កូរ៉េរកឃើញថា ចំនួនសិស្សមានបំណងចង់សម្លាប់ខ្លួនកាន់តែកើនឡើង
- 2019-10-16 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េរកឃើញថា ចំនួនសិស្សមានបំណងចង់សម្លាប់ខ្លួនកាន់តែកើនឡើង
ក្នុងកំឡុងពេលមួយទសវត្សន៍ចុងក្រោយនេះ អត្រាសម្លាប់ខ្លួនរបស់សិស្សានុសិស្សកូរ៉េនៅតែបន្តកើនឡើង ហើយតួលេខបានកើនឡើងខ្ពស់បំផុតនៅក្នុងឆ្នាំ២០១៨ ដែលធ្វើឲ្យគេព្រួយបារម្ភជាខ្លាំង។
យោងតាមការរាយការណ៍របស់បណ្ដាញព័ត៌មាន Mainichi របស់ប្រទេសជប៉ុន ក្នុងខែតុលានេះបានឲ្យដឹងថា មានសិស្សចំនួន៧០៩នាក់មានបំណងសម្លាប់ខ្លួន និង១៤៤នាក់បានសម្លាប់ខ្លួននៅប្រទេសកូរ៉េកាលពីឆ្នាំ២០១៨។ នេះគឺជាតួលេខដែលខ្ពស់បំផុត ចាប់ពីពេលក្រសួងអប់រំកូរ៉េចាប់ផ្ដើមរាប់ពីឆ្នាំ២០១១។
អ្នកជំនាញបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានបញ្ហានេះគឺមកពី ក្មេងៗមិនបានប្រាស្រ័យទាក់ទងនឹងសង្គម ហើយញៀននឹងគ្រឿងបច្ចេកវិទ្យាខ្លាំងពេក។ តួលេខនៃកូនសិស្សដែលព្យាយាមសម្លាប់ខ្លួនបានកើនពី១៩ករណី ដល់៣៧ករណី។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មានសិស្សថ្នាក់បឋម៥៨ករណីចង់សម្លាប់ខ្លួន ហើយមាន៣នាក់សម្លាប់ខ្លួនបានសម្រេច។
សាស្ត្រាចារ្យ Hong Hyun Joo នៃសកលវិទ្យាល័យ Hallym បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលកើតជំងឺបាក់ទឹកចិត្តកាន់តែមានអាយុតិចជាងមុន។ សំពាធនៃការសិក្សាខ្ពស់ពេកនៃប្រព័ន្ធអប់រំរបស់កូរ៉េក៏ជាផ្នែកមួយដែលធ្វើឲ្យកើតបញ្ហានេះដូចគ្នា ដោយជាមធ្យម សិស្សានុសិស្សកូរ៉េត្រូវរៀនពី១០ ទៅ១២ម៉ោង ដោយខែវ៉ាកងក៏ត្រូវរៀនដូចគ្នា៕
ចុចអាន៖ ហេតុអ្វីបានជាគេប្រារព្ធទិវាកុមារីអន្តរជាតិ ១១ តុលា?