រូបមន្ត៤ ធ្វើឱ្យស្បែកជើងដែលប្រឡាក់ ត្រឡប់មកសស្អាតដូចថ្មីអ៊ីចឹង
- 2019-11-07 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្ត៤ ធ្វើឱ្យស្បែកជើងដែលប្រឡាក់ ត្រឡប់មកសស្អាតដូចថ្មីអ៊ីចឹង
អ្នកដែលជូបបញ្ហានេះទេ? អ្នកចូលចិត្តពាក់ស្បែកជើងពណ៌ស តែវាតែងតែឆាប់ប្រឡាក់ ពិបាកសម្អាត? ហើយស្បែកជើងពណ៌សចែងចាំងរបស់អ្នកប្រែក្លាយជាពណ៌ស្រអាប់ មើលមិនយល់? អស់កង្វក់ហើយអ្នកស្រលាញ់ស្បែកជើងសអើយ! វិធីខាងក្រោមនឹងជួយស្រោចស្រង់នូវសំណព្វចិត្តរបស់អ្នកឱ្យដូចថ្មីអ៊ីចឹង ៖
រូបមន្តទី ១
លាយសាប៊ូលាងចាន ជាមួយទឹកក្តៅអ៊ុនៗ រួចកូរចូលគ្នាឱ្យសព្វ ហើយយកច្រាសដុសថ្នមៗ ទៅលើកន្លែងដែលកខ្វក់ ការពារការខូចសាច់ក្រណាត់ ឬ ស្បែក។
រូបមន្តទី ២
លាយទឹក ៥ ភាគ ជាមួយនឹង សាប៊ូអូសាវែ ១ ភាគ តែប៉ុណ្ណោះព្រោះវាមានសារជាតិកាត់ខ្លាំង។ បន្ទាប់មក យកច្រាសដុះធ្មេញ មកដុះជម្រះនៅជុំវិញផ្ទៃស្បែកជើង និង ជាពិសេសផ្នែកដែលមានស្នាមប្រឡាក់។
រូបមន្តទី ៣
លាយម្សៅសូដា ទឹកខ្មេះ និងទឹកក្តៅអ៊ុនៗ ចូលគ្នាឱ្យទៅជាល្បាយខាប់ៗ ។ ធាតុផ្សំទាំងនេះអាចធ្វើឱ្យល្បាយនោះឡើងពពុះ តែកុំបារម្ភអី អ្នកគ្រាន់តែយកច្រាសដុះធ្មេញដដែល ដើម្បីយកមកបៀកល្បាយនោះថ្នមៗ នៅលើបរិវេណស្បែកជើងរបស់អ្នក បន្ទាប់មកទុកវាចោលរយៈពេល ២ទៅ៣ម៉ោងឱ្យវាស្ងួតតែម្តង រួចគ្រាន់តែកេះល្បាយស្ងួតនោះចេញ នោះជាការស្រេច។វិធីនេះពិតជាមានប្រសិទ្ធភាពមែនទែន។
រូបមន្តទី ៤
យកក្រណាត់សើមមកជូតស្បែកជើងឱ្យមានសំណើមបន្តិច។ បន្ទាប់មក ដាក់ថ្នាំដុសធ្មេញពណ៌ស នៅលើច្រាស ឬ ក្រណាត់ រួចយកមកជូតលើកន្លែងដែលមានស្នាមប្រឡាក់ និងបរិវេណជុំវិញ ឱ្យបានសស្អាត រួចយកក្រណាត់សើមស្អាតមួយយកមកជួតថ្នាំដុសធ្មេញនោះចេញឱ្យស្អាត ហើយទុកស្បែកជើងអ្នកឱ្យស្ងួត (២ ទៅ ៣ ម៉ោង) នោះជាការស្រេច៕
ចុចអានបន្ត៖ អ្នកចូលចិត្តហាត់ប្រាណ គួរដឹងពីវិធីថែសម្រស់តាម ៤ ចំណុចនេះ