំៗ។

១. ស្ពៃ​តឿ​ឆា​ផ្សិត

គ្រឿង​ផ្សំ៖

-ស្ពៃ​តឿ ៣ចខាំ ហាន់​ល្មម​ហូប

-ប្រេងខ្យង​២​ស្លាប​ព្រា​បាយ

-ផ្សិត​តុងកូវ​ប្រភេទ​ធំ​ចំនួន​៤ ហាន់​ស្ដើង​ៗ

វិធី​ធ្វើ៖

ក្រោយ​ពេល​ប្រេង​ឆា​ក្ដៅ​ហើយ រំលីង​ខ្ទឹម​ឲ្យ​ឈ្ងុយ​ហើយ ដាក់​ផ្សិត​ចូល។ ចំណាំ​ថា​ត្រូវ​បើក​ភ្លើង​ខ្លាំង​ជា​និច្ច ក្រោយ​មក​ដាក់​ស្ពៃ​ចូល។ ត្រលប់​បន្លៃ​មួយ​ឆ្អិន។ ដាក់​គ្រឿង​តាម​ចំណូល​ចិត្ត ហើយ​ចាក់​ដាក់​ចាន​ភ្លាម​ដើម្បី​ទទួល​បាន​បន្លែ​នៅ​បៃតង​ស្រស់។ ទទួល​​​ទាន​ភ្លា​ម​ៗ​ក្រោយ​ធ្វើ​ដើម្បី​ទទួល​បាន​ឱជារស​ឆ្ងាញ់​បំផុត។

២. ត្រកួន​ឆា​ខ្ទឹម​ស

គ្រឿង​ផ្សំ៖

-ត្រកូន​មួយ​បាច់ ប្រភេទ​ត្រកួន​សរសៃ​តូវ

-ខ្ទឹម​ស​ចិញ្ច្រាំ​តូច ២​កូន​ស្លាប​ព្រា

-ប្រេង​ឆា ប៊ីចេង អំបិល ស្ករ ទឹក​ត្រី

របៀប​ធ្វើ៖

ជ្រើស​យក​តែ​ត្រកួន​ខ្ចី​ស្រុះ​មួយ​ទឹក​ឆ្អិន​ប្រមាណ​៨០​ភាគរយ ហើយ​យក​ចេញ​មក​លាង​ដោយ​ទឹក​ត្រជាក់វិញ​ឲ្យ​ត្រកួន​បាន​ស្រួយ។  ក្រោយ​ពេល​ប្រេង​ឆា​ក្ដៅ រំលីង​ខ្ទឹម​ឲ្យ​ឈ្ងុយ ហើយ​ដាក់​ត្រកួន​ចូល ផ្សំ​គ្រឿង​តាម​ចំណូល​ចិត្ត។ ត្រលប់​ត្រកួន​ឆ្អិន​ល្មម​មិន​រលួយ​ពេក​ដើម្បី​ទទួល​បាន​សោភណ្ឌភាព​ស្អាត។ ទទួល​ទាន​ភ្លាម​ៗ​ក្រោយ​​ចាក់​ចេញ​ពីខ្ទះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel