គន្លឹះ ៦ យ៉ាងធ្វើឱ្យអ្នកគេងលក់ស្រួល ស្កប់ស្កល់ល្អ គ្មានការរំខាន
- 2020-01-15 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ៦ យ៉ាងធ្វើឱ្យអ្នកគេងលក់ស្រួល ស្កប់ស្កល់ល្អ គ្មានការរំខាន
អ្នកដែលមានបញ្ហារឿងគេងមិនលក់ ឬ មិនសូវស្កប់ល្អ ហើយឧស្សាហ៍ភ្ញាក់ពេលកណ្តាលយប់ទេ? ទាក់ទងជាមួយនឹងការគេងនេះគឺសំខាន់ខ្លាំងណាស់ ព្រោះថាបើគេងមិនគ្រប់គ្រាន់ ឬ មិនស្ងប់ល្អ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រឡះនៅក្នុងខ្លួន គ្មានកម្លាំងកំហែង និង អាចឈានដល់ឈឺក្បាលជាដើម។ ដូច្នេះ បើអ្នកកំពុងជួបប្រទះនឹងបញ្ហាការគេងមិនសូវលក់ និង ត្រឡប់ខ្លួនចុះឡើងពេញមួយយប់នោះ អាចមកសាកល្បងនូវវិធីដ៏មានប្រសិទ្ធភាពខាងក្រោមនេះបាន៖
**១. ធ្វើលំហាត់ប្រាណ**
ការស្រាវជ្រាវបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណគឺរួមចំណែកដ៏ធំក្នុងការធ្វើឱ្យអ្នកងាយស្រួលក្នុងការគេង និង គេងបានស្កប់ល្អទៀតផង។ គួរបញ្ជាក់ថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ជាការអនុវត្តដ៏ល្អបំផុត ព្រោះបានត្រូវខ្យល់អាកាស និង កម្តៅថ្ងៃខ្លះ។
២. យកការគេងជាសំខាន់
អ្នកខ្លះមកដល់ផ្ទះហើយនៅត្រូវចំណាយពេលមួយភាគធំទៅលើការងារទៀត ដែលកាត់បន្ថយនូវពេលវេលាដែលត្រូវគេងជាច្រើន។ សម្រាប់អ្នកមមាញឹកនឹងការងារ ឬ មុខរបរ គួរណាយកការគេងជាធំផង ព្រោះសុខភាពគឺជាកត្តាចម្បង។ ដូច្នេះ ការងារដែលមិនចាំបាច់ខ្លាំង គួរទុកចោលមួយឡែកសិន ហើយយកពេលនោះដើម្បីសម្រាកសិន ទើបមានកម្លាំងធ្វើតនៅថ្ងៃស្អែក។
៣. បង្កើតទម្លាប់មួយសម្រាប់រាងកាយ
ដូចជាកាលពីតូច ដែលរាល់ពេលអ្នកមើលសៀវភៅតុក្កតា អ្នកនឹងទន់ភ្នែកចង់គេងនោះ សម្រាប់បច្ចុប្បន្នក៏ដូចគ្នា ព្យាយាមទម្លាប់ខ្លួនឱ្យធ្វើអ្វីម្យ៉ាងមុនពេលគេង ដើម្បីឱ្យរាងកាយរបស់អ្នកសុំាំទៅនឹងទម្លាប់អ្វីម្យ៉ាងពេលគេង អាចជា ការស្តាប់តន្ត្រីជាដើម។ ការធ្វើបែបនេះ ធ្វើឱ្យរាងកាយអ្នកងាយសម្របនឹងទម្លាប់ថ្មីនោះ ដូចនេះរាល់ពេលអ្នកធ្វើវា អ្នកនឹងមានអារម្មណ៍ងងុយគេងភ្លាម។
៤. កុំញុំាំច្រើនពេកនៅពេលយប់
ការញុំាច្រើនពេក មុនពេលគេងក៏អាចបង្កជាបញ្ហាដល់ការគេងដែរ ព្រោះវាធ្វើឱ្យអ្នកហល់ពោះ និង រំខានធ្វើឱ្យគេងមិនលក់ជាដើម។ បើអ្នកទម្លាប់ញុំាច្រើន គួរទុកចន្លោះពេលយ៉ាងហោចណាស់ ពី២ទៅ៣ម៉ោងក្រោយពេលញុំាំរួច ព្រោះរាងកាយត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយអាហារ មុនពេលអ្នកចូលគេង។
៥. ចៀសវាងជាតិសុរា និង កាហ្វេអុីន
ដូចដែលអ្នកដឹងស្រាប់ហើយ ជាតិកាហ្វេអុីនមានប្រសិទ្ធភាពក្នុងការដាស់ស្មារតីអ្នកឱ្យស្វាងល្អ តែបើអ្នកពិសារវាខុសពេល នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសការគេងមិនលក់ជាដើម។ សុរាក៏ដូចគ្នា អ្នកខ្លះថាផឹកសុរាងាយស្រួលគេង ប៉ុន្តែវាអាចនឹងធ្វើទុកពោះឱ្យមានបញ្ហានៅកណ្តាលយប់ក៏មាន។ ដូចនេះ បើអាច គួរចៀសវាងជាតិ២នេះនៅក្នុងរបបអាហាររបស់អ្នកនៅពេលយប់។
៦. សម្រួលអារម្មណ៍ឱ្យបានល្អមុនគេង
មុនពេលគេង អ្នកគួរសម្រាកខួរក្បាល ជាពិសេសធ្វើរឿងអ្វីដែលសប្បាយៗ និង ផ្តល់នូវភាពធូរស្រាលដល់គ្រប់កង្វល់ទាំងឡាយ។ វិធីល្អ អ្នកគួរព្យាយាមកុំយករឿងណាដែលធ្វើឱ្យអ្នកស្រ្តេស ឬ គិតច្រើននៅពេលយប់មុនគេង ព្រោះស្រេ្តសអាចមានប្រតិកម្មជាមួយការគេងរបស់អ្នក ធ្វើឱ្យអ្នកឈរភ្នែក ឬ គេងងើបគេងងើបជាដើម។ ដូចនេះ ខួរក្បាលរបស់អ្នកត្រូវការមានពេលសម្រាកដូចគ្នា ទើបអ្នកអាចគេងលង់លក់ស្រួល គ្មានអ្វីមករំខាន៕
អានបន្ត៖ ដឹងគុណវិបត្តិនៃការគេងបើកភ្លើង ទើបភ្ញាក់ព្រើតថាគ្រោះថ្នាក់លើសអ្វីដែលធ្លាប់គិត