ដឹងគុណវិបត្តិនៃការគេងបើកភ្លើង ទើបភ្ញាក់ព្រើតថាគ្រោះថ្នាក់លើសអ្វីដែលធ្លាប់គិត
- 2019-12-31 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងគុណវិបត្តិនៃការគេងបើកភ្លើង ទើបភ្ញាក់ព្រើតថាគ្រោះថ្នាក់លើសអ្វីដែលធ្លាប់គិត
មនុស្សម្នាក់ម្នាក់ៗមានទម្លាប់ក្នុងការរស់នៅខុសៗគ្នា ជាក់ស្តែង ការគេង។ មនុស្សមួយចំនួនចូលចិត្តគេងបើកភ្លឹងព្រោះគេមានហេតុផលផ្សេងៗ ហើយក៏មានមនុស្សមួយចំនួនទៀតមិនទម្លាប់គេងបើកភ្លើងទេ។ យ៉ាងណាមិញ តើការគេងបើកភ្លើងផ្តល់ផលប៉ះពាល់អ្វីខ្លះ? ចង់ដឹងនោះ សូមអាននូវចំណុចខាងក្រោមទាំងអស់គ្នារួមមាន៖
ភ្នែករបស់អ្នកឆាប់ទទួលដឹងនូវពន្លឺដែលឆ្លងកាត់ភ្នែក ប្រសិនបើអ្នកគេងមិនបិទភ្លើងនោះវានឹងបញ្ចូនសញ្ញាទៅដល់ខួរក្បាល។
១. វាធ្វើឲ្យរាងកាយរបស់អ្នកច្របូកច្របល់ ក៏ព្រោះតែការគេងបើកភ្លើង។ ពិតណាស់ នៅពេលអ្នកគេងបើកភ្លើង ខួរក្បាលអ្នកនឹងបញ្ជារាងកាយបង្កើតសារធាតុ melatonin (អរម៉ូនគ្រប់គ្រងការភ្ញាក់ពីដំណេក) ដូច្នេះ នៅពេលគេងបែបនេះ អរម៉ូននោះមិនបានចេញពីរាងកាយអ្នកទេដោយសារភ្នែករបស់អ្នកត្រូវបានបំភ្លឺដោយភ្លើង។
២. ប្រសិនបើរាងកាយមិនមានអរម៉ូន melatonin នោះអ្នកនឹងដឹងខ្លួនដោយការងងុយគេងឯងៗតែម្តង។ ជាលទ្ធផល អ្នកនឹងមិនមានអារម្មណ៍ស្រស់ស្រាយ ស្បែកមិនភ្លឺរលោង និងអារម្មណ៍ល្អ។
៣. អ្នកនឹងឆាប់ធាត់ប្រសិនបើគេងបើកភ្លើង ព្រោះរាងកាយរបស់អ្នកមិនបានផលិតមេតាប៉ូលីសបានត្រឹមត្រូវ ហើយរាងកាយនឹងរក្សាទុកនូវសារធាតុខ្លាញ់។ លើសពីនេះ រាងកាយអ្នកនឹងផលិតអរម៉ូនមិនស្មើគ្នាគឺអរម៉ូន LEPTIN និង GERLIN ធ្វើឲ្យអ្នកកាន់តែឃ្លានជាងធម្មតា។
បន្ទាប់ពីដឹងនៃផលប៉ះពាល់ពីការគេងបើកភ្លើងហើយ អ្នកគួរតែប្តូរទម្លាប់ដើម្បីឲ្យរាងកាយនិងស្បែកមានសុខភាពល្អ។
រូបភាព៖ Pinterest
ចុចអានបន្ត៖
អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក
តិចអត់ដឹងថា NEAT ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចជួយឲ្យរាងស្លីមបាន