មួយពាន់លើមួយពាន់នៃមនុស្សប្រុស ស្រលាញ់មនុស្សស្រីប្រភេទនេះ តាំងតែពីជួបដំបូង
- 2019-05-24 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយពាន់លើមួយពាន់នៃមនុស្សប្រុស ស្រលាញ់មនុស្សស្រីប្រភេទនេះ តាំងតែពីជួបដំបូង
មនុស្សស្រីមិនដឹងខ្លួនទេថាបុរសៗស្រលាញ់នារីបែបណា។ មនុស្សប្រុសភាគច្រើនគឺចូលចិត្តនិងធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លាំងចំពោះមនុស្សស្រីដែលមានប៉ុន្មានចំណុចដូចខាងក្រោមនេះឯង៖
១. មនុស្សស្រីដែលញញឹម
តើមនុស្សប្រុសចូលចិត្តមនុស្សស្រីបែបណា? ចម្លើយចេញពីមាត់មនុស្សប្រុសឆ្លើយថា គឺជាមនុស្សដែលតែងតែញញឹម។ ទោះបីជានាងគ្មានសម្រស់ស្រស់ស្អាតដូចតារា ប៉ុន្តែស្នាមញញឹមរបស់នាងអាចធ្វើឲ្យបេះដូងរបស់មនុស្សប្រុសបើកហើយស្រូបយកនាងចូលបាន។ វាប្រៀបបានដូចជាទំនាក់ទំនងល្អមួយ ព្រោះថានាងនឹងមិនញញឹមដាក់អ្នកដែលនាងមិនចូលចិត្តទេ ប៉ុន្តែនាងបានញញឹមមករកបុរសម្នាក់ នោះធ្វើឲ្យមនុស្សប្រុសជឿថានាងចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយគេ ហើយគេក៏ចង់បាននាងមកធ្វើជាមនុស្សស្រីដែលគេស្រលាញ់។
២. មនុស្សស្រីដែលមានអារម្មណ៍ល្អ
តើមនុស្សប្រុសស្រលាញ់មនុស្សស្រីបែបណា? ចម្លើយចេញពីមាត់មនុស្សប្រុសថា គឺជាមនុស្សស្រីដែលមានអារម្មណ៍ល្អ។ តើមានអ្នកណាដែលចូលចិត្តនៅជាមួយមនុស្សស្រីដែលមិនចេះរីករាយគ្រប់ពេលនោះ? មនុស្សប្រុសបានប្រាប់ថាបើសិនជាគេចង់ចែចង់នរណាម្នាក់នោះប្រាកដជាចែចង់មនុស្សស្រីដែលតែងតែរីករាយហើយ។គ្រប់គ្នាចូលចិត្តនៅជាមួយមនុស្សដែលតែងតែធ្វើឲ្យគេញញឹម។
៣. មនុស្សស្រីដែលដឹងថាគេត្រូវការអ្វី
តើមនុស្សប្រុសចូលចិត្តមនុស្សស្រីបែបណា? ចម្លើយគឺ មនុស្សស្រីដែលដឹងថាគេចង់បានអ្វី តើអ្នកដឹងទេថា អ្នកមិនគួរដើរតាមមនុស្សប្រុសគ្រប់ពេលគ្រប់ទីកន្លែងទេ ព្រោះគេនឹងធុញ។ មនុស្សម្នាក់ៗតែងតែមានជីវិតជារបស់ខ្លួនឯង។ ការដែលមានជីវិត និងគំនិតជារបស់ខ្លួនឯងគឺជាមន្ត ស្នេហ៍មួយរបស់មនុស្សស្រី។ បើថ្ងៃណាមួយមនុស្សប្រុសមានបញ្ហាគេអាចនឹងមានមនុស្សដែលចាំពិភាក្សា និងរកដំណោះស្រាយជាមួយគ្នាបាន។
៤. មនុស្សស្រីចេះមើលថែខ្លួនឯង
មិនថាជាមនុស្សប្រុសឬមនុស្សស្រីទេ តែងតែរំពឹងចង់បានគូស្នេហ៍ដែលចេះមើលថែគ្នាទៅវិញទៅមកបាន តែការពិតទៅទាំងប្រុសនិងស្រីសុទ្ធតែមានបន្ទុករៀងៗខ្លួន។ ដូច្នេះហើយមនុស្សស្រីត្រូវតែចេះមើលថែខ្លួនឯង។ ពេលនោះហើយធ្វើឲ្យមនុស្សប្រុសគិតថាអ្នកចេះស្រលាញ់ខ្លួនឯងបានល្អហើយ អ៊ីចឹងមិនថាមានរឿងអ្វីកើតឡើងនាងនៅតែស្រលាញ់ និងមើលថែខ្លួនឯងបាន។ កុំភ្លេចថាគ្រប់ការស្រលាញ់ទាំងអស់គឺចាប់ពីចេញពីការស្រលាញ់ខ្លួនឯងមុនគេ។
៥. មនុស្សស្រីដែលចេះគួរសម
មនុស្សគ្រប់គ្នាតែងយល់ខុសថា ការនិយាយមិនសមរម្យគឺជាការបញ្ចេញមតិយ៉ាងច្បាស់លាស់របស់ខ្លួនឯងទៅវិញ។ នោះជាគំនិតមិនត្រូវទាល់តែសោះ ដោយសារតែយើងអាចធ្វើជាខ្លួនឯងបានទោះបីជានិយាយដោយសមរម្យក៏ដោយ។ សូម្បីតែអ្នកខ្លួនឯងក៏ចូលចិត្តមនុស្សនិយាយគួរសមដែរ។ អ្នកនឹងមិនចូលចិត្តបុរសឈ្លើយទេ អ៊ីចឹងហើយអ្នកគួរតែចេះប្រើពាក្យសម្ដីដែលសមរម្យឲ្យល្អជាងមនុស្សប្រុស។
៦. មនុស្សស្រីដែលចេះខ្វល់ខ្វាយអ្នកដទៃ
មនុស្សប្រុសបាននិយាយថា គេចូលចិត្តមនុស្សស្រីដែលចេះខ្វល់ពីអ្នកដទៃ។ ក្រៅពីការយកចិត្តទុកដាក់ជាមួយខ្លួនឯងគឺការយកចិត្តទុកដាក់ជាមួយអ្នកដទៃ នោះជាអ្វីដែលមនុស្សប្រុសចូលចិត្ត។ ការខ្វល់ពីអ្នកដទៃក៏បានបញ្ជាក់ពីអំពើល្អរបស់អ្នកដែរ។ មនុស្សម្នាក់ៗស្រលាញ់មនុស្សដែលចិត្តល្អ។
៧. មនុស្សស្រីដែលចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯង
ចម្លើយចេញពីមាត់មនុស្សប្រុសថាគេចូលចិត្តមនុស្សស្រីដែលចេះគ្រប់គ្រងអារម្មណ៍បានល្អ។ មនុស្សស្រីដែលមិនសូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងអាចនឹងនៅ Single យូរបន្តិចហើយ ព្រោះមនុស្សប្រុសចូលចិត្តមនុស្សស្រីណាដែលចេះទប់អារម្មណ៍និងគ្រប់គ្រង់ខ្លួនតាមកាលៈទេសៈ។
៨. មនុស្សស្រីដែលមានហេតុផល
ចំណុចចុងក្រោយនេះគឺមនុស្សប្រុសប្រាប់ថាចូលចិត្តមនុស្សស្រីដែលមានហេតុផល។ អ្នកណាដែលចង់និយាយជាមួយមនុស្សដែលគ្មានហេតុផលពិតប្រាកដនោះ? មនុស្សប្រុសចង់បានមិត្តស្រីដែលចាស់ទុំម្នាក់ មិនមែនចង់បានក្មេងដែលមិនទាន់ចេះគិតអីមកធ្វើជាសង្សារទេ។ រៀនមានហេតុផល និងចេះទប់អារម្មណ៍ខ្លះនោះសូមធានាថាមនុស្សប្រុសនិងមិនទៅណាចោលអ្នកឡើយ៕
ចុចអាន៖ មនុស្សស្រី ៥ ប្រភេទនេះ មនុស្សប្រុសស្រលាញ់ហើយមិនហ៊ានក្បត់ដាច់ខាត