ស្ត្រី​​​កូន​មួយ​​ ប្រាប់​​​​​ពី​​​ដំណើរ​​ការ​​វះ​​​​​កាត់​​​​​​​កែ​សម្រស់​​អស់​ខ្ទង់​​ម៉ឺម​​​ដុល្លារ​នៅ​​​កូរ៉េ

  • 2019-02-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​​ពី​​​​​​រៀប​​ការ​បាន​កូន​មួយ​​​អាយុ​​​៤​ឆ្នាំ ​​​អ្នក​​​ម្តាយ​​​វ័យ​ក្មេង​​រូប​​នេះ ​នៅ​​មិន​​​​​សុខ​​​បក់​មិន​ល្ហើយ​​ ក៏​​សម្រេច​ចិត្ត​​​​​​​​​​ហោះ​​ហើរ​​​​ទៅ​​​វះ​​កាត់​​​កែ​​សម្រស់​​​​​​​ដល់​​​ប្រទេស​​​​កូ​​រ៉េ​​តែ​​​ម្តង​​​​​​។

​​​Patcharin ​បាន​​​រៀប​​រាប់​​ប្រាប់​​ក្នុង​​​បទ​សម្ភាស​​​​​​ទាក់​ទង​​នឹង​​​ដំណើរ​ការ​នៃ​​ការ​​វះ​​កាត់​​​​ ដែល​​ចំណាយ​​អស់​​រយៈពេល​​​​​​​ដល់​ទៅ​​៣​ខែ​។

តើ​​មូល​ហេតុ​​អ្វី​ទើប​បាន​ជា​នាង​​​​សម្រេច​​​​​​ចិត្ត​​បែប​​នេះ?

​​​​​​ខ្ញុំ​​​​​​​​ធ្លាប់​ធ្វើ​​ច្រមុះ​​ម្តង​​រួច​​ហើយ​កាល​ពី​​​​​​​​​​​​​​​​​​​​អាយុ​​​​ខ្ទង់​១៨-១៩ ប៉ុន្តែ​​​ដល់​ពេល​​​ឥលូវ​ចូល​​​​វ័យ​​​៣៣​ឆ្នាំ ខ្ញុំ​​មាន​អារម្មណ៍​​​ថា ​​​​​​ច្រមុះ​​​​​នេះ​​មាន​ទម្រង់​​​ខ្លី​មិន​​សម​នឹង​​​ទម្រង់​​មុខ ដូច្នេះ​​​​​ទើប​​​​​​ខិត​​​ខំ​​​ស្វែង​​រក​​​មន្ទីរ​ពេទ្យ​​ណា​​​​​​​​​ដែល​​​មាន​​ស្តង់ដារ​​​​ខ្ពស់អាច​ទុក​ចិត្ត​​បាន។ ទី​​បំផុត​​ខ្ញុំ​​សម្រេច​ចិត្ត​​ជ្រើសរើស ​មន្ទីរពេទ្យ J Chun។

​តើ​​ពី​មុន​មក​នាង​​ធ្លាប់​​​បាន​​​​កែ​​សម្ភស្ស​អ្វី​​ខ្លះ​?

ខ្ញុំ​​ធ្លាប់​​​​កែ​​​ច្រមុះ​ដូច​​​​​បាន​​​​ប្រាប់​​​​​ខាង​លើ និង​​​ចាក់​​​ filler ត្រង់​​​​ថ្ងាស​​​។

តើ​​​​ការ​វះ​​កាត់​​លើក​នេះ មាន​​​ដំណើរ​ការ​យ៉ាង​ណា​ខ្លះ?

​១. ចាក់ filler ​បន្ថែម​​ត្រង់​​​​​​ថ្ងាស ដែល​ធ្លាប់​តែ​​ចាក់​​នៅ​ប្រទេស​​ថៃ​​កាល​​លើក​មុន។​

២. បំបាត់​​​ស្នាម​​​ដក់​​ក្រោម​ភ្នែក​ ដើម្បី​​ឲ្យ​ភ្នែក​​​​​​​មើល​ទៅ​ស្រស់​​ថ្លា​​ ក្មេង​​ស្អាត។

៣. បូម​​ខ្លាញ់​​នៅ​ក្បាល​ពោះ និង​​ដើម​ដៃ​​ព្រោះ​​តាំង​​ពី​​កើត​​មក ខ្ញុំ​​រាង​ធាត់​​​​ស្លៀក​អី​ក៏​មិន​ឃើញ​​ស្អាត។

៤. កែ​​​ទម្រង់​​​ច្រមុះ​​ដែល​មិន​​​ពេញ​​​​​ចិត្ត។

៥. ​ចាក់​រំលាយ​​​​​ឃុំវិញ​​មុខ​ដែល​​មាន​​សាច់​​ហៀរ។

៦. ​លើក​​​​​សាច់​ថ្ពាល់​ឲ្យ​តឹង​ណែន​មិន​​យារ​​ធ្លាក់ និង​​​ចាក់​​បំបាត់​​​បឿ​ក។

ស្ថាន​ភាព​​​ក្នុង​​អំឡុង​ពេល​​​វះកាត់​

ថ្ងៃ​ទី​​​១៖ ​​​មុខ​​​​ឡើង​​​ហើម​​ល្មម ហើយ​​​​​​​​​​​ត្រង់​​​ចង្កា​​​រហូត​​មក​​​ដល់​​​​កន្លែង​​​​​​​​ចាក់​​រំលាយ​​​​ផ្សេងៗ​​ ​មាន​​​អារម្មណ៍​​ថា​​​​តឹង​​​ប្លែក​ខុស​ពី​​មុន។

ថ្ងៃ​​ទី​​២​​៖ ​​​មុខ​​​​​រាង​​អន់​​ហើម​បន្តិច មាត់​​អាច​​​ហា​បាន​​​ច្រើន​​ជាង​​មុន​​ ច្រមុះ​​មិន​​សូវ​​ឈឺ​​ចាប់ ​ប៉ុន្តែ​​នៅ​ឈឺ​​​​ត្រង់​ដែល​​មាន​​ស្នាម​ជាំ។

ថ្ងៃ​ទី​៣៖ មាន​អារម្មណ៍​ថា​​ទម្រង់​​មុខ​ផ្លាស់​​ប្តូរ​ទាំង​​ស្រុង ​​​​របួស​ស្នាម​​​​​​​​បាន​ធូរ​ស្រាល ​ស្បែកក៏​​ប្រសើរ អាច​​​​ដើរ​​បាន​​ស្រួល​បួល។ ​​​​​​ខ្ញុំ​ក៏​បាន​ផឹក​​ទេក​​ល្ពៅ ​​​​ដើម្បី​​បន្ថយ​ការ​ហើម។

​ថ្ងៃទី​​៤-៥៖ ​​​​​​ស្រាយ​​​បង់​​​​រុំ​​​​​​របួស ប៉ុន្តែ​​​នៅ​​ហើម​​តិចៗ​​មិន​ទាន់​បាត់​​ទាំង​​ស្រុង។

​ថ្ងៃ​ទី​៦៖ ​​​​​នៅ​​​ហើម​​​តិច​​​​​ៗ​ដដែល ប៉ុន្តែ​​​ច្រមុះ​​បាត់​​ហើម​​ហើយ។

​​ថ្ងៃ​ទី​7-៨​៖ ស្នាម​​ជាំ​​​​​​​​ចាប់​​​ផ្តើម​​​​ថយ​​​ចុះ​​បន្តិច​​​ម្តង​ៗ។

​​បើ​​​និយាយ​​​​​ពី​​​ថ្លៃ​​ចំណាយ​​​សរុប​ទាំង​​អស់​​ប្រហែល​ជាង​​​២៥​​​០០០​​ដុល្លារ​អាមេរិក លើ​​​ការ​វះ​កាត់​មួយ​​នេះ​៕

ចុចអានបន្ត​៖ តិចនិក​ ៧​ យ៉ាង​ជួយ​ឲ្យ​អ្នក​ម៉ាក់​កំពុង​ពពោះ​ស្រស់​ស្អាត​បាន​យ៉ាង​មាន​ទំនុក​ចិត្ត ​​​​​​​​​​​​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី