ចង្កេះតូចដូចអង្ក្រង និងជើងស្រឡូនស្អាតដោយប្រើពេលតែ ៣០ ថ្ងៃប៉ុណ្ណោះ
- 2019-02-22 10:11:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង្កេះតូចដូចអង្ក្រង និងជើងស្រឡូនស្អាតដោយប្រើពេលតែ ៣០ ថ្ងៃប៉ុណ្ណោះ
នារីសម័យឥឡូវមិនថា អ្នកធ្វើការ សិស្សសាលាតែងតែអង្គុយជាប់នៅលើកៅអីរហូត។ ចឹងហើយទើបធ្វើឲ្យនារីខ្លះប្រែទៅជាធំផ្នែកខាងលើជាងខាងក្រោម។ បើអ្នកកំពុងជួបបញ្ហាបែបនេះ អ្នកអាចសាកជាមួយលំហាត់ប្រាណនេះបាន។
លំហាត់ប្រាណជើងរយៈពេល ៣០ថ្ងៃ គឺងាយស្រួលហាត់ណាស់
ដំបូងអ្នកត្រូវដេកឲ្យត្រង់ទៅលើកម្រាលហាត់ យូហ្គា ហើយលើកជើងឡើងឲ្យបាន ៩០ ដឺក្រេ។ កែងជើងទាំងសងខាងត្រូវតែជាប់គ្នាដូចរូបខាងក្រោម បន្ទាប់មកអ្នកអាចធ្វើចលនាបិទបើកជើងរបស់អ្នក។
មានគន្លឹះពីរបីពេលធ្វើលំហាត់ប្រាណនេះ
១. ជើងត្រូវតែកែងជាមួយនឹងដងខ្លួន
២. កែងជួងត្រូវតែប៉ះគ្នាពេលផ្គុំជើងចូលគ្នា
៣. នៅពេលដែលអ្នកបើកជើងត្រូវបើកឲ្យធំ នៅពេលបិទជើងវិញត្រូវប្រាកដថាអ្នកធ្វើចលនាដោយប្រើសាច់ដុំជើងឲ្យខ្លាំង
វាមើលទៅគ្មានអ្វីពិបាកទេ វាជួយឲ្យសាច់ដុំពោះតឹងណែនល្អ។ ធ្វើបែបនេះឲ្យបានរាល់ថ្ងៃ ៣០ថ្ងៃក្រោយអ្នកនឹងឃើញជើងរបស់អ្នកប្រែប្រួលមិនខាន៕
ចុចអាន៖ ៤ វិធីសម្រកក្បាលពោះបានយ៉ាងរាបស្មើក្នុងរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ