បឹងទឹកសាបក្បែរជើងភ្នំទេសភាពស្អាតស្រស់នៅបន្ទាយស្រី ចង់ទៅលេងភ្លាមៗ
- 2019-09-18 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងទឹកសាបក្បែរជើងភ្នំទេសភាពស្អាតស្រស់នៅបន្ទាយស្រី ចង់ទៅលេងភ្លាមៗ
បឹងទឹកសាបមួយដែលនៅក្បែរជើងភ្នំ មានទេសភាពស្រស់ស្អាតខ្លាំងនិងជាទីកម្សាន្តសប្បាយសម្រាប់អ្នកចង់ទទួលខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ប្រាកដជាជាប់ចិត្តនឹង បឹងឈូកបន្ទាយស្រី មិនខាន។
សហគមន៍បឹងឈូកបន្ទាយស្រី មានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីក្រុងសៀមរាប និងចម្ងាយត្រឹម១ គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទបន្ទាយស្រី។
សហគមន៍នេះមានបឹងធំមួយប្រកបដោយទឹកថ្លាយ៉ង់ អាចងូតលងយ៉ាងសប្បាយ។ លើសពីនេះ បឹងឈូកនេះមានរោងអង្គុយលេង ហើយសេវាកម្មទៀតសោតក៏ល្អផងដែរ។ លោកអ្នកអាចជួលទូកទស្សនាតាមដងព្រៃកោងកាង ព្រមទាំងគយគន់ទេសភាពនានានៅក្បែរបឹងនោះផងដែរ។
បើបានមកទីនេះ លោកអ្នកច្បាស់ជាជាប់ចិត្តដោយសារតែបរិយាកាសបរិសុទ្ធ ខ្យល់អាកាសធម្មជាតិស្រស់បំព្រង ព្រមទាំងអាចមើលថ្ងៃលិចបានយ៉ាងពេញភ្នែកថែមទៀត៕
ចុចអាន៖ ចង់ដើរលេងថតទេសភាពស្អាតម៉ាកប់ម្នាក់ឯង កុំរំលងប្រទេសទាំង៥នេះ