តិចនិកចាយលុយអស់តិច ហើយបានសប្បាយខ្លាំងពេលទៅលេងកោះរ៉ុងសន្លឹម
- 2019-04-04 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកចាយលុយអស់តិច ហើយបានសប្បាយខ្លាំងពេលទៅលេងកោះរ៉ុងសន្លឹម
ដូចដែលបានដឹងហើយថារបស់ប្រើប្រាស់ និងគ្រឿងញ៉ាំផ្សេងៗនៅលើកោះតែងតែមានតម្លៃថ្លៃជាងលើទីផ្សារបន្តិចហើយ ព្រោះថាត្រូវប្រើពេល និងថ្លៃដឹកជញ្ជូនទម្រាំតែយកទៅដល់។ ប៉ុន្តែយុវជនមួយក្រុមទើបតែបានទៅលេងកោះរុងសន្លឹម (តំបន់ភូមិ ២៣) ដែលស្ថិតក្នុងខេត្តព្រះសីហនុថ្មីៗនេះឯង បានចែក រំលែកបទពិសោធន៍ និង វិធីខ្លះដើម្បីជួយកាត់បន្ថយការចាយវាយ ពេលទៅដល់។ ចំពោះការចំណាយពួកគេបានរៀបរាប់ដូចខាងក្រោមនេះ៖
សមាជិក៖ ៥ នាក់ ម្នាក់ៗចំណាយអស់ ៦០ ដុល្លារ
មធ្យោបាយធ្វើដំណើរ៖ ឡានផ្ទាល់ខ្លួន (ចេញពីភ្នំពេញទៅកំពង់សោម) ចំណាយអស់ ៦៦ ដុល្លារ ថ្លៃសាំងទាំងទៅនិងមក
កន្លែងស្នាក់នៅ៖ The Cliff Hostel & Restaurant ស្នាក់នៅ ១ យប់ ចំនួន ១បន្ទប់ធំ គ្រែ ២ តម្លៃ ២០ ដុល្លារ( តម្លៃបញ្ចុះតម្លៃហើយ ៥០%)
សំបុត្រទូក៖ ៥ សំបុត្រតម្លៃ ១១០ ដុល្លារ (សំបុត្រជិះទៅមក)
អាហារ៖
ទិញនំប៉័ង ទឹកដោះគោខាប់ និង មីកំប៉ុង ពីភ្នំពេញទៅអស់ ១៤ ដុល្លារ (ទុកញ៉ាំពេលឃ្លាន ព្រោះអាហារសម្រន់លើកោះថ្លៃណាស់)
ញ៉ាំអាហារពេលព្រឹក ១ ពេលអស់ ២៨,៥ ដុល្លារ
ញ៉ាំអាហារពេលល្ងាច ១ ពេលអស់ ៤០ ដុល្លារ (អាហារបុហ្វេ ម្នាក់ ៨ ដុល្លារ)
ញ៉ាំអាហារសម្រន់ផ្សេងៗទៀតអស់ ២៤,២៥ ដុល្លារ
កន្លែងដើរ៖ នៅកន្លែងស្នាក់របស់ពួកគេ The Cliff Hostel & Restaurant មានកន្លែងមុជទឹកសមុទ្រមើលផ្កាថ្ម ជិះទូក ដើរចូលព្រៃទៅលេងទឹកធ្លាក់ ដើរលេងក្នុងភូមិ ហើយទីនោះមានទេសភាពស្រស់ស្អាតខ្លាំង អាចមើលឃើញថ្ងៃលិចបានយ៉ាងច្បាស់។ បានទាំងសម្រាកលំហែខួរក្បាល និងថតរូបបានស្អាតៗថែមទៀត។ ទស្សនាពីសកម្មភាព និងទេសភាពស្អាតៗរបស់ពួកគេខាងក្រោមទាំងអស់គ្នា៕
ចុចអាន៖ ល្បិចសន្សំលុយ ៦យ៉ាងឲ្យឆាប់បានទៅដើរលេងក្រៅប្រទេស