អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើន​ជាតិទឹកពីខាងក្នុង

  • 2019-11-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​សម្រាប់​នារី​ដែល​ចង់​ឲ្យ​ស្បែក​របស់​ខ្លួន​មាន​សំណើម ​គួរ​ទម្លាប់​ប​រិភោគ​​ផ្លែ​ឈើ​៥​ប្រភេទ​នេះ ​ដើម្បី​ជួយ​ដល់​សម្រស់​និង​ស្បែក។ ​​កាល​ណា​ស្បែក​មាន​ជាតិ​​ទឹក​គ្រប់​គ្រាន់​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ៏យ ​និង​ស្បែក​មិន​ងាយ​ជ្រីវ​ជ្រួញ។ ​​​

១. ​​ក្រូច​

​​​​​​ផ្លែ​ក្រូច​សម្បូរ​​ដោយ​​កាបូន​​អ៊ី​ដ្រាត ​វី​តា​មីន ​ប្រូ​តេ​អ៊ីន ​ជាតិ​សសៃ ​អាស៊ីត​ស៊ី​ទ្រិច ​ដែល​​​មិន​ត្រឹម​ល្អ​សម្រាប់​សុខភាព​ទេ ​តែ​ក៏​ល្អ​សម្រាប់​សម្ផស្ស​ដែរ​ ពិសេស​​បំពេញ​បន្ថែម​ជាតិ​ទឹក​និង​សំណើម​ដល់​ស្បែក​។ ​លើស​ពី​នេះ ​ផ្លែ​ក្រូច​ក៏​​សម្បូរ​ដោយ​វីតាមីន​ C ​ ​រួម​ទាំង​​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ជួយ​បង្កើន​ពន្លឺ​ដល់​ស្បែក ​​ប្រឆាំង​ភាព​ចាស់ ​​បង្កើន​ភាព​រឹង​មាំ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​កាត់​បន្ថយ​ជំ​ងឺ​រលាក​ស្បែក ​និង​អាឡែហ្សី​ជា​ដើម។

​២. ​ប៉ោម

​បើ​អ្នក​ចង់​បង្កើន​ជាតិ​ទឹក​ដល់​រាង​កាយ ​សូម​កុំ​រំ​លង​​ទទួល​​ទាន​ផ្លែ​ប៉ោម​​ឲ្យ​សោះ។ ​​​ម្យ៉ាង​ទៀត ​វា​ក៏​ផ្ទុក​ដោយ​វីតាមីន C រា​រាំង​ការ​បង្កើត​មេឡា​​នីន​ ​ព្រម​ទាំង​កាត់​បន្ថយ​ការ​កន្ត្រាក់​​បាន​ថែម​ទៀត​។ បើ​និយាយ​ពី​ផ្នែក​សម្រស់​វិញ ​ផ្លែ​ប៉ោម​ជួយ​បង្រួញ​រន្ធ​ញើស​លើ​មុខ​ឲ្យ​រួម​តូច ​និង​ការ​ពារ​ការ​ក​កើត​មុន​បាន​ផង​ដែរ។

៣. ចេក

​ផ្លែ​ចេក ​សម្បូរ​ដោយ​វី​​តា​មីន A​ , ​ B ​ , ​ E ​​រួម​ទាំង​ទប់​ស្កាត់​ការ​​វិវវត្ត​​ទៅ​រក​ភាព​ចាស់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​។ ​មិន​ទាន់​អស់​ទេ ​ផ្លែ​ចេក​ក៏​ផ្ទុក​ផង​ដែរ​នូវ​​​​ជីវជាតិ​សំខាន់​ៗ​ដូច​ជា​ម៉ា​ញ៉េស្យូម ​ប៉ូតា​ស្យូម ​​ព្រម​ទាំង​​ជាតិ​សសៃ​ជួយ​​ចរាចរ​ឈាម​​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ ​​បូក​រួម​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ធន់​នឹង​ជំ​ងឺ​ច្រើន​មុខ​ផង​ដែរ។ មួយ​វិញ​ទៀត ​​​បើ​អ្នក​ចង់​បាន​ស្បែក​​មុខ​ពណ៌​ស៊ី​ជម្ពូ​ព្រឿង​ៗ​​និង​ទន់​ម៉ត់​ល្អ ​សូម​យក​ចេក​មក​លាយ​នឹង​ទឹក​ឃ្មុំ​ធ្វើ​ជា​ម៉ាស​បិទ​មុខ ​នោះ​នឹង​ទទួល​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត។

​៤. ​ប៉េង​ប៉ោះ

​​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​វិញ ​សម្បូរ​ដោយ​ជាតិ​ទឹក ​វីតាមីន C ​ជាតិ​ដែក ​​ផូ​ស្វ័រ ​ប៉ូ​តា​ស្យូម ​ស្ពាន់​ធ័រ ​ដែល​មាន​ឥទ្ធិពល​ផ្ដល់​សំណើម​ដល់​ស្បែក​យ៉ាង​លើស​លប់ ​ ​បង្កើត​ខូ​ឡា​ជែន​នៅ​ក្នុង​ស្បែក ​ការពារ​មិន​ឲ្យ​ស្បែក​ស្ងួត ​​និង​ពន្យា​​ភាព​ចាស់​​ថែម​ទៀត។ ​

៥. ​ផ្លែ​ល្ហុង

​​​​វា​ផ្ទុក​​យ៉ាង​ច្រើន​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ធម្មជាតិ​ ​ពិសេស​វា​មាន​អង់​ស៊ីម​ដែល​អាច​​បំ​ផ្លាញ​កោសិកា​ចាស់​ៗ​បាន​យ៉ាង​ប្រសើរ។ ​បន្ថែម​ពី​​ការ​ញ៉ាំ ​អ្នក​អាច​យក​ផ្លែ​ល្ហុង​មក​ធ្វើ​ជា​ម៉ាស​បិទ​មុខ​ ដោយ​លាយ​ជាមួយ​​ទឹក​ឃ្មុំ ​​ទឹក​ដោះ​គោ​ជូ ​ដែល​ផ្ដល់​ឲ្យ​ស្បែក​ទន់​ល្មើយ​និង​សម្រស់​ថ្លា​ពី​ខាង​ក្នុង​តែ​ម្តង​៕​

ចុចអាន៖ ​ ការស្រាវជ្រាវបង្ហាញថាលាបក្រែមលើស៣ដងក្នុងមួយថ្ងៃប្រឈមកើតជំងឺម្យ៉ាងមិនអាចព្យាបាលជា

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម