រូបភាពចាក់ដោត បង្ហាញពីជីវិតពិតរបស់មនុស្សនាសម័យបច្ចុប្បន្ន
- 2019-08-02 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពចាក់ដោត បង្ហាញពីជីវិតពិតរបស់មនុស្សនាសម័យបច្ចុប្បន្ន
ជីវិតនាសម័យបច្ចុប្បន្ន មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលជាច្រើនបានកើតឡើង។ អ្នកខ្លះកំពុងតែឈ្លក់វង្វេងក្នុងពិភពក្លែងក្លាយ ឯអ្នកខ្លះទៀតកំពុងតែប្រឹងរត់តាមគេឲ្យទាន់ ស្ទើរដាច់ដង្ហើម។ លោក Stephan Schmitz ជាជនជាតិស្វីសមួយរូប បានគិតគូវិភាគថ្លឹងថ្លែង រហូតបង្កើតរូបភាពចាក់ដោតខាងក្រោមនេះឡើង ដោយផ្អែកលើជីវិតពិតក្នុងសម័យទំនើប ដើម្បីក្រើនរំលឹកឲ្យមនុស្សគ្រប់គ្នាបានពិចារណាឡើងវិញ។
ចូរអានអត្ថន័យនៅខាងក្រោមរូបភាពនីមួយៗ។
ពេលទំនាក់ទំនងស្នេហាជួបបញ្ហា បើមានតែភាគីម្ខាងព្យាយាមផ្សះផ្សា ឯម្ខាងទៀតនៅចាំមើលអង្គុយធ្វើហី ក៏អ្វីៗមិនអាចទៅរួចដូចដើមដែរ។
មនុស្សភាគច្រើនគិតថាកិត្តិយសនិងភាពលេចធ្លោនៅក្នុងបណ្តាញសង្គមគឺសំខាន់ជាងអ្វីៗទាំងអស់ ហើយបញ្ហានេះ បានជះឥទ្ធិពលទៅលើមនុស្សសឹងតែគ្រប់គ្នា គ្មាននរណាអាចជៀសផុត។
នៅលើបណ្តាញសង្គម គ្រប់គ្នាតែងបង្ហោះរូបភាពសប្បាយក្អាកក្អាយ ប៉ុន្តែក្នុងជីវិតពិតវិញ មិនមែនស្រស់ស្រាយដូចក្នុងរូបទេ អ្នកខ្លះកើតទុក្ខនិងមានអារម្មណ៍ឯកាបំផុត។
នៅថ្ងៃណាមួយ បើមនុស្សពីរនាក់អស់ចិត្តលើគ្នាហើយ ទោះបីរស់នៅក្នុងបន្ទប់តែមួយ ក៏នៅតែរងាឯកា។
បើជីវិតពិបាកខ្លាំង គ្មានវិធីតតាំងជាមួយនឹងឧបសគ្គបានទេ បណ្តោយទៅតាមកាលៈទេសៈខ្លះទៅ កុំខ្វល់ច្រើនពេក ត្រូវហ៊ានទទួលស្គាល់និងរស់នៅឲ្យសប្បាយចិត្ត។
ចូលចិត្តឬអត់ ក៏គ្មាននរណាអាចហាមឃាត់ការបែកបាក់បានឡើយ យើងមិនអាចធ្វើអ្វីបាន ក្រៅពីទទួលការពិតនោះទេ។
ពេលខ្លះរូបកាយនៅជាមួយស្នេហាថ្មី តែខួរក្បាលនឹកគិតដល់អ្នកចាស់ឥតល្ហែ។
នៅទីបំផុត ក្តីស្រលាញ់និងភាពកក់ក្តៅ ដែលទទួលបានពីក្រុមគ្រួសារ ប្រៀបបាននឹងចង្កូតជួយតម្រង់ផ្លូវ ក្នុងគ្រាដែលអ្នកជួបព្យុះភ្លៀង។
មនុស្សស្រីខ្លះយល់ថា មនុស្សប្រុសគឺជាម៉ាស៊ីនផលិតលុយ ដូច្នេះពួកគេមិនខំប្រឹងធ្វើអ្វីផ្សេង ក្រៅពីខំមួលច្របាច់ឲ្យលុយនោះធ្លាក់មក។
ការរៀបការ គឺជាសុភមង្គលរបស់មនុស្សម្នាក់ ប៉ុន្តែវាអាចជាសេចក្តីទុក្ខរបស់អ្នកផ្សេង។
នៅពីក្រោយភាពជោគជ័យ មានភាពបរាជ័យជាច្រើន ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចមើលឃើញនោះទេ។
ប្រសិនបើឃើញនរណាម្នាក់សប្បាយរីករាយ សូមកុំសន្និដ្ឋានថា ម្នាក់នោះមិនចេះកើតទុក្ខឲ្យសោះ ព្រោះកើតមកលើភពផែនដីនេះ គ្មានជីវិតណាដែលល្អឥតខ្ចោះទេ។ គ្រប់គ្នាសុទ្ធតែមានទុក្ខរៀងៗខ្លួន គ្រាន់តែជួនកាលអ្នកមិនអាចមើលដឹងតែប៉ុណ្ណោះ៕
ចុចអានបន្ត៖