ឡូយមែន! បញ្ឈប់ការបរិភោគជាតិស្ករក្នុងរយៈពេល ៥ថ្ងៃ ដោយអនុវត្តនូវវិធីទាំងនេះ
- 2019-11-26 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែន! បញ្ឈប់ការបរិភោគជាតិស្ករក្នុងរយៈពេល ៥ថ្ងៃ ដោយអនុវត្តនូវវិធីទាំងនេះ
ចង់បញ្ឈប់ការបរិភោគជាតិស្ករទេ? ជាការពិត ដូចដែលអ្នកធ្លាប់បានដឹង ជាតិស្ករច្រើនគឺអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នក។
អ្នកគួរសាកល្បងចោលទម្លាប់ចាស់ៗដែលបំផ្លាញសុខភាពខ្លួនឯង ហើយងាកមកធ្វើរឿងដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយវិញ។ បើអ្នកអាចអនុវត្តនូវ វិធីទាំង១០ ខាងក្រោម អ្នកនឹងទទួលបានលិទ្ធផលពិតៗ និង ប្រើរយៈពេលខ្លីទៀតផង។
១. ត្រូវតាំងចិត្តឱ្យបាន
អ្នកត្រូវប្រាប់ខ្លួនឯងថា ជាតិស្ករច្រើនគឺ មិនល្អសម្រាប់អ្នកនោះទេ ហើយគួរចាប់ផ្តើមប្តូរទម្លាប់ថ្មី ហើយល្អសម្រាប់សុខភាពអ្នកវិញ។
២. ទុកស្ករសឱ្យឆ្ងាយពីបរិវេណផ្ទះបាយ
ជំហានដំបូងដើម្បីឈប់ញុំាជាតិស្ករ គឺយកវាចេញពីផ្ទះបាយរបស់អ្នក។ អ្នកក៏ត្រូវប្រុងប្រយ័ត្នជាមួយជាតិស្ករមួយចំនួនធំ ដែលលាក់ខ្លួននៅក្នុងផ្លែឈើ ទឹកក្រូចកំប៉ុង ទឹកដោះគោ ដំណាប់ផ្លែឈើ និង សូកូឡាជាដើម។ បើមាននៅក្នុងទូទឹកកក អ្នកគួរជម្រុះចោលខ្លះ ហើយ មិនគួរទិញមកបរិភោគច្រើនពេកទេ។
៣. ត្រូវរៀនទប់អារម្មណ៍
ពេលខ្លះអ្នកញៀននឹងជាតិផ្អែមព្រោះអ្នកបានទម្លាប់រាងកាយរបស់អ្នកនឹងអាហារដែលសម្បូរជាតិស្ករច្រើនពេក។ ជាក់ស្តែង ដូចពេលអ្នកទៅមើលគុន អ្នកទម្លាប់ទិញពោតលីង រួមផ្សំជាមួយទឹកក្រូច ដែលសុទ្ធសឹងជាអាហារ និង ភេសជ្ជៈដែលសម្បូរជាតិស្ករខ្ពស់។ បើអ្នកអាចកាត់បន្ថយបាន គួរកាត់បន្ថយខ្លះ។
៤. រៀននិយាយថាទេ
ជាការពិតណាស់ អាហារឬភេសជ្ជៈមានជាតិផ្អែមគឺ ឆ្ងាញ់ពិសារ តែដល់ពេលហើយដែលអ្នកគួរតែរៀននិយាយថាទេ ទៅកាន់របស់ទាំងនោះ។ អ្នកគួរធ្វើវាដើម្បី ខ្លួនឯង ជាពិសេសសម្រាប់សុខភាពតែម្តង ហើយរាងកាយអ្នកនឹងនិយាយអរគុណមកកាន់អ្នកវិញនៅថ្ងៃក្រោយ។
៥. ចម្អិនអាហារដោយខ្លួនអ្នក
ជាទូទៅ អាហារនៅខាងក្រៅមានផ្ទុកជាតិស្ករច្រើនណាស់ ព្រោះនៅតាមហាង គេផ្តោតសំខាន់លើរសជាតិ មិនមែនសុខភាពឡើយ។ ដូច្នេះ មានតែការពិសារអាហារដែលចម្អិនដោយខ្លួនឯងផ្ទាល់ទេ ទើបងាយស្រួលក្នុងការគ្រប់គ្រងលើគុណភាព។
៦. ប្រយ័ត្នជាតិស្ករនៅក្នុងកាហ្វេ ឬ តែ
អ្នកអាចផឹកកាហ្វេ ឬ តែបាន តែគួរជ្រើសរើសជាតិផ្អែមរបស់វាឱ្យបានសមស្រប ចៀសវាងការផឹកជាតិស្ករច្រើន និង ញឹកញាប់។
៧. បរិភោគបន្លែបៃតង
ដូចដែលអ្នកបានដឹងហើយ បន្លែបៃតងមានផ្ទុកនូវជាតិ វីតាមីន សារធាតុចិញ្ចឹម និង ជាតិកាកសរសៃច្រើនដល់រាងកាយអ្នក។ ព្យាយាមកាត់បន្ថយជាតិស្ករនៅក្នុងមុខម្ហូបរបស់អ្នក ហើយជំនួសដោយបន្លែវិញ។
៨. ពិនិត្យមើលជាតិស្ករលើអាហារ ឬ ភេសជ្ជៈកំប៉ុង
មុនអ្នកធ្វើការទិញនូវអាហារ ឬ ភេសជ្ជៈកំប៉ុង អ្នកគប្បីពិនិត្យនៅលើសំបកវេចខ្ចប់នោះថាតើវាមានផ្ទុកកម្រិតជាតិស្ករប៉ុន្មានដែរ ។ ការធ្វើបែបនេះអាចជួយទប់ស្កាត់អ្នកពីការញុំាជាតិស្កររហូតដល់៥០%ឯណោះ។
៩. ជ្រើសរើសផ្លែឈើដែលមានជាតិស្ករតិច
ផ្លែឈើនីមួយៗសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់រាងកាយផ្សេងៗគ្នា តែយ៉ាងណាមិញ អ្នកគួរងៀកមកជ្រើសរើសប្រភេទផ្លែឈើដែលមានជាតិផ្អែមតិចដូចជា ផ្លែស្រ្តបឺរី ផ្លែប៉ោម ផ្លែក្រូច ផ្លែបឺរ និង ត្រសក់ស្រូវជាដើម។
១០. ពិសារទឹកឱ្យច្រើន
ចុងក្រោយគេ និង ងាយស្រួលជាងគេបង្អស់នោះគឺ ការពិសារទឹក។ ការពិសារទឹកមានអត្ថប្រយោជន៍ដល់ការសម្រកទម្ងន់ ការឡើងកន្ទួលរមាស់លើស្បែក បញ្ហាប្រេះបបូរមាត់ និង ជួយឱ្យខួរក្បាលដំណើរការបានល្អ៕
អានបន្ត៖ អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ