ប្លែក! ប្រជាជន​សិង្ហបុរី​ខ្លាចសត្វ​​កន្លាត​ជាង​ខ្លាច​ការ​ស្លាប់​ទៅ​ទៀត

  • 2019-11-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត​ទៅ ប្រជាជន​នៃ​ប្រទេស​សិង្ហបុរី​មាន​ការ​ភ័យ​ខ្លាច​ប្លែក​ៗ​ជា​ច្រើន​ដែល​គេ​នឹក​ស្មាន​មិន​ដល់។ នៅ​ក្នុង​ឱកាស​បុណ្យ Halloween កន្លង​ទៅ​នេះ ក្រុមហ៊ុន​ស្ទង់ស្ថិតិ YouGov បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នៃ​ភាព​ភ័យ​ខ្លាច​របស់​ប្រជាជន​ប្រទេស​សិង្ហបុរី។ តាម​នោះ​ដែរ ប្រជាជន​ប្រទេស​មួយ​នេះ​មាន​ការ​ភ័យ​ខ្លាច​ប្លែក​ៗ​ច្រើន​នឹក​ស្មាន​មិន​ដល់។

ប្រហែល​ជា​មក​ពី​ប្រទេស​មួយ​នេះ គឺ​ជា​កោះ​មួយ​ដែល​ព័ទ្ធជុំវិញ​ដោយ​ទឹក ដូច​នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រជាជន​នៅ​ទីនេះ​ខ្លាច​ការ​លង់​ទឹក​ជាង​គេ​ជាមួយភាគរយ​នៃ​អ្នក​ខ្លាច​លង់​ទឹក​គឺ​៥៣%។ តួរលេខ​បន្ទាប់​មក​ទៀត​រួម​មាន ភ្លើង៤៨% សត្វល្មូន​៤៧% និង​កន្លាត​៤២%។

តួ​រលេខ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ត្បិត អ្នកស្រុក​នេះ​គឺ​ខ្លាច​សត្វ​កន្លាត​ជាង​ការ​ស្លាប់​ទៅ​ទៀត ត្បិត​ភាគ​រយ​នៃ​អ្នក​ខ្លាច​ការ​ស្លាប់​គឺ​មាន​ត្រឹម​តែ​៤០%​ប៉ុណ្ណោះ ឯ​អ្នក​ខ្លាច​ខ្មោច​វិញ​គឺ​៣៩%។

បកស្រាយ​ចំពោះ​លទ្ធផល​ខាង​លើ​ អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ប្រជាជន​ទី​នេះ​ខ្លាច​ការ​ស្លាប់​តិច​ជាង​ខ្លាច​កន្លាត​នោះ​គឺមក​ពី ការ​ស្លាប់​គឺ​ជៀស​មិន​ផុត​ឡើយដូច​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច ដោយ​ឡែក​សត្វ​កន្លាត​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ខ្លាំង ជា​ពិសេស​នៅ​ពេល​វា​ហោះ​ម្ដង​ៗ៕

ចុចអាន៖ ​ បុរស​ម្នាក់ ទ្រហោ​យំ​ព្រោះ​ក្រោយ​ពេល​ធ្វើ​​អ្នក​កំដរ​៧​ដង ចុង​ក្រោយ​ក៏​បាន​រៀបការ​ខ្លួន​ឯង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី