មិនពិបាកទេ! របៀបធ្វើស្លាដក់ដោយខ្លួនឯង សម្រាប់ទៅវត្តពេលភ្ជុំបិណ្ឌ

  • 2019-09-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិត​ចាប់​តាំង​ពី​ចូល​បិណ្ឌ​ទី​១​មក​ សង្កេត​ឃើញ​ថា​ប្រជាជន​ខ្មែរ​យើងជាច្រើន បាន​យក​ចង្ហាន់​​ទៅ​វត្ត​​ដើម្បី​ប្រគេន​ព្រះ​សង្ឃ។ ក្នុង​នោះ​ដែរ ភាគ​ច្រើន​​​​គេ​បាន​យក​ស្លា​ដក់​​ភ្ជាប់​ជាមួយ មិន​សូវ​រំលង​​នោះ​ទេ​។ ប្រសិន​បើ​អ្នក​មិន​ចង់​​ទៅ​ទិញ​ស្រាប់ ហើយ​ចង់​ដាក់​របស់​ល្អ​ៗ​តាម​ចិត្ត​ចង់​​ ​គួរ​ចេះ​ពី​របៀប​វេច​ខ្ចប់​​ងាយ​ៗ​ដូច​ខាង​ក្រោម​នេះ​។

របស់​របរ​រួម​មាន៖

  • កញ្ច្រែង​ឬ​ថាស​សម្រាប់​ទ្រ

  • ថង់​ប្លាស្ទិក​សម្រាប់​ខ្ចប់

  • បូ​សម្រាប់​ចង

  • ទៀន​និង​ធូប

  • តែ​

  • ស្ករ

  • ត្រីខ

  • នំនែក

  • មី

  • រួម​ទាំង​របស់​របរ​ផ្សេងៗ​ទៀត​ដែល​អ្នក​​​ចង់​​យក​ទៅ​ប្រគេន​ព្រះសង្ឃ។

របៀប​ធ្វើ៖

  • យក​ទៀន​និង​ធូប​ចង​ផ្អោប​គ្នា​​ដើម្បី​ការពារ​មិន​ឲ្យ​ដួល ហើយត្រូវ​​​ដាក់​បញ្ឈរ​​នៅ​កណ្តាល។
  • បន្ទាប់​មក​​ត្រូវ​តម្រៀប​​របស់​របរ​​​ឲ្យ​បាន​ស្អាត​ និង​មាន​របៀប​ត្រឹម​ត្រូវ។​​

-ដាក់​កញ្ច្រែង​ឲ្យ​ចំ​កណ្តាល​ថង់​ប្លាស្ទិក ដើម្បី​ងាយ​ស្រួល​​វេច​ខ្ចប់។

  • ចាប់​ថង់​ផ្គុំ​ចូល​គ្នា​ ទាញ​​ឲ្យ​ចេញ​ភ្លី និង​ចង​បូ​ជា​ការ​ស្រេច។​

កុំ​ភ្លេច​​រៀន​ធ្វើ​ទាំង​អស់​គ្នា​ណា!

ចុចអានបន្ត៖ ស្បែកជើងដែលសុភាពនារីគួរចៀសវាង ពេលទៅវត្តអារាម

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម