កំពូលតារាស្រីចិនទ្រព្យរយលានដុល្លារ តែមិនហ៊ានញ៉ាំ សល់តែឆ្អឹង

  • 2019-12-23 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​ជំនឿជឿជាក់​យ៉ាង​មុត​មាំ​ថា ឲ្យ​តែ​ស្គម​ស្លៀក​ពាក់​ក្រណាត់​ជូត​ឥដ្ឋ​ក៏​ស្អាត​នោះ កំពូល​តារា​ស្រី​ជា​ច្រើន​រូបបាន​បង្អត់​​ខ្លួន​ឯង​រហូត​នៅ​សល់​ត្រឹម​ស្បែក​ដណ្ដប់​ឆ្អឺង។

ខុស​ពី​​ពិភពសិល្បៈ​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​អាស៊ី នៅ​ក្នុង​សិល្បៈ​ចិន មិន​តារា​ប្រុស​ ឬ​តារា​ស្រី​គឺ​ត្រូវ​តែ​មាន​រាង​ស្គម​ជា​និច្ច។ សូម្បី​តែ​ប្រទេស​កូរ៉េដែល​និយម​តារា​រាង​ស្គម​នោះ ក៏​មិន​ស្គម​ដល់​តារា​មក​ពី​ប្រទេស​ចិន​ដែរ។ សិល្បករ​មក​ពី ចិន គ្រាន់​តែ​ឡើង​គីឡូ​តែ​បន្តិច នឹង​ត្រូវ​អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​ភ្លាម។

ដោយ​សារ​ហេតុ​នេះ​ហើយ ពួក​គេ​ត្រូវ​ហាត់​ប្រាណ​សឹង​រាល់​ថ្ងៃ ថែម​ទាំង​ត្រូវ​បង្អត់​អាហារ​ជា​ប្រចាំ។ រហូត​ដល់​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ក្ដី​អាណិត​ដល់​សិល្បករ​ទាំង​​នេះ ត្បិត​ពួក​គេ​សុទ្ធ​តែ​ជា​សេដ្ឋីនី​រាប់​រយ​ទៅ​រាប់​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ពួក​គេ​យ៉ាង​ច្រើន​បាន​ញ៉ាំ​អាហារ​២​ពេល​ប៉ុណ្ណោះ ដោយ​ភាគ​ច្រើន​គឺ​ញ៉ាំ​មួយ​ពេល​ប៉ុណ្ណោះ។

គេ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ភ្លក់​ម្ហូប​មួយ កំពូល​តារា​សម្ដែង​ស្រី Yang Min នៅ​ពេល​ត្រូវ​ញ៉ាំ​មី​សាក​នោះ ស្រី​ស្អាត​រូប​នេះ​ញ៉ាំ​ត្រឹម​១​សសៃ​ឲ្យ​គត់ ព្រោះ​ខ្លាច​ឡើង​គីឡូ។ រីឯ​កំពូល​តារា​ភាពយន្ត Angelaby វិញ នៅ​ពេល​ថត​កម្មវិធី Running Man នៅ​ពេល​ត្រូវ​គេ​ឲ្យញ៉ាំ​ពោត​លីង​នោះ សូម្បីតែ​មួយ​គ្រាប់ក៏​មិន​ហ៊ាន​ញ៉ាំ​ដែរ ដែល​ធ្វើ​ឲ្យ​បរិយាកាស​កម្មវិធី​ប្រែ​ជា​អាប់អួ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​កំពូល​តារា​ស្រី​ចិន​ដែល​មាន​រាង​ដូច​គ្រោង​ឆ្អឹង​រូម​មាន Yang Mi, Agelababy, Zheng Shuang និង Wu Jin Yan ជា​ដើម​ដែល​សុទ្ធ​តែ​ជា​សេដ្ឋីនី​រាប់​រយ​លាន​ដុល្លារ​ទាំង​អស់៕

ចុចអានបន្ត៖ ប្ដី​ប្រពន្ធ ចៀវៃ ដើរ​លេង​ជាមួយ Shu Qi ទុ​ក​ឲ្យ​កូន​នៅ​ផ្ទះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម