អាថ៌កំបាំង៤យ៉ាង​​ ក្រុម BLACK PINK ​ថែរាង​និង​ចង្កេះ​ឲ្យ​ស្រឡូនស្អាត

  • 2019-09-23 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​ជា​អ្នក​គាំទ្រ​តារា​កូរ៉េ តួយ៉ាង​ដូច​ជា​ក្រុម BLACKPINK អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់​ថា Idol អ្នក​ពិត​មាន​សម្រស់​ស្រស់​ទាក់ទាញ​ខ្លាំង ជា​ពិសេស​ ពួក​គេ​ពិត​ជា​មាន​រាង​ស្អាត​ណាស់ ស្លៀក​ពាក់​អ្វី​ក៏​សម​ដែរ។ អី​ច៊ឹង មក​ដឹង​ទាំង​អស់​គ្នា ថា​ក្រុម​ BLACKPINK មាន​អា​ថ​កំបាំង​អ្វីខ្លះ ដើម្បី​ថែរក្សា​រាង​ឲ្យ​បាន​ស្អាត​បែប​នេះ៖

១. Jenny តែង​ហាត់Yoga និង Pilates

រាល់​ពេល​ទំនេរ Jenny តែង​តែ​ហាត់ Yoga និង Pilates ជាប្រចាំ។ ដោយសារតែ Jenny មាន​សមត្ថភាព​ហាត់ Yoga និង Pilates បាន​ល្អ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មាន​រាង​ស្រឡូន​គូរ​ឲ្យ​ស្រលាញ់ ជា​ពិសេស​រាល់​ការសំដែង ការ​រាំ​ច្រៀង​ម្ដងៗ ពិត​ជា​មាន​ភាព​អស្ចារ្យ​ណាស់។

២. Rose ហាត់ Pilates

ជា​មួយ​នឹង​ចង្កេះ​ដ៏​ស្អាត​របស់ Rose មាន​មនុស្ស​ស្រី​មិន​តិច​ទេ​ដែល​ចង់​បាន​រាង​ស្អាត​បែប​នេះ។ នាង​ពិត​ជា​មាន​ទេព្យ​កោសល្យ​ហាត់ Pilates បាន​ល្អ​ខ្លាំង​ណាស់។ នាង​តែង​តែ​ចំណាយ​ពេល​ហាត់ Pilates ២ថ្ងៃ ១ដង ហើយ​ប្រហែល​ជា ៣ថ្ងៃ​សម្រាប់​ការ​ហាត់ប្រាណ។

Rose តែង​តែ​ហាត់ Pilates ជាមួយ​នឹង​ឧបករណ៍​ពិសេសៗ​ដើម្បី​ជួយ​រក្សា​សាច់​ដុំ​និង​រាង​កាយ​កាន់​តែ​រឹង​មាំ។ លើស​ពី​នេះ​ទៀត ការហាត់ Pilates ជួយ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។

៣. Lisa តែងតែ​ហាត់​កីឡា​ប្រដាល់​និង​ការ​រាំ

​Lisa ចូល​ចិត្ត​ហាត់​រៀន​ក្បាច់​រាំ​ដែល​ពិបាក​ៗ ដែល​ជួយ​ឲ្យ​រាង​កាយ​នាង​មាន​ភាព​បត់​បែន​បាន​យ៉ាង​រហ័ស​ ហើយ​ក៏​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​រាង​កាយ​នាង​ក៏​មាន​ប្រ​សិទ្ធិ​ភាព​។ ឥទ្ធិ​ពល​នៃ​ការ​ហាត់​រាំ​ពិ​បាក​ៗ​ទាំង​នោះ ជួយ​ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​រាង​កាយ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​នាង​មាន​ចង្កេះ​យ៉ាង​ស្រស់​ស្អាត។

បន្ថែម​ពី​ការ​រាំ នាង​ចូល​ចិត្ត​ហាត់​កីឡា​ប្រដាល់។ គ្រប់​ពេល​ទំនេរ​ពី​ការ​រាំ នាង​តែងតែ​ទៅ​ហាត់​ប្រដាល់​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សុខ​ភាព​រាង​កាយ​នាង​កាន់​តែ​មាន​ភាពរឹងមាំ។​

៤. Jisoo តែង​តែ​ហាត់ Yoga

Jisoo តែង​តែ​ហាត់ Yoga ដូចJenny ជា​ប្រចាំ​ដែរ។ ក្រៅ​ពី​នេះ​ គឺ​ការ​ហាត់​រាំ​ជា​មួយ​ក្រុម​របស់ខ្លួន​ ដែល​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​នាង​មាន​សុខភាព​ល្អ​និង​មាន​រាងដ៏គួរឲ្យភាពទាក់ទាញ។ ​

ចុចអានបន្ត៖

មក​មើល​ពី​ទេពកោសល្យ និង​សម្រស់​ជំទាវ​ទី​១ អាមេរិក និង​កូរ៉េ​ខាង​ជើង

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន