អាហារសំខាន់ៗ ៧ មុខ​ដែល​អ្នកគួរបរិភោគ​សម្រាប់​សុខភាពភ្នែក​របស់​អ្នក

  • 2019-11-04 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ត្រី

រូបតំណាង

សាច់​ត្រី ភាគ​ច្រើន​គឺ​ល្អ​សម្រាប់​សុខភាព​ភ្នែក ជា​ពិសេស​គឺ​ ត្រី​សាល់ម៉ុន​។ សាច់​ត្រី​មាន​ជាតិ​ អូមេហ្គា ៣ ដែល​ជួយ​ឱ្យ​ភ្នែក​ភ្លឺ និង ជួយ​ផ្តល់​សំណើម​ដល់​ស្រទាប់​ភ្នែក​ផង​ដែរ។

២. ស៊ុត

រូបតំណាង

ស៊ុត​ក៏​ជា​អាហារ​មួយ​ប្រភេទ​ដែល​ជំនួយ​ដល់​ភ្នែក​ផង​ដែរ​ ជា​ពិសេស​វា​មាន​ផ្ទុក​នូវ​ វីតាមីនA​ ដែល​ជួយ​ពន្យា​នូវ​ការ​ចុះ​ទន់​ខ្សោយ​នៃ​ភ្នែក​ ដូចជា​មាន​សភាព​ព្រិល ជាដើម។

៣. គ្រាប់ធញ្ញជាតិ អាល់ម៉ុន

រូបតំណាង

គ្រាប់​អាល់ម៉ុន មិន​ត្រឹម​តែ​ជា អាហារ​សម្រន់​ដែល​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ គឺ​វា​ថែម​ទាំង​ សម្បូរ​ទៅ​ដោយ​ វីតាមីន E ដែល​​ពង្រឹង​នូវ​ស្រទាប់​ការ​ពារ​នៃ​ភ្នែក​ទៀត​ផង។ គ្រប់​ធញ្ញជាតិ​ផ្សេង​ទៀត​ដែល​សម្បូរ វីតាមីន E​ មាន​ដូចជា សណ្តែក​ដី និង គ្រាប់​ផ្កា​ឈូក​រ័ត្ន ជាដើម។

៤. ទឹក​ដោះ​គោ និង យ៉ាអួរ

រូបតំណាង

ក្រៅ​ពី​ស៊ុត វីតាមីន​ A ក៏​មាន​ស្ថិត​នៅ​ក្នុង​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ និង យ៉ាអួរ ផង​ដែរ ដែល​វីតាមីន A​ នេះ​ផង​ដែរ​មាន​ផ្ទុក​ជាតិ​ ស័ង្កសី​ដែល​ជួយ​ពាំ​នាំ ជីវជាតិ​ពី​ថ្លើម​មក​កាន់​ភ្នែក​ ហើយ​វា​ក៏​ជួយ​ដល់​ការ​មើល​ពេល​យប់​ផង​ដែរ។

៥. ការ៉ុត

រូបតំណាង

អ្នក​ច្បាស់​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​ ការ៉ុត មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​ភ្នែក​ ។ ការ៉ុត​មាន​ផ្ទុក​ វីតាមីន​ A និង បេតា Carotene ​ដែល​ជួយ​ការពារ​ស្រទាប់​ភ្នែក​ និង​ ការពារ​ការ​ឆ្លង​មេរោគ​នៃ​ភ្នែក​ ។

៦. ខាត់ណា

រូបតំណាង

ខាត់ណា​គឺ​ជា​ បន្លែ​ដែល​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សុខភាព​ភ្នែក​ ព្រោះ​វា​មាន​ផ្ទុក​ វីតាមីន សារធាតុ​ចិញ្ចឹម​ និង ជាតិ​រ៉ែ​ច្រើន​ប្រភេទ​ ដែល​ជាតិ​ទំាំង​អស់​នេះ​ជួយ​ទប់​ស្កាត់​នូវ​បញ្ហា​ភ្នែក​ទំាង​ធ្ងន់​ និង ស្រាល។

៧. ផ្លែ​ក្រូច

រូបតំណាង

ផ្លែ​ក្រូច មាន​សម្បូរ​ទៅ​ដោយ​វីតាមីន​ C​ដែល​ផ្តោត​សំខាន់​ទៅ​លើ​សុខភាព​ភ្នែក​។ វា​មាន​តួនាទី​ជួយដល់​សុខភាព​នៃ​សរសៃ​ភ្នែក​ និងធ្វើ​ឱ្យ​ភ្នែក​មាន​សភាព​ភ្លឺ និង​ច្បាស់​ល្អ៕

អានបន្ត៖ អាហារ​ដែល​អ្នកម្តាយ​មិន​ត្រូវបរិភោគ​ពេល​កំពុង​មាន​ផ្ទៃ​ពោះ

ប្រភព៖ healthline ប្រែ​សម្រួល៖ Siyou Tang