ម៉ាក់ៗលែងថាំចិត្តហើយ! មានរបស់នេះ កូនៗនឹងសប្បាយចិត្ត រត់លេងមួយសេរី

  • 2019-09-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លែង​មាន​ការ​ខ្វល់ខ្វាយ​ និង​ភាព​រញ៉េរញ៉ៃ​ជា​មួយ​នឹង​ខោ​ទឹក​នោម​ប្រភេទ​ចាស់​ៗ​ទៀត​ហើយ។ ថ្មីៗ​នេះ​ខោ​ទឹក​នោម​ម៉ាក​ដ្រាយផឺរដ្រាយផេន​ (Drypers Drypantz) បាន​បង្ហាញ​រូបរាង​កាន់​តែ​ស្អាត​ងាយ​ស្រួល​ក្នុង​ការ​ស្លៀក​ ស្រូប​ទឹក​បាន​លឿន​ជាង​ពីរ​មុន​ពីរ​ដង បត់​បែន​បាន​គ្រប់​កាលៈទេសៈ​ មិន​ខ្លាច​ជ្រាប​ និង​មិន​មាន​កន្ទួល​រមាស់​។ គុណ​សម្បត្តិ​កំពូល​ៗ ៤ យ៉ាង ​ដែល​ឲ្យ​អ្នក​ម៉ាក់​ទាំង​អស់​ពិចារណា​ប្រើប្រាស់​​បាន៖

១. ស្រូប​ទឹក​នោម​បាន​លឿន បែងចែក​សព្វ​ផ្ទៃ​សំឡី​បាន​ល្អ

លក្ខណៈ​ពិសេស​របស់​វា​គឺ​មាន​សាច់​សំឡី​ទន់ CushionAbsorb+TM ស្រទាប់​បឺត​៦​ជាន់​ដែល​មាន​ស្រទាប់​បឺត​ពណ៌​ស្វាយ​ថ្មី​ជួយ​ស្រូប​ទឹកនោម​បាន​លឿន និង​បែងចែក​សព្វ​ផ្ទៃ​សំឡី​បាន​ល្អ។

២. ស្គុត​អនាម័យ​ងាយស្រួល​ខ្ចប់​ចោល

បន្ទាប់​ពី​ស្លៀក​រួច​ ងាយ​ស្រួល​ក្នុង​ការ​រុំ​បោះ​ចោល​ ជា​មួយ​ស្គុត​អនាម័យ​។ ​

៣. Self-Cool Cover

អាចបំភាយចំហាយក្តៅបាន១០០% រក្សា​ស្បែក​ក្មេង​ឲ្យ​ត្រជាក់​និង​ស្ងួត​ល្អ

៤. ជាយ​ទប់​ទឹកនោម​ ២ ជាន់

មាន​របាំង​ការពារ​ ការ​លេច​ជ្រាប​ចេញ​តាម​ជើង​ខោ ​ពេល​ក្មេង​រត់​លេង​ឬ​ធ្វើ​ចលនា​នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ទាំង​ក្មេង​ និង​ឪពុក​ម្ដាយ​មិន​សូវ​មាន​ការ​ហត់នឿយ​ក្នុង​ការ​ផ្លាស់ប្ដូរ។

រូបរាង​ថ្មី​ស្រឡាង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នោះ​ជា​ប្រភេទ​ខោ​លើក​ស្លៀក ដែលអាចប្រើបានចំពោះក្មេងទម្ងន់ចាប់ពី ៣ គីឡូក្រាម ដល់ ២៥ គីឡូក្រាម។ ដ្រាយផឺរដ្រាយផេន ត្រូវ​បាន​រចនា​ឡើង​សក្ដិសម​សម្រាប់​ក្មេង​លូតលាស់​នៅ​ដំណាក់កាល​ផ្សេងគ្នា។

​សម្រាប់​ព័ត៌មាន​បន្ថែម​​សូមទាក់ទង​តាម​ហ្វេសបុក Drypers Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី