តួក្នុង​រឿង Crash Landing on You ត្រូវ​គេ​បក​អាក្រាត​ជា​សិស្ស​ពាល និងមានប្រវត្តមិនល្អ

  • 2020-02-05 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​តារា​សម្ដែង​ប្រុស​កំពុង​មាន​ប្រជាប្រិយភាព Lee Sin Young ត្រូវ​គេ​បក​អាក្រាត​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពសិល្បៈ​កូរ៉េ​រំជើបរជួល​ជា​ខ្លាំង ខណៈ​សមីខ្លួន​មិន​ទាន់​ចេញ​មុខ​បកស្រាយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ មុន​នេះ​បណ្ដាញ​ព័ត៌មាន​តូច​ធំ​កូរ៉េ​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត ពី​ហេតុការណ៍​តារា​សម្ដែង​ប្រុស Lee Sin Young តួ​រឿង Crash Landing on You ត្រូវ​គេ​បក​អាក្រាត​ពី​អតីតកាលរបស់​ប្រុស​ស្អាត​មួយ​នេះ។

តាម​នោះ​ដែរ នៅ​លើ​គេហទំព័រ​របស់​សកលវិទ្យាល័យ​មួយ បុរស​ម្នាក់​ដែល​ប្រាប់​ថា​ជា​មិត្ត​រួម​អនុវិទ្យាល័យ Waegwan ​របស់​ប្រុស​ស្អាត​ខាង​លើ បាន​ឲ្យ​ដឹង​ថា ប្រុស​ស្អាត​វ័យ២២​ឆ្នាំ គឺ​ជា​សិស្ស​ពាល​ចំ​តួ ដោយ​លោក​បាន​ប្រទះ​ឃើញ​៣​ករណី​ដូច​តទៅ។ ទី​១ លោក​បាន​វាយ​មិត្តរួម​ថ្នាក់​ម្នាក់​ដោយ​សារ​គេ​មើល​លោក ហើយ​បាន​នាំ​បក្សពួក​របស់​ខ្លួន​មក​វាយ​សិស្ស​នេះ។ ទី​២​នោះ​គឺ លោក​បាន​នាំ​បក្ស​ពួក​របស់​ខ្លួន ហើយ​បង្ខំ​ឲ្យ​សិស្ស​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នៅ​មុខ​ខ្លួន ឲ្យ​គេ​​មើល​ក្នុង​បន្ទប់​ទឹក​ហើយ​សើច។ ទី​៣​នោះ​គឺ​ លោក​បាន​ប្រមូល​សិស្ស​ដែល​មាន​លំដាប់​ដូច​គ្នា ហើយ​ទាត់​ពួក​គេ។

បុរស​ខាង​លើ​បាន​បន្ថែម​ថា ក្នុង​ចំណោម​សិស្ស​រួម​ជំនាន់ បើ​មាន​សិស្ស​១០០​នាក់ គឺ​មាន​ដល់​ទៅ​៩៩​នាក់​ហើយ ដែល​ដឹង​ពី​ឈ្មោះ​អាក្រក់​របស់ តួ​រឿង Crash Landing on You រូប​នេះ។ ហើយ​លោក​បាន​ភ្ញាក់​ព្រើត​នៅ​ពេល​ឃើញ​តារា​រូប​នេះ​នៅ​លើ​ទូរទស្សន៍។

ក្រោយ​ពេល​ការ​បក​អាក្រាត​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ទូលំទូលាយ​នោះ តួ​ប្រុស​នេះ ក៏​ដូច​ជា​ផលិតកម្ម​របស់​លោក​ មិន​ទាន់​ចេញ​មុខ​បកស្រាយ​ឡើយ។ យ៉ាងណាក្ដី ទស្សនិកជន​កំពុង​ផ្អៀង​ មក​លើ​អ្នក​បក​អាក្រាត​ច្រើន​ជាង ត្បិត​ច្បាប់​នៅ​ប្រទេស​កូរ៉េ​មាន​ភាព​តឹង​ខ្លាំង ចំពោះ​អ្នក​បង្ខូច​ឈ្មោះ​អ្នក​ដទៃ ដូច​នេះ​បុរស​រូប​នេះ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្រថុយ​នឹង​ការ​ជាប់​គុក ដោយ​និយាយ​កុហក​នោះ​ឡើយ។

ទន្ទឹម​នឹង​នេះ ចាប់​ផ្ដើម​មាន​ទស្សនិកជន ទាម​ទារ​ឲ្យ​ប្រុស​ស្អាត​រូប​នេះ ដក​ខ្លួន​ចេញ​ពី​រឿង​ភាគ​កំពុង​ល្បី​ខាង​លើ ព្រម​ទាំង​ចេញ​ពី​វិថី​សិល្បៈ​ជា​រហូត​ផង​ដែរ៕

ចុចអានបន្ត៖ សាន់​ឆាយ​ឲ្យ​គេ​ហួស​ចិត្ត​ ​បរិច្ចាគជួយ​​អ្នកឈឺកូរ៉ូណា​ជាង២០០​ដុល្លារ បែរ​ជះ​លុយ​ទិញ​នំ​ជាង​១០០០ដុល្លារ

ប្រភព៖ pann-choa ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម