ត្រៀមៗ! វេទិកាអប់រំបើកសេរី សម្រាប់អ្នកចង់ទៅរៀននៅអាមេរិក

  • 2019-09-17 07:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វេទិកា​ថ្នាក់​តំបន់​លើក​ដំបូង​​ស្ដី​ពី​ការអប់រំ​ នឹង​រៀបចំ​​ពិព័រណ៍​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញនាសប្តាហ៍នេះ។ នេះ​ជា​ឱកាសល្អ សម្រាប់​និស្សិត​ទាំងអស់​ ពិសេស​និស្សិត​ស្រី ​ដែល​មាន​បំណង​សិក្សា​បន្ត​អាច​ចូលរួម​​ដោយ​សេរី​ ដើម្បី​សាកសួរ​ព័ត៌មាន ឬ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ​អប់រំ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ការ​បើក​ពិធី​ពិព័រណ៍​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ​នឹង​រៀបចំ​នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨ ដល់ ម៉ោង ១១:៣០ ព្រឹក

និស្សិត​​ខ្មែរ​ទាំងអស់​ នឹង​អាច​ជួប​​តំណាង​មក​ពី​សាកលវិទ្យាល័យ និង​អ្នក​អាជីព​ផ្នែក​ការ​អប់រំ​នៅ​អាមេរិក ​ដើម្បី​សួរ ឬ​ប្រឹក្សា​យោបល់​ផ្ទាល់ ពី​ព័ត៌មាន​ថ្មីៗ​ពេញលេញ និង​ត្រឹមត្រូវ​ ស្ដី​ពី​ឱកាស​សិក្សា​ថ្នាក់​ឧត្ដម ​នៅ​តាម​ស្ថាប័ន​ឧត្ដម​សិក្សា​ដែល​មាន​ការ​ទទួល​ស្គាល់ នៅ​ក្នុង​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ថា វេទិកា​នេះ នឹង​បើក​ឱកាស​ឲ្យ​អ្នក​ចូលរួម​សួរ​សំណួរ​ជាមួយ​អ្នក​ប្រឹក្សា​យោបល់ EducationUSA ដែល​ជា​បណ្ដាញ​មួយ​ នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​មាន​មជ្ឈមណ្ឌល​ផ្ដល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ​ចំនួន​៤០០​មជ្ឈមណ្ឌល នៅ​តាម​ប្រទេស​ជាង​១៧០​នៅ​លើ​ពិភពលោក៕

ចុចអាន៖ ​​ ខុសពីឆ្នាំមុនៗដាច់! លំដាប់ពិន្ទុរបស់សិស្សបាក់ឌុបត្រូវចាំដល់ចេញវិញ្ញាបនបត្រ

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម