នារីថៃយកប្ដីឌូបៃ សុខចិត្តរស់នៅជាមួយប្រពន្ធ៤នាក់ផ្សេងទៀតក្នុងភូមិគ្រឹះបិទមាស
- 2019-02-15 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីថៃយកប្ដីឌូបៃ សុខចិត្តរស់នៅជាមួយប្រពន្ធ៤នាក់ផ្សេងទៀតក្នុងភូមិគ្រឹះបិទមាស
នារីម្នាក់ឈ្មោះ Muna បានរកឃើញសុភមង្គលរបស់ខ្លួន នៅពេលឈានចូលវ័យ៦០ឆ្នាំ ហើយគូស្នេហ៍របស់នាងគឺជាមហាសេដ្ឋីទៀតផង។
កាលពីពេលថ្មីៗនេះ នារីជនជាតិថៃម្នាក់បានបង្ករការភ្ញាក់នៅពេលសម្រេចចិត្តរៀបការម្ដងទៀតជាមួយមហាសេដ្ឋីម្នាក់មកពីឌូបៃ នៅអាយុ៦០ឆ្នាំ។ បច្ចុប្បន្ន លោកស្រី Muna មានក្រុមហ៊ុនទេសចរណ៍មួយដោយខ្លួនឯង។ ក្រោយស្រលាញ់គ្នាបាន៥ឆ្នាំ អ្នកទាំង២បានសម្រេចចិត្តរើផ្ទះមករស់នៅជាមួយគ្នា។
មុននោះដែរ ប្ដីរបស់ Muna មានប្រពន្ធ៤នាក់ ហើយគាត់ជាប្រពន្ធទី៥។ ក្រោយពេលរៀបការ នារីវ័យ៦០ឆ្នាំនេះ នឹងរស់នៅជាមួយប្រពន្ធ៤នាក់ទៀតរបស់មហាសេដ្ឋីខាងលើ។ គួរបញ្ជាក់ផងដែរថា ប្ដីរបស់ Muna ស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង៥នៅឌូបៃ។ ការងារសព្វថ្ងៃរបស់ Muna គឺធ្វើខ្លួនឲ្យស្អាត និងដើរទិញទំនិញប្រេនៗ ដូចក្រុមអភិជនដទៃទៀតនៅឌូបៃដែរ។
បន្ថែមពីនេះ ភូមិគ្រឹះដែល ដែលនារីកើតឆ្នាំ១៩៥៩កំពុងស្នាក់នៅគឺត្រូវបានលំអរទៅដោយមាស ហើយនៅក្នុងផ្ទះគឺមានអ្នកបម្រើដល់ទៅ១៦នាក់ មិនទាន់គិតអង្គរក្ស និងសន្តិសុខ។ ទោះបីជាមានប្រពន្ធ៥នាក់រស់នៅក្រោមដំបូលតែមួយក៏ពិតមែន តែអ្នកទាំង៥សុទ្ធតែមានផ្ទះផ្សេងគ្នាទាំងអស់នៅក្នុងដីឡូដ៍ទំហំរាប់ហិចតានេះ៕
ចុចអានបន្ត៖ សេដ្ឋីនីថៃរួមភេទមួយថ្ងៃ២៨ដង ប្រកាសប្ដីទី១៥ ឃើញមុខឡើងភ្ញាក់