គន្លឹះរក្សាទុកបន្លែស្លឹក និងគ្រឿងទេសក្នុងទូរទឹកកកឱ្យបានយូររាប់ខែក៏មិនរលួយ
- 2020-03-23 07:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះរក្សាទុកបន្លែស្លឹក និងគ្រឿងទេសក្នុងទូរទឹកកកឱ្យបានយូររាប់ខែក៏មិនរលួយ
ស្លឹកខ្ទឹម ស្លឹកគ្រែ រំដេង ខ្ជាយ គឺជាបន្លែនិងគ្រឿងទេសដែលចាំបាច់ក្នុងការចម្អិនអាហាររបស់ប្រជាជនខ្មែរ និងអ្នកស្រុកអាស៊ី។ ប៉ុន្តែអ្វីដែលរំខានបំផុតគឺការរក្សាទុករបស់ទាំងនេះមិនអាចបានយូរ ដោយសារស្លឹករបស់វាងាយនឹងរលួយ ឬស្លោកមិនអាចយកទៅចម្អិនបានដូចនៅថ្មីៗ។
ដោយយល់ពីការលំបាករបស់ស្ត្រីមេផ្ទះរបស់យើងពាក់ព័ន្ធបញ្ហានេះ ថ្ងៃនេះកញ្ញាសូមបង្ហាញគន្លឹះងាយៗដើម្បីរក្សាទុកបន្លែនិងគ្រឿងទេសទាំងនេះក្នុងទូរទឹកកកឱ្យបានរយៈពេលយូរ មិនខូច មិនរលួយ។
ចុចអាន៖ លែងរអ៊ូរឿងអត់ដីដាំដំណាំ! អ្នកក្នុងក្រុងក៏អាចដាំផ្លែទាំងនេះនៅផ្ទះបានដែរ
ជំហានទី១៖ យកសម្បកដបទឹកដែលប្រើរួច មកកាត់ជា២កំណាត់ទុកសម្រាប់ដាក់បន្លែ និងគ្រឿងទេសខាងលើ។
ជំហានទី២៖ យកបន្លែស្លឹកដែលចង់រក្សាទុក ដូចជា ស្លឹកខ្ទឹម គល់ស្លឹកគ្រៃ រំដេង ជីគ្រប់ប្រភេទ ខ្ជាយ ក្រូចឆ្មារ ជាដើមទៅលាងទឹកឱ្យស្អាត ហើយទុកឱ្យស្រស់ទឹកល្អ (ជៀសវាងទុកទាំងនៅសើម ព្រោះវានឹងធ្វើឱ្យបន្លែទាំងនោះទៅជារលួយទៅវិញ)។
ជំហានទី៣៖ យកបន្លែដែលស្រក់ទឹកអស់ហើយ ទៅដាក់ចូលដបទឹកដែលកាត់រួចអម្បាញ់មិញ ហើយបិទគម្របឱ្យជិត រួចយកស្កុតថ្លាមកបិតត្រង់តំណដែលកាត់ពាក់កណ្ដាលដបនោះ។
ជំហានទី៤៖ ដាក់ចូលទូរទឹកកកកន្លែងដាក់ទឹកធម្មតា ហើយពេលយកមកប្រើរួចត្រូវបិទឱ្យដូចដើមវិញ ធានាថាអ្នកនឹងបានបន្លែស្លឹកទាំងនោះនៅស្រស់ដូចទើបទិញមកថ្មីៗ មិនស្លោក មិនស្រពោន ឬរលួយឡើយ ហើយអាចទុកបានដល់រាប់ខែឯណោះ៕
ចុចអាន៖ តិចអត់ជឿ! មនុស្ស៩៩% ញ៉ាំផ្លែឈើទាំងនេះខុសទាំងមិនដឹងខ្លួន