ឆ្ងាញ់ទៀតហើយ! រូបមន្តស្លាបមាន់បំពងនិងទឹកជ្រលក់ហឹរឆ្ងាញ់ជាប់មាត់
- 2020-03-24 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងាញ់ទៀតហើយ! រូបមន្តស្លាបមាន់បំពងនិងទឹកជ្រលក់ហឹរឆ្ងាញ់ជាប់មាត់
ទំព័រមុខម្ហូបរបស់កញ្ញានៅថ្ងៃនេះសូមចែករំលែកនូវមុខម្ហូបដ៏ងាយមួយទៀត ដែលចំណាយពេលមិនច្រើន និងមិនមានអ្វីស្មុគស្មាញឡើយ នោះគឺ “ស្លាបមាន់បំពង និងទឹកត្រីហឹរ”។
ជាដំបូងយើងមកធ្វើទឹកជ្រលក់ឲ្យរួចរាល់សិន ដោយដាក់ទឹកអំពិលទុំ ទឹកត្រី ស្ករត្នោត កូរឲ្យរលាយចូលគ្នាមុននឹងដាក់ម្ទេសម៉ត់ អង្ករលីង ខ្ទឹមក្រហម និងជីរវ៉ាន់ស៊ុយ។ កូរឲ្យគ្រឿងផ្សំទាំងអស់ចូលគ្នាល្អ រួចទុកមួយអន្លើ។ បន្តមក យើងមកបំពងស្លាបមាន់ ដោយជាដំបូងត្រូវដាក់ស្លាបមាន់ប្រឡាក់ជាមួយទឹកត្រីច្របល់ឲ្យចូលជាតិគ្នាបន្តិច រួចហើយចាក់ម្សៅបំពងចូល ហើយច្របល់ឲ្យសព្វ រួចយកទៅបំពងឲ្យឆ្អិនតែម្ដង។
គ្រឿងផ្សំសម្រាប់ស្លាបមាន់៖
ស្លាបមាន់ផ្នែកកណ្ដាល ១គីឡូក្រាម
ទឹកត្រី ៣ស្លាបព្រាបាយ
ម្សៅបំពង មួយកូនចានកន្លះ
ប្រេងសម្រាប់បំពង
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់
ទឹកអំពិលទុំ ១ចានគោម
ទឹកត្រី ២ស្លាបព្រាបាយ
ស្ករត្នោត ១ស្លាបព្រាបាយ
ម្ទេសម៉ត់ ១ស្លាបព្រាបាយ
អង្ករលីង កន្លះស្លាបព្រាបាយ
ខ្ទឹមក្រហមចិញ្ច្រាំ ២ស្លាបព្រាបាយ
ជីរវ៉ាន់ស៊ុយ ១ស្លាបព្រាបាយ
ទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអាន៖
វិធីធ្វើ “មាន់អាំងគល់ស្លឹកគ្រៃ” ដ៏ឈ្ងុយឆ្ងាញ់ ឃើញហើយស្រក់ទឹកមាត់គ្រប់គ្នា
របៀបធ្វើ “បង្គាអប់មីសួ” ឲ្យឈ្ងុយឆ្ងាញ់មិនចាញ់ម្ហូបហាង