របៀប​ជ្រើសរើស​ក្រវិល​ឲ្យ​​ស៊ី​​នឹង​​ទម្រង់​មុខទាំង ៤ ប្រភេទ​

  • 2019-12-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​មនុស្ស​ស្រី​ណា​​ដែល​ថា​មិន​ចង់​​ស្អាត​​​ហើយ​​​ឆ្លាត​​​ទៀត​​នោះ​។ ​​អ្នក​តែង​​ចង់​​បាន​​​​​​ពាក្យ​សរសើរ​ពី​​មិត្តភ័ក្តិ​​​ ​ក្រុម​គ្រួសារ មនុស្ស​​​​​​ជាទី​​ស្រលាញ់​​​​ ពេល​​តុប​តែង​​​​​​ខ្លួន​​ម្តងៗ។ ថ្ងៃ​នេះ​ដែរ វិបសាយ​ "កញ្ញា"​ ​​នឹង​​បង្ហាញ​​​​មិត្ត​​​ៗ​​​​នារី​​​​ទាំង​អស់​គ្នា ​​​ពី​របៀប​​ជ្រើស​រើស​​​ក្រវិល​​ពាក់​ ឲ្យ​​​ស៊ី​​​​ជាមួយ​​នឹង​​​ទម្រង់​​មុខ។ បើ​ពាក់​​​ទៅ​​​​​សម ទោះ​​ក្រវិល​​មិន​​ថ្លៃ​​ក៏​គ្មាន​​បញ្ហា​ទៀត​​ដែរ។

១.​​​​​​សម្រាប់​​ទម្រង់​មុខ​​​ពង​​ក្រពើ​​​​​​

​​ក្រវិល​​​ដែល​​​ស័ក្តិ​​សម​​បំផុត​៖ ក្រវិល​​​​រំយោល​​ខ្លី​​ល្មម ក្រវិល​​​​​​មួយ​គ្រាប់​​​ធំ ក្រវិល​ជាប់​​នឹង​ទង​​​​​​​ត្រចៀក ក្រវិល​រាង​​​ត្រីកោណ។ ​

ក្រវិល​​​​​​​​​មិន​គួរ​ពាក់​៖ ​​ក្រវិល​​មាន​ទំហំធំ​និង​​វែង​ពេក​ ​ក្រវិល​​កង​​ធំ ក្រវិល​​​​​​មួយ​គ្រាប់​​តូច។

២.​​​​​​​​​​​សម្រាប់​​ទម្រង់​មុខ​​​មូល​​​​​​

ក្រវិល​​​ដែល​​​ស័ក្តិ​​សម​​បំផុត​៖ ក្រវិល​​រំយោល​​​​វែង ក្រវិល​ជ្រុង ក្រវិល​រាង​​​​ចតុកោណ​។

ក្រវិល​​​​​​​​​មិន​គួរ​ពាក់​៖ ក្រវិល​​កង​ធំ​​គ្រប់​ប្រភេទ​។

៣.​​​​​​​​​​​សម្រាប់​​ទម្រង់​មុខ​​​បេះដូង​

​​​​​​​​​​​​​ក្រវិល​​​ដែល​​​ស័ក្តិ​​សម​​បំផុត​៖ ក្រវិល​មាន​​​​​​រំយោល​​​ច្រើន​​​ជាន់​។

ក្រវិល​​​​​​​​​មិន​គួរ​ពាក់​៖ ក្រវិល​រាង​ត្រីកោណ។

​​​​​​៤.​​​​​​​​​​​សម្រាប់​​ទម្រង់​មុខ​​​​ជ្រុង

ក្រវិល​​​ដែល​​​ស័ក្តិ​​សម​​បំផុត​៖ ក្រវិល​​កង ក្រវិល​​​​រំយោល​​​ឆ្មា ក្រវិល​​​​​​​​រំយោល​​​​​​វែង។

ក្រវិល​​​​​​​​​មិន​គួរ​ពាក់​៖ ក្រវិល​ជ្រុង ក្រវិល​​​​ជ្រុង​មាន​ទម្លាក់​​​​រំយោល ក្រវិល​រាង​ត្រីកោណ៕​​​​​​​​

ចុចអានបន្ត៖ របៀប​​​ជ្រើសរើស​រាង​​ចិញ្ចើម​ឲ្យ​ស៊ី​​នឹង​ទម្រង់​មុខ​​

ប្រភព៖ shreebalajidiamond ប្រែ​សម្រួល៖ ដេត ឈុនអ៉ី