ស្បែកមុខទន់ភ្លឺរលោង ដោយរូបមន្តស្រាបៀ

  • 2019-10-28 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រាបៀ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ជាពិសេស​ពី​សំណាក់​បុរស​ៗ។ តាម​ការ​អះអាង​ពី​អ្នក​ជំនាញ​ផ្នែក​សម្រស់​បាន​បង្ហាញ​ថា ដំណើរ​ការ​​ផលិត​ស្រាបៀ បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ក្នុង​នោះ​ដែរ​ មាន​ផ្ទុក​នូវ​សារធាតុ​អាស៊ីតឡាក់ទិក ដែល​អាច​ជួយ​សម្អាត​ស្បែក បង្កើន​តុល្យភាព​ជាតិ​ទឹក​លើ​ស្បែក ទប់​ស្កាប់​បាក់តេរី​ដែល​បង្ក​ឲ្យ​កើត​មុន​ កាត់​បន្ថយ​ស្នាម​ជ្រួញ​និង​ស្នាម​អុជ​ខ្មៅ​ដោយ​សារ​វ័យ​កើន​ឡើង​​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបមន្ត​ងាយៗ ផ្សំ​ចេញ​ពី​ស្រាបៀ ដែល​ជួយ​ឲ្យ​ស្បែក​ទន់​ភ្លឺ​រលោង​បែប​ធម្មជាតិ​។

១. ស្រាបៀ+ទឹក​ក្រូចឆ្មា

ស្រាបៀ​មាន​​ផ្ទុក​ វីតាមីន B និង​ជា​រនាំង​ការពារ​បាក់តេរី​បាន​យ៉ាង​ល្អ។ នៅ​ពេល​ផ្សំ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ វា​នឹង​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ ស​ស្មើ​សាច់ និង​ទប់​ស្កាត់​មិន​ឲ្យ​កើត​មុន​យ៉ាង​មាន​ប្រសិទ្ធភាព​។

គ្រឿង​ផ្សំ៖

ស្រាបៀ​ ៣​ស្លាប​ព្រា​កាហ្វេ

ទឹក​ក្រូចឆ្មារ ១ស្លាប​ព្រា​កាហ្វេ។

របៀប​ធ្វើ៖ បន្ទាប់​ពី​លាង​មុខ​រួច ត្រូវ​លាប​គ្រឿង​ផ្សំ​ទាំង​ពីរ​ឲ្យ​សព្វ​ពេញ​​ផ្ទៃ​មុខ ដោយ​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ។ ទុក​ចោល ២០ នាទី សឹម​លាង​ទឹក​ចេញ​។

២. ស្រាបៀ+ទឹក​ឃ្មុំ+ប្រេង​អូលីវ

វា​តួនាទី​ជួយ​បណ្តេញ​ជាតិ​ពុល​ ព្យាបាល​ស្នាម​របួស និង​ការពារ​ស្បែក​រោល​រលាក​....។

គ្រឿង​ផ្សំ៖

ទឹកឃ្មុំ ១ស្លាប​ព្រា​កាហ្វេ ទឹកក្រូចឆ្មារ ១ស្លាប​ព្រា​កាហ្វេ

ប្រេងអូលីវ ១ស្លាប​ព្រា​កាហ្វេ

ស្រាបៀ​ ២ស្លាប​ព្រា​កាហ្វេ។

របៀប​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា បន្ទាប់​មក​យក​លាប​លើ​មុខ ទុក​ចោល​ ១៥​នាទី ហើយ​លាង​ទឹក​ចេញ​​ជា​ការ​ស្រេច​។ អាច​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​១​សប្តាហ៍ អ្នក​នឹង​សង្កេត​ឃើញ​ថា​ស្នាម​មុន​​ឬ​នឹង​មាន​សភាព​ក្រៀម​។ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​កើត​មុន ម៉ាស់​ប្រភេទ​នេះ ក៏​អាច​ជួយ​ការពារ​និង​ធ្វើ​ស្បែក​ទន់​រលោង​ឡើង​វិញ​បាន​។

៣. ស្រាបៀ+ដំឡូងបារាំង

រូបមន្ត​នេះ​ដែរ ស័ក្តិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​មាន​ស្បែក​មុខ​ស្ងួត បែក​ស្រកា ពិសេស​នា​រដូវ​រងា។ ស្រាបៀ​និង​ដំឡូង​បារាំង អាច​ជួយ​ផ្តល់​សំណើម ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ​ទន់​ស​ស្អាត​បែប​​ស៊ី​ជម្ពូ។

គ្រឿង​ផ្សំ៖

ដំឡូងបារាំង ១​ចំហៀង

ស្រាបៀ​ ៣​ស្លាប​ព្រា​កាហ្វេ ។

របៀប​ធ្វើ៖ ស្ងោរ​ដំឡូង​ឲ្យ​ឆ្អិន​ហើយ​​ត្រូវ​បក​សំបក​ចេញ​​ឲ្យ​ស្អាត​ បន្ទាប់​មក​ទៀត ប្រើ​ស្លាប​ព្រា​បាយ​កិន​ឲ្យ​ម៉ដ្ឋ ចាក់​ស្រាបៀ​ចូល​ ហើយ​កិន​​បញ្ចូល​គ្នា​​ឲ្យ​សព្វ រាង​ស្អិត​ខាប់​ល្មម​។ យក​ម៉ាស់​ដែល​លាយ​រួច លាប​លើ​ស្បែ​មុខ ទុក​ចោល ២០​នាទី សឹម​លាង​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ បន្ទាប់​មក ត្រូវ​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់​ម្តង​ទៀត ដើម្បី​ជួយ​ផ្ចិត​រន្ធ​រោម។ អាច​ធ្វើ ២-​៣ ដង​ក្នុង​មួយ​សបា្តហ៍ នោះ​អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ទន់​ភ្លឺ​រលោង​មាន​សំណើម លែង​​ស្ងួត​ប្រេះ​ គ្មាន​ជាតិ​ចូវ​ដូច​មុន។

​៤. ស្រាបៀ+ពងមាន់

សម្រាប់​អ្នក​មាន​ស្បែក​ធម្មតា អាច​ជ្រើស​រើស​វិធី​មួយ​នេះ​ ព្រោះ​វា​ជួយ​ឲ្យ​​កាត់​បន្ថយ​ការ​ឡើង​មុន សម្លាប់​មេរោគ ជួសជុល​ស្បែក​ឲ្យ​រលាស់​ស្រស់​ថ្លា។

គ្រឿង​ផ្សំ៖

ពង​មាន់ (យក​តែ​ផ្នែក​ស)

ស្រាបៀ​ ២​ស្លាប​ព្រា​កាហ្វេ។

របៀប​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា បន្ទាប់​មក​យក​មក​លាប​លើ​មុខ​និង​ក ទុក​ចោល​៣០​នាទី ចាំ​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ។ ធ្វើ​ ២​ដង​ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ស្បែក​ភ្លឺ​ថ្លា​គួរ​ឲ្យ​គយ​គន់​៕ ​​

កុំភ្លេចសាកធ្វើទាំងអស់គ្នាណា!

ចុចអានបន្ត៖ ចង់​បាន​ស្បែក​មុខ​មដ្ឋ​រលោង​ដូច​តារា​កូរ៉េ​ ៤​ ចំណុច​នេះ​នឹង​ជួយ​សម្រេច​បំណង

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម