នៅ សូនិតា បង្ហាញមុខមាត់កូនប្រុសកាន់តែកៀកថ្ងៃសម្រាល
- 2019-04-10 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ សូនិតា បង្ហាញមុខមាត់កូនប្រុសកាន់តែកៀកថ្ងៃសម្រាល
ក្រោយពីទម្លាយពីចំណងស្នេហ៍ជាមួយលោក ទិត ថាវរិទ្ធ លែងលាក់លៀមដូចមុន ហើយជីវិតជាប្រពន្ធ និងត្រៀមជាម្ដាយគេក៏បានលាតត្រដាង។ ថ្មីៗនេះ អតីតតារាបង្ហាញម៉ូដរូបនេះទើបបញ្ចេញរូបអេកូមុខមាត់កូនប្រុសរបស់ខ្លួននៅលើបណ្ដាញសង្គម ។
មានមហាជន និងមិត្តភក្ដិរួមសិល្បៈជាច្រើនបានអបអរសាទរ នៅពេលឃើញរូបមួយសន្លឹកសែនមានន័យសម្រាប់ភរិយារបស់អគ្គនាយករងទូរទស្សន៍បាយ័នរូបនេះ។ អ្នកខ្លះបាននិយាយថា មុខមាត់ទារកមើលយូរទៅ គឺដូចឪពុករបស់គេណាស់។ ពេលនេះ នៅ សុនិតា កំពុងពរពោះកូនប្រុសដំបូងដែលឈានចូលដល់អាយុ៥ខែហើយ ដែលនៅសល់ជាង៤ខែទៀតនឹងសម្រាលឆាប់ៗនេះ។ បើមើលទៅទារកមានសុខភាពល្អគួរឲ្យស្រលាញ់។
នៅ សុនិតា និងលោក ទិត្យ ថាវរិទ្ធ បានសាយភាយដំណឹងស្នេហ៍តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨។ ប៉ុន្តែភាគីទាំងសងខាង នៅរក្សាភាពស្ងប់ស្ងាត់ ដោយមិនចេញមុខមកបភ្លឺអ្វីឡើយ។ ប៉ុន្តែឈានមកដល់ដើមឆ្នាំ២០១៩ ដំណឹងនោះ ភាគីខាងស្រីចាប់ផ្ដើមបើកចំហបន្តិចម្ដងៗ ដោយគេបានប្រទះឃើញរូបភាពលោក ថាវរិទ្ធ តាំងនៅផ្ទះរបស់នាង និងមានធ្លាយរូបពួកគេទាំងពីរដើរកម្សាន្តជាមួយគ្នាផង ដែលធ្វើឲ្យមន្ទិលស្នេហ៍ដែលធ្លាយពីអតីតកាលកាន់តែមានភាគរយការពិតខ្ពស់។
លើសពីនេះ នៅសុនិតា ក៏បានបញ្ជាក់ថា ពួកគេមិនបានធ្វើខុសប្រពៃណីអ្វីនោះទេ ព្រោះអ្នកទាំងពីរបានរៀបការត្រឹមត្រូវ ដោយមានចាស់ទុំសងខាងដឹងឮនិងជូនពរជ័យ៕