ល្អ​ហួស​ស្មាន! ផឹក​តែ​អាច​ជួយ​ការពារ​ការ​កើត​ជំងឺ​បេះ​ដូង និង ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

  • 2020-01-20 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលចិត្ត​ពិសារ​ទឹក​តែ​ដែរ​ឬ​ទេ? បើ​អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​នោះ​ អ្នក​នឹង​រីករាយ​នឹង​អត្ថប្រយោជន៍​ក៏​អស្ចារ្យ​របស់​ទឹក​តែ​ជា​មិន​ខាន។ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ សរសៃ​ឈាម​បេះដូង​​របស់​អ្នក​ដែល​ផឹក​តែ​លើស​ពី​ ៣​ដង​ក្នុង​មួយ​សប្តាហ៍​​មាន​សភាព​ល្អ​ប្រសើរ​គួរ​ឱ្យ​កត់​សម្គាល់​។

បើ​តាម​អ្នក​ជំនាញ អត្ថប្រយោជន៍​ដ៏​ល្អ​គាប់​ចិត្ត​​នៅ​ក្នុង​តែ​ គឺ​បណ្តាល​មក​ពី​ឥទ្ធិពល​​នៃ​ប៉ូលីហ្វេណុល​ដែល​មាន​ផ្ទុក​នៅ​ក្នុង​តែ​បៃ​តង និង តែ​ខ្មៅ​។

តែបៃតង
តែខ្មៅ

ប៉ូលីហ្វេណុល (Polyphenol) ត្រូវ​បាន​បញ្ចេញ​តាម​រុក្ខជាតិ ជាពិសេស​រុក្ខជាតិ​មាន​ផ្កា។ សារជាតិ​ ប៉ូលីហ្វេណុល​នេះ​ផង​ដែរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​​វា​ជា​ផ្នែក​មួយ​ក៏​សំខាន់​ដែល​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​ក្នុង​បេះដូង​ដូច​ជា ជួយ​សម្រួល​ដល់​ចរន្ត​ឈាម និង​ ទប់​ស្កាត់​ការ​រួម​តូច និង តឹង​ណែន​របស់​សរសៃ​ឈាម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​បង្កើន​នូវ​ជាតិ​កូលេស្តេរ៉ុល​ល្អ​នៅ​ក្នុង​រាង​កាយ​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​​បេះដួង ព្រម​ទាំង​មាន​តួនាទី​ជួយ​កាត់​បន្ថយ​នូវ​ការ​រលាក និង ធ្វើ​ឱ្យ​ប្លាកែត​ និង កត្តា​កំណក​ឈាម​ក្នុង​រាង​កាយ​មាន​សភាព​រាវ មិន​ សូវ​ស្អិត​ ដែល​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ទាំង​មួល។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ដែរ​ថា​សារជាតិ​នេះ​មិន​ស្ថិត​នៅ​ក្នុង​រាង​កាយ​រយៈពេល​យូរ​នោះ​ឡើយ។​ ដូច្នេះ​ បើ​ចង់​ឃើញ​ប្រសិទ្ធភាព អ្នក​គួរ​​​ពិសារ​តែ​ជាប់​ជា​ទម្លាប់​​។

តើ​តែ​បៃតង និង តែ​ខ្មៅ មួយ​ណា​មាន​អត្ថប្រយោជន៍​ជាង?

តែខ្មៅទឹកដោះគោ

បើ​យោង​តាម​ការ​ស្រាវជ្រាវ តែ​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារជាតិ​ ប៉ូលីហ្វេណុល ​ប៉ុន្តែ​គ្រាន់​តែ​គេ​ឧស្សាហ៍​​ឃើញ​ប្រសិទ្ធភាព​របស់​វា​នៅ​ក្នុង​តែ​បៃតង​ច្រើន​ជាង។ នេះ​អាច​បណ្តាល​មក​ពី ​កត្តា​នៃ​ការ​ចម្រាញ់​តែ​បៃតង​ដែល​អាច​ធ្វើ​ឱ្យ​កាត់​បន្ថយ​នូវ​ឥទ្ធិពល​នៃ​សារជាតិ​ ប៉ូលីហ្វេណុល (Polyphenol) ​ខ្លះ​ជាពិសេស​ព្រោះ តែ​ខ្មៅ​ច្រើន​ត្រូវ​បាន​គេ​ពិសារ​​ដោយ​បន្ថែម​នូវ​ជាតិទឹក​ដោះ​គោ និង រូបមន្ត​ផ្សេងៗ​ទៀត។ ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា ៤៩% នៃ​អ្នក​ផឹក​តែ​ជា​ប្រចាំ​គឺ​ចូលចិត្ត​តែ​បៃតង​ ឯ​សម្រាប់​តែ​ខ្មៅ​គឺ​មាន​ត្រឹម​ ៨%​ តែប៉ុណ្ណោះ។

តែខ្មៅទឹកដោះគោ
តែបៃតង

អានបន្ត៖ អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង

ប្រភព៖ healthline ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម